អ្នក​នៅ​ក្នុង​វិស័យ​បាល់ទាត់​ជុំ​វិញ​ពិភព​លោក​សម្ដែង​សមាន​ចិត្ត​ចំពោះ​ក្លឹប Chapecoense

ចាប់តាំងពីយប់ថ្ងៃម្សិលមិញមក អ្នកនៅក្នុងវិស័យបាល់ទាត់ជុំវិញពិភពលោក បានចូលរួមសម្ដែងមរណទុក្ខ និងសោកស្ដាយចំពោះឧបទ្ទវហេតុនៃការធ្លាក់យន្តហោះដឹកកីឡាករបាល់ទាត់ប្រេស៊ីល ដែលបានសម្លាប់មនុស្សដល់ទៅ ៧៦នាក់។

អតីតកីឡាករបាល់ទាត់ល្បីៗ ដូចជា វីរបុរសប្រេស៊ីល លោក Pele និងវីរបុរសអាហ្សង់ទីន លោក ម៉ារ៉ាដូណា រួមទាំងតារាបាល់ទាត់ឆ្នើម Lionel Mession កាលពីយប់មិញនេះ សុទ្ធតែបានបង្ហាញសមានចិត្តក្រៀមក្រំចំពោះករណីនេះ។

ចំណែកក្លិបបាល់ទាត់កូឡុំប៊ី Atletico Nacional ដែលត្រូវប្រកួតជាមួយក្លិប Chapecoense នៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមពាន Copa Sudamericana បានស្នើទៅស្ថាប័នគ្រប់គ្រងកីឡា ឲ្យប្រគល់ពាននេះទៅក្លិប Chapecoense ជាការជួយដល់ក្លិបបាល់ទាត់ប្រេស៊ីលមួយនេះ។

ចំណែកក្លិបបាល់ទាត់មួយចំនួនទៀតនៅអឺរ៉ុប បានចូលរួមបរិច្ចាគថវិកាសម្រាប់ក្លិបប្រេស៊ីលមួយនេះ ដើម្បីឲ្យពួកគេអាចរក្សានិរន្តភាពបាន បន្ទាប់ពីបាត់បង់កីឡាករ និងក្រុមគ្រូដឹកនាំទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ