តុលាការ​ហុងកុង​ច្រាន​ចោល​បណ្ដឹង​​សមាជិក​សភា​២​រូប​មិន​ឲ្យ​បំពេញ​សម្បទា

នៅថ្ងៃនេះ សាលាឧទ្ធរណ៍នៅដែនដីមួយនេះ បានច្រានចោលបណ្ដឹងរបស់សមាជិកសភា ២រូប ដែលតុលាការថ្នាក់ក្រោមបានសម្រេចថា មិនសាកសមធ្វើជាសមាជិកសភា ដោយសារតែអានពាក្យសម្បថចូលកាន់តំណែងមិនបានត្រឹមត្រូវ នៅអំឡុងពិធីស្បថចូលកាន់តំណែងក្រុមប្រឹក្សាសភាទីក្រុងហុងកុង កាលពីខែតុលាកន្លងមកនេះ។

ព័ត៌មានស្ដីពីការសម្រេចបែបនេះរបស់តុលាការទីក្រុងហុងកុង ត្រូវបានសារព័ត៌មាន Channel News Asia យកមកចុះផ្សាយភ្លាមៗ នៅព្រឹកថ្ងៃនេះ។

បើតាមសារព័ត៌មានសិង្ហបុរីមួយនេះ លោក Baggio Leung និងអ្នកនាង Yau Wai-ching នៅអំឡុងពេលអានពាក្យសម្បថ ចូលកាន់តំណែងនោះ បានបន្ថែមពាក្យពេចន៍មួយទៀតដោយខ្លួនពួកគេថា ទីក្រុងហុងកុង មិនមែនជាចិននោះឡើយ។

តុលាការទីក្រុងហុងកុង កាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងមកនេះ សម្រេចមិនបំពេញសម្បទាដល់អ្នកទាំងពីរនោះឡើយ។ ការសម្រេចបែបនេះរបស់តុលាការទីក្រុងហុងកុង ធ្វើឡើងទៅតាមអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងលើកឡើងកាលពីដើមខែវិច្ឆិកាថា នរណាម្នាក់ដែលមិនបានស្បថទៅតាមពាក្យសម្បថនោះ ឬស្បថមិនត្រឹមត្រូវ គួរតែត្រូវបានទាត់ចោលទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ