ចិន​ប្រាប់​តៃវ៉ាន់​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ទីក្រុង​ហុងកុង

ប្រទេសចិន នៅថ្ងៃនេះ បានអំពាវនាវទៅកោះតៃវ៉ាន់ ឲ្យដកខ្លួនចេញពីកិច្ចការទីក្រុងហុងកុង ដោយលើកឡើងថា ការលើកយកបញ្ហាទីក្រុងហុងកុងមកនិយាយរបស់កោះតៃវ៉ាន់នោះ គ្មានតម្លៃនោះឡើយ ហើយបានព្រមានតៃវ៉ាន់ កុំឲ្យបំផ្លាញស្ថេរភាពទីក្រុងហុងកុង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters ក្រុមមេដឹកនាំចិនព្រួយបារម្ភចលនាទាមទារឯករាជ្យកើតឡើងនៅក្នុងទឹកដីហុងកុង ដែលបានវិលត្រឡប់ទៅចិនកាលពីឆ្នាំ១៩៩៧ ដោយមានការសន្យាខាងផ្នែកស្វ័យភាព និងការតវ៉ានាពេលថ្មីៗនៅទីក្រុងនេះ។

ក្រុងប៉េកាំងបានបកស្រាយដោយកម្រទៅលើច្បាប់របស់ទីក្រុងហុងកុង កាលពីដើមខែវិច្ឆិកាកន្លងមកនេះ ដើម្បីរារាំងសមាជិកសភាចង់បានឯករាជ្យពីររូប មិនឲ្យចូលកាន់តំណែងនោះឡើយ។

លោក Baggio Leung និងកញ្ញា Yau Wai-ching នៅថ្ងៃនេះ បានបរាជ័យនៅក្នុងបណ្ដឹងឧទ្ធរណ៍ ជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់តុលាការជាន់ទាបរបស់ទីក្រុងហុងកុង ដែលបានបំពេញសម្បទាដល់ពួកគេនោះឡើយ បន្ទាប់ពីពួកគេបានប្រមាថប្រទេសចិន អំឡុងពេលស្បថចូលកាន់តំណែងកាលពីខែមុន។

លោក Baggio Leung និងកញ្ញា Yau Wai-ching បានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សាសភាទីក្រុងហុងកុង កាលពីខែកញ្ញាកន្លងមកនេះ។ អ្នកទាំងពីរមិនទាន់បញ្ជាក់ពីផែនការប្ដឹងបន្តទៅតុលាការកំពូលនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ