បញ្ហាគ្រឿងញៀនមានការកើនឡើងខណៈសមត្ថកិច្ចអសមត្ថភាពបង្រ្កាប

ដោយ VOD Admin​​ | ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:33 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 46

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់លលកស ខេត្តពោធិ៍សាត់ បានអះអាងថា ករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀន នៅតែបន្តកើនឡើង ខណៈខ្វះកម្លាំងជំនាញដើម្បីបង្ក្រាប។

​នាយប៉ុស្តិ៍នគរបាល សង្កាត់លលកស ក្រុងពោធិ៍សាត់លោក ឈឿន ឃឿន បានលើកឡើងក្នុងកិច្ចប្រជុំអាណត្តិក្រុមប្រឹក្សា កាលពីថ្ងៃទី ២៨ខែសីហាថា​ ករណីអ្នកប្រើប្រស់គ្រឿងញៀននៅតែបន្តកើនឡើង ជាពិសេសនៅម្តុំភូមិពោធិ៍តាកួយ ភូមិព្រែកស្តី។ លោកបញ្ជាក់ថា « ខ្ញុំសង្ស័យតែពួកវាមានបណ្តាញជាអ្នកធំណាមួយ នៅក្នុងជួរប៉ូលីសយើង បានចេះតែបែកការមុនពេលចូលទៅបង្ក្រាបចឹង»

លោក ឈឿន ឃឿន បន្ថែមទៀតថា មានក្រុមក្មេងស្ទាវបានប្រមូលផ្តុំគ្នា ដើម្បីប្រើប្រាស់គ្រឿងញៀននៅម្តុំព្រៃមាត់អូរខាងក្រោយភូមិ ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាប មិនសូវដែលទទួលបានជោគជ័យនោះទេ ដោយលោកថា ព្រោះតែប៉ូលិសប៉ុស្តិ៍មានគ្មាតិច នៅពេលស្នើរសុំកម្លាំងជំនួយ​ពីថ្នាក់លើ ដើម្បីចុះទៅបង្ក្រាបម្តងៗ ក្រុមដែលប្រើប្រាស់គ្រឿងញៀនទាំងនោះ ហាក់ដូចជាដឹងពីសកម្មភាពរបស់ប៉ូលិសមុន។ លោកគិតថា ប្រាកដជាមានមេខ្លោងធំនៅក្នុងជួសមត្ថកិច្ចដើម្បីផ្តល់ដំណឹងមុន ទើបពួកយើងមិនអាចចាប់ក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀនទាំងនោះបាន។

គួរំលឹកផងដែរ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលល្បីជាងគេ គឺនៅតំបន់ម្តុំស្ពានថ្ម បន្ទាយដី ព្រៃញី ពោធិ៍តាកួយ នឹងម្តុំភូមិព្រែកស្តី រហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចនៅតែមិនទាន់បង្ក្រាប់បាននោះទេ។​

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នូ​រ៉េន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required