អាជ្ញាឃុំពន្លៃដឹកនាំកម្លាំងចុះជួសជុលផ្លូវលំមួយខ្សែ

អាជ្ញាធរឃុំពន្លៃ​ ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនឹងសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីចុះជួសជុលផ្លូវលំមួយខ្សែ ដែលកំពុងរងការខូចខាតពិបាកធ្វើដំណើរឆ្លងកាត់នៅពេលបច្ចុប្បន្ន។

ជំទប់ទី១ ឃុំពន្លៃ ស្រុកភ្នំស្រុក លោក ឆែម លឿត បានឲ្យដឹងថា ផ្លូវដែលកំពុងរងការខូចខាតខ្លាំងខាងលើនេះ មានប្រវែង ១២០ម៉ែត្រ ទទឹង ៤,៥0ម៉ែត្រ។ លោក ឆែម លឿត បន្តទៀតថា ផ្លូវលំនេះចាប់ផ្តើមជួសជុលឡើងវិញ កាលពីថ្ងៃទី ០៥ ខែសីហា ដោយក្រាលគ្រោះក្រហម ដើម្បីកាត់បន្ថយការផលពិបាកក្នុងការធ្វើដំណើររបសប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋសាទរនឹងស្ម័គ្រចិត្តចូលរួមជាកម្លាំង ដើម្បី​ជួសជុលផ្លូវនេះឡើងវិញ ព្រោះផ្លូវលំមួយខ្សែនេះ គឺសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រជាជនទាំងអស់នៅក្នុងឃុំ៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។