ចិន​ស្នើ​ជួយ​ភូមា​ដើម្បី​បញ្ចប់​ចលា​​ចល​នៅ​តាម​ព្រំដែន

China’s Foreign Minister Wang Yi looks on in Riga, Latvia, November 4, 2016. REUTERS/Ints Kalnins

ប្រទេសចិននៅថ្ងៃនេះ បាប្រាប់ទៅភូមាថា ពួកគេគួរតែធ្វើការរួមគ្នាដើម្បីរក្សាស្ថេរភាពនៅតាមព្រំដែនរួមរបស់ពួកគេ នៅចំពោះមុខការផ្ទុះឡើងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមប្រដាប់អាវុធនជនជាតិភាគតិច ទៅលើកម្លាំងសន្តិសុខភូមា ហើយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនឆ្លងព្រំដែនចូលទៅប្រទេសចិន ដើម្បីគេចពីអំពើហិង្សា។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters ដដែល ការវាយប្រហារនានានៅខែនេះ បានប៉ះពាល់យ៉ាងខ្លាំងទៅលើគោលដៅកសាងសន្តិភាពរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ជាមួយក្រុមជនជាតិភាគតិច ខណៈចិនកំពុងព្រួយបារម្ភអំពីហានិភ័យនៃអំពើហិង្សានៅភាគខាងជើងភូមា បានរីករាលដាលទៅដល់ព្រំដែនរបស់ខ្លួនដូចឆ្នាំមុន រហូតដល់ពលរដ្ឋចិន ៥នាក់ស្លាប់។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់គណៈប្រតិភូភូមា ដែលដឹកនាំដោយប្រធានគណៈកម្មការសន្តិភាព លោក ទិន ម្ញូ វិន ថា ក្រុងប៉េកាំងព្រួយបារម្ភដោយសារតែស្ថានភាពកាន់តែអាក្រក់ ហើយបានអំពាវនាវជាថ្មីម្ដងទៀត ឲ្យបញ្ចប់សកម្មភាពយោធា និងជជែកគ្នាស្វែងរកដំណោះស្រាយ។

លោក វ៉ាង យី បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ “ភាគីទាំងពីរគួរតែប្រើប្រាស់យន្តហការកាទូត និងយោធាកម្រិតខ្ពស់ចិន-ភូមា ដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថេរភាពនៃតំបន់ព្រំដែនចិន-ភូមា”។

កំណើនអំពើហិង្សានៅរដ្ឋរ៉ាក់ឃីន បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលភូមាបានសម្រុកចូលតំបន់មានជម្លោះនោះ ដែលបានបង្ខំឲ្យជនជាតិរ៉ូហ៊ីងយ៉ាងរាប់រយនាក់រត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែស ដោយបង្កជាឧបសគ្គថ្មីមួយសម្រាប់ជយលាភីពានរង្វាន់ណូប៊ែលសន្តិភាព អ្នកស្រី ស៊ូជី ដែលបានឡើងកាន់អំណាចកាលពីឆ្នាំមុន ជាមួយការសន្យាផ្សះផ្សារជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ