ពេជ្រ អាវីហ្សា បង្ហាញ​មោទនភាពដែលមាន​​​ឪពុកជា​អ្នករត់ម៉ូតូឌុប

តារាសម្ដែងល្បីឈ្មោះ កញ្ញា ពេជ្រ អាវីហ្សា (វង្ស សុម៉ាលីន)

ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី​​​២៩ សីហា តារាសម្ដែងល្បីឈ្មោះ កញ្ញា ពេជ្រ អាវីហ្សា ​បានអះអាងថា​​ នាង​ពិតជាមាន​​មោទនភាព​ណាស់ ​​ដែលឪពុកបង្កើតរបស់នាង ​គ្រាន់តែជា​អ្នករត់ម៉ូតូឌុប ​ដោយ​​​លោកបាន​បន្តអាជីព​មួយ​នេះ​តាំងពីនាងនៅក្មេង​រហូតដល់ពេល​ដែល​នាង​​​​​មានលទ្ធភាពចេះ​រក​លុយដោយខ្លួនឯង​។

ពាក្យសម្ដីរបស់នាង​​​ត្រូវ​គេ​ចាប់អារម្មណ៍ថា​​ ប្រសិន​បើ​​ឪពុករបស់​​នាងបាន​ឮមិនដឹងជារំភើបចិត្ត​ដល់​ស្រក់ទឹកភ្នែក​ប៉ុណ្ណានោះទេ ​ក្នុងពេល​ដែលមនុស្ស​ភាគច្រើន​តែងបង្ហាញការ​តូចចិត្តដែល​​មាន​​​​សំណាង​​មិនល្អ​​កើតមកជាកូន​អ្នក​ក្រ ជាពិសេស​​​កើតជា​កូនអ្នក​​មានអាជីព​​​ជាអ្នករត់ម៉ូតូឌុប​ តែ​នាងបែរជាអះអាងថា​​ខ្លួនមាន​មោទនភាពទៅ​វិញ ដែលមាន​ឪពុកជាអ្នករត់ម៉ូតូឌុប។

​កញ្ញា ពេជ្រ អាវីហ្សា ដែលមានឈ្មោះដើមថា សុខ ម៉ី បានអះអាងថា ​​​ក្នុងគ្រា​អតីតកាល នាងគ្រាន់តែជាកូន​ស្រី​ម្នាក់នៅក្នុងគ្រួសារ​​មួយ​​ដែលមានជីវភាព​មហាកម្សត់ប៉ុណ្ណោះ ដោយសារតែ​​​ទាំង​​​ឪពុកទាំង​​ម្ដាយ ​សុទ្ធតែ​​ខ្វះ​លទ្ធភាព​​​ធ្វើការ​និង​​រកស៊ីធំ​ដុំដូច​ឪពុក​​ម្ដាយភាគច្រើនដែល​រស់នៅភ្នំពេញ ហើយធ្វើ​អោយ​នាងនិង​បង​ប្អូន​២​នាក់​​​មាន​ការលំបាក​ជាខ្លាំង។

ក្នុងពេលនាង​មិន​ទាន់​បានរួមចំណែក​​នៅក្នុងគ្រួសារ​​ នាងអះអាងថា​​ស្ថានភាព​រស់នៅ​​មិនខុសពី​​​អ្នកក្រលំបាក​នោះទេ ​ដោយ​​​​​សារតែ​ឪពុកមានមុខរបរត្រឹមជា​​តែអ្នករត់ម៉ូតូ ហើយម្ដាយ​ក៏​មិនមាន​លទ្ធភាព​រកការងារបាននឹងគេ ដែលធ្វើអោយគ្រួសាររបស់​​នាង​​​យ៉ាប់យ៉ឺន។ នាងសម្រេចចិត្តឈប់រៀនតាំងពី​​ថ្នាក់ទី​​៩ ទៅ​បម្រើការជាអ្នក​លក់​​​ដូរ​ភីហ្សា​តាម​ហាងនិងក្រោយ​មក​​ក៏បានទៅបម្រើការនៅកាស៊ីណូណាហ្គា​​ជាអ្នក​​​​ដូរកាក់។

នាងថាលោកឪពុកនិងរូប​នាង​ផ្ទាល់​ បានក្លាយជាបង្អែករបស់គ្រួសារ​​យ៉ាង​​ខ្លាំងនៅក្នុងពេល​​នោះ ដោយ​ឪពុក​ប្រឹង​រត់ម៉ូតូ​ទាំង​​យប់ទាំង​ថ្ងៃ ហើយ​នាង​ក៏ប្រឹង​ធ្វើការ​​​ដើម្បី​យក​ប្រាក់មក​ផ្គត់ផ្គង់ដល់គ្រួសារដែលមានការចំណាយ​​ខ្ពស់។

នាង​​បាន​កោតសរសើរចំពោះ​ ​លោក ​​សុខ តុង ជាឪពុករបស់នាង​យ៉ាង​ខ្លាំង ដែល​​ប្រឹង​តស៊ូ​​​​​រត់ម៉ូតូមិនខ្លាច​នឿយហត់ ដោយ​នាងបាន​ចាត់ទុកថា​​ ​​​​​​​​បើគ្មាន​​ឪពុករបស់នាង​ប្រឹង​ប្រែង​​​​​​​​មិនស្គាល់ឈឺជា ប្រហែលជាគ្រួសាររបស់​នាងដួលស្លាប់បាត់ទៅ​ហើយ ជាពិសេស​​គឺរូប​នាង​​ផ្ទាល់ ​ក៏ប្រហែលជាមិនអាច​នឹង​​ទប់​ទប់តម្រូវការ​​របស់គ្រួសារបស់បានដែរ ដោយសារតែការងាររបស់​នាងនៅក្នុងពេល​​នោះ​ទទួលបានប្រាក់ចំណូល​​មកជួយគ្រួសារមិ
ន​​ច្រើនណាស់ណាទេ។

​ខុសពី​មនុស្ស​ភាគច្រើនដែលតូចចិត្ត​​ព្រោះ​​​​ឪពុក​​​ដែលជាមេគ្រួសារមិនមាន​លទ្ធភាពអោយនាង​​​​​អាចរៀន​បានច្រើន​ កញ្ញា ពេជ្រ អាវីហ្សា បានអះអាងថាខ្លួននាង​សប្បាយចិត្ត​​ដែលលោក​​ឪពុកដែលមាន​មុខរបរត្រឹមតែជាអ្នករត់ម៉ូតូឌុប អាចប្រឹងតស៊ូអោយនាងរៀននៅវិទ្យាល័យ​បាក់ទូក​​បានដល់ថ្នាក់​​​ទី​​៩ មុនពេលដែលនាងសម្រេច​ចិត្ត​ឈប់រៀនស្វែងរកការងារ។

យ៉ាងណាក៏ដោយ នាងនៅតែមានឱកាស​ស្វែងយល់នូវការសិក្សា​បន្ថែម​​​​​​​ក្នុងពេលធ្វើការ ទើបនាងអាចប្រើបាន​​ព្រមទាំង​​ភាសាខ្មែរ អង់គ្លេស និង​ចិន​ ​មិន​​​ខុសពីមនុស្សបានរៀនចប់​កម្រិត​ថ្នាក់ទី​​១២។ កញ្ញា​និយាយថា​កម្សត់ណាស់ក្នុងពេលដែ​​ល​​ឪពុកនាង​​ត្រូវ​​​រត់ម៉ូតូឌុបចិញ្ចឹម​កូនតាំង​​ពីតូច​​ដល់ធំ ​ហើយ​អ្វីដែលសំខាន់​គឺមិន​បាន​​​​បណ្ដោយ​អោយកូនខ្ចាត់ព្រាត់ក្លាយជាក្មេងអាវ៉ាសែ ​​​​​​​ក្នុងពេលដែលគ្រួសារ​​​​អន់ជន្ទល់នាពេលអតីតកាល។
​អ៊ីចឹងហើយទើប​នាងសម្រេចចិត្ត​​ធ្វើ​​​សេះ​ធ្វើក្របី ​មិន​អោយ​​​​​​​ឪពពុករបស់​នាង​​បន្តអាជីព​ជាអ្នករត់ម៉ូតូ​​ឌុប​ដូចមុនទៀតទេ ដោយ​​​​បានទាំង​​ដើរតួជាមួយ​បង​ប្អូន​​​​​​២នាក់ទៀតរបស់នាង​​​ប្រឹងប្រែងរកលុយ​ ដើម្បី​​​បញ្ចប់ភារៈរបស់​​លោកឪពុកនិង​​ម្ដាយ​​​​​​ក្នុងពេលដែលអ្នកទាំងពីរ​ក៏មាន​វ័យ​កាន់តែជ្រេនោះផង។

នាង​និយាយថា​​មកទល់ពេល​នេះ ​ឪពុកនាងមានវ័យ​​​​​៦១​ឆ្នាំ ប៉ុន្តែលោក​ក៏​​មានសុខ​ភាព​មិនសូវ​​​អំណោយ​ផលណាស់ដែរ ដោយសារតែ​កាលពីក្មេង​ លោក​​​នឿយ​ហត់ខ្លាំងមិនសូវ​បានសម្រាក ​​ជាពិសេស​ក្នុងពេល​​ត្រូវសំកុក​អង្គុយ​​ដឹកម៉ូយ​គ្មានស្គាល់ម៉ោងសម្រាក ដើម្បី​​រកប្រាក់ចិញ្ចឹមកូន។

​​​​​ខុស​ពី​​​​មនុស្សមួយចំនួន​ដែលមិនហ៊ាន​​​​​​បញ្ជាក់​ពីមុខ​របរបស់​​ឪពុកដែលគ្រាន់តែជា​អ្នករត់ម៉ូតូឌុបម្នាក់ តារា​​រូប​នេះ​បន្ត​ថា​នាងអត់ខ្មាស់ទេ នៅ​​ពេល​​​​មនុស្សភាគច្រើនដឹងថាឪពុករបស់នាង​គ្រាន់តែជាអតីត​អ្នករត់ម៉ូតូឌុប​យ៉ាងកម្សត់ម្នាក់ ដោយសារតែលោកមិនមាន​លទ្ធភាពរកការងារល្អបានធ្វើដើម្បីចិញ្ចឹមកូន។

កញ្ញា​​​​និយាយថា​ «ប៉ាខ្ញុំ គាត់រត់ម៉ូតូឌុប​​​តែរហូតហ្នឹង​ពីមុន ហើយខ្ញុំ​អត់លាក់ទេ ​ផ្ទុយទៅ​វិញខ្ញុំកោតសរសើរ​ដែលគាត់​រត់តែម៉ូតូឌុបសោះ តែអាចចិញ្ចឹម​ពួកខ្ញុំ​​អោយបានល្អបាន​​!»។

កញ្ញាបញ្ជាក់ថា​​មកទល់ពេលនេះ​ ទាំង​​​ឪពុកនិងម្ដាយរបស់នាង​ ​​មិនមានអ្នកណា​​​បន្តការ​​រកចំណូល​នោះទេ ​​ ដោយសារតែនាងនិងបងប្អូន​​​២នាក់ទៀតសុទ្ធតែមានការងារ​​និងមានលទ្ធភាព​​ផ្គត់​ផ្គត់​​ការចំណាយ​នៅក្នុងគ្រួសារ​បាន​​​​​​គ្រាន់អស់ហើយ។

​យ៉ាងណាមិញ នាងថា​​​ឪពុកម្ដាយរបស់​នាងនៅតែ​មានបង្ហាញពីការអាណិត​នាងនិង​​កូន​ៗ២ទៀត ដែលប្រឹងរកលុយ ​​​​​ដោយ​​លោកទាំងពីរ​ចេះតែចង់រក​នេះ​​ចង់រកនោះជួយនោះផង ​តែបណ្ដាលមកពីកូនៗមិន​អោយរកទើបលោកអ្នកទាំងពីរសម្រាកនៅតែផ្ទះ ហើយ​​ឈប់ទាំង​ស្រុងនូវអាជីព​ជាអ្នករត់ម៉ូតូឌុប​។ នាង​ថា​​តាំងពី​តូច​ដល់ធំ
នាង​​មានផ្ទះ​តែមួយគត់គឺនៅ​​ម្ដុំ​​ផ្សាឌុយមិច ដោយ​អ្នករស់នៅ​​ម្ដុំ​នោះ​​សុទ្ធតែបានដឹងថា​ឪពុកនាងជាអ្នករត់ម៉ូតូឌុប
ប៉ុន្តែមនុស្ស​ភាគច្រើន​មិនមានអ្នកណា​​មាក់ងាយចំពោះ​គ្រួសារនាងដូចមុនទៀត​ទេ បន្ទាប់ពី​គ្រួសារ​អ្នករត់ម៉ូតូឌុបមួយ​នេះ បានប្រែក្លាយខ្លួនជាអ្នក​គ្រាន់​បើ​ក្រោយពេលដែលនាងក៏បាន​ក្លាយជាតារា​សិល្បៈ
ហើយ​បង​ប្អូនរបស់នាង​ក៏មានការ​​ងារល្អៗបានធ្វើ។

ពេជ្រ អាវីហ្សា ​បញ្ជាក់​ថាសម្រាប់​អ្នកខ្លះ​​ពេល​និយាយពីមុខ​​​របរ​របស់​ឪពុកគឺអៀន​មាត់ ប៉ុន្តែសម្រាប់​នាង​អត់​ខ្មាស់នោះទេ ដោយចាត់ទុកថា​​បើ​​មនុស្សដែលរាប់អាននាងដឹងថាគឺជាកូន​​ស្រីរបស់អតីតអ្នករត់ម៉ូតូឌុប​
ឈប់រាប់រកនាងក៏នាងមិនខ្វល់។

នាងនៅតែបង្ហាញ​នូវមោទនភាពដែលបាន​​មាន​​ឪពុកត្រឹមតែជា​អ្នករត់​ម៉ូតូឌុប និងមានម្ដាយ​ត្រឹមតែជាស្រ្តីមេផ្ទះ តែ​នាង​និង​​ប្អូនៗសុទ្ធតែមាន​អនាគតល្អ​នាពេលចុងក្រោយ ដែលផ្ទុយពីគ្រួសារខ្លះដែលមាន​​ឪពុកម្ដាយជាអ្នកមានបាន ប៉ុន្តែកូនខ្លះ​ក៏មាន​​​ក្លាយជាទំពាំង​ស្អុយសម្រាប់​គ្រួសារ។

នាងបញ្ជាក់ថាអោយតែរំលឹកពីអតីត​​កាលរបស់ខ្លួន គឺនាង​​​នឹកអាណិតចំពោះ​​​ឪពុក​​ដែលត្រូវរកស៊ី​​ហាលភ្លៀងហាលខ្យល់មុនគេ​ អ៊ីចឹងហើយទើបនាង​បាន​តាំង​ចិត្ត​ថាអោយតែបុរស​​ណាម្នាក់​​​​ដែលចង់បាន​នាង​មានចិ
ត្ត ឬផ្នត់គំនិត​​​​​​​​ចង់មើលស្រាលដល់គ្រួសារនាង ជាពិសេស​គឺលោកឪពុកនាង គឺនាង​សុខចិត្ត​​​ដោយចោល បើទោះជាបុរស​​​ម្នាក់នោះ​​​មានប្រាក់​កាសនិងការងារ​​​ល្អមកជះ​​​​​ក្នុងទំនាក់ទំនងរបស់នាង​ក៏ដោយ។
នាងសារភាពថាមិនទាន់មានស្នេហា​ថ្មីនោះទេ បន្ទាប់ពីនាង​ផ្ទុះឡើងនូវរឿង​​​​រងការវាយដំ​​ពីសំណាក់​អតីតសង្សារដែលជាប្អូនថ្លៃ លោកឧកញ៉ា ទ្រី ភាព​​ កាលមុន​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ