មន្ទីរសាធារណៈការភ្នំពេញថាត្រូវការអណ្ដូងលូ៣ពាន់ទៀតទើបលែងលិចក្រុង

ប្រធានមន្ទីរសាធារណៈការ​រាជ​ធានីភ្នំពេញលោក សាំ ពិសិដ្ឋ រូបភាពពីហ្វេសប៊ុក សាធារណការ រាជធានីភ្នំពេញ

មន្ទីរសាធារណៈការរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីកាត់បន្ថយការលិចក្នុងទីក្រុង នោះមន្ទីរ​សាធារណៈ​ការ​ត្រូវការសាងសង​អណ្ដូងលូចំនួន ៣ពាន់បន្ថែមទៀត សម្រាប់រំដោះទឹកបានឆាប់រហ័ស។

ថ្លែងនៅក្នុងបទសំភាសន៍ជាមួយទូរទស្សន៍បាយ័ន​កាលពីថ្ងៃទី ២៧ ខែកញ្ញា ប្រធានមន្ទីរសាធារណៈការ​រាជ​ធានីភ្នំពេញលោក សាំ ពិសិដ្ឋ បានឲ្យដឹងថាបញ្ហាលិចទឹកក្នុងទីក្រុង​សព្វថ្ងៃ​ដោយសារខ្វះខាត់នូវ​អណ្ដូងលូ​ដើម្បីទទួលទឹក​ ដូច្នេះលោក បានស្នើសុំគោលការណ៍ធ្វើបន្ថែមឲ្យបានចំនួន៣ពាន់ទៀត។

បើតាមការលើកឡើងលោក សាំ ពិសិដ្ឋ បច្ចុប្បន្នភ្នំពេញមានអណ្ដូងលូចំនួន ៤ ៤០០០ រួចមកហើយ តែ​នៅ​មិន​ទាន់​​គ្រប់គ្រាន់​ក្នុងការ​រំដោះ​ទឹក ដោយអណ្ដូងលូខ្លះ មានគម្លាតឆ្ងាយពីគ្នា និង ខ្លះទៀតត្រូវបាន​ពលរដ្ឋ​បិទជិត​ដើម្បី​ ប្រើជា​ប្រយោជន៍​ផ្ទាល់ខ្លួន។ កណ្តូងលូគឺជា ចន្លោះសម្រាប់ឲ្យទឹកហូរពីលើផ្លូវ ឬ លើដី ចូលក្នុងប្រព័ន្ធលូ ហើយហូរទៅកន្លែងអាងរំដោះទឹក។​

លោក សាំ ពិសិដ្ឋបន្តថា ករណីភ្លៀងខ្លាំងដែលបណ្ដាលឲ្យលិចតំបន់ខ្លះនៅ​​ភ្នំពេញប៉ុន្មានថ្ងៃនេះ គឺបណ្ដាល​មកពី​បម្រែ​បម្រួល​​អាកាសធាតុ ភ្លៀងក្នុងរយៈពេលខ្លី តែច្រើនលើសចំនុះ ៤០ មីលីម៉ែត្រក្នុងមួយម៉ោង។

លោក សាំ ពិសិដ្ឋ បន្ថែមថា ករណីលិចនេះ ក៏បណ្ដាលមកពីប្រទេសកម្ពុជាទទួយរងទឹកភ្លៀងច្រើន ក្នុងចំណោម ​ប្រទេស៥ លើពិភពលោក ដែលមាន ភីលីពិន វៀតណាម ថៃ និង ប្រទេសជប៉ុន ទើបបណ្ដាលឲ្យលើស​សមត្ថភាព​ទ្រទ្រង់ទឹកភ្លៀង ។

លោក សាំ ពិសិដ្ឋ ឲ្យដឹងដែរថាក្នុងចំណោមប្រទេសទាំង៥ ដែលទទួលរងទឹកភ្លៀងខ្លាំងនោះ កម្ពុជារំដោះទឹក​យឺត​យ៉ាវ​ជាងគេ ដោយសារការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាមានភាពក្មេងខ្ចី ហើយបណ្ដាញលូ​មានភាពខ្វះខាត់​ច្រើនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ