អាជ្ញាធរអំពាវនាវឲ្យកសិករជ្រើសរើសពូជស្រូវដែលមានទីផ្សារ

អាជ្ញាធរនៅឃុំមួយ ក្នុងខេត្តពោធិ៍សាត់ អំពាវនាវដល់កសិករ ឲ្យជ្រើសរើសពូជស្រូវមួយចំនួន ដែលមានទីផ្សារ ដើម្បីយកមកបង្កបង្កើនផល។

ជំទប់ទី ១ឃុំអូរតាប៉ោង លោក អ៊ុម ប៊ុនសឿន បានជំរុញឲ្យកសិករទាំងអស់ជ្រើសយកពូជស្រូវមួយចំនួន ដូចជា ផ្ការំដួល ផ្កាខ្ញី ផ្ការំដេង សូម៉ាលី នឹងពូជស្រូវសែនក្រអូបជាដើម ដើម្បីយកមកបង្កបង្កើនផល ហើយងាយស្រួលលក់នៅលើទីផ្សារបច្ចុប្បន្ន។ ការលើកឡើងរបស់លោកបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅសាលាឃុំអូរតាប៉ោង ស្រុកបាកាន កាលពីថ្ងទី ១១ខែសីហា ដែលមានមេភូមិនិងសមាជិកទាំង ១៨ភូមិចូលរួម។

លោក អ៊ុម ប៊ុនសឿន បានស្នើឲ្យមេភូមិទាំងអស់ ត្រូវរាយការណ៍ រាល់ពេលប្រជាពលរដ្ឋបង្កបង្កើនផលនៅផ្ទៃដី ក្នុងមូលដ្ឋានរៀងៗខ្លួនឲ្យបានគ្រប់គ្នា ដើម្បីងាយស្រួលអន្តរាគមនៅពេលពួកគាត់មានបញ្ហាណាមួយកើតឡើង៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។