ក្រសួងបរិស្ថានរៀបចំប្រកួតការថតរូប​ ដើម្បីបណ្តុះគំនិតឲ្យស្រលាញ់​ធម្មជាតិ​

ក្រសួងបរិស្ថាន ប្រកាសឲ្យសាធារណជនទូទាំងប្រទេស ពិសេសយុវជនចូលរួមប្រកួតប្រជែង ក្នុងការថតរូប ដើម្បីយកមកដាក់តាំងពិពណ៌ ដែលការថតនេះ ផ្តោតលើប្រធានបទ សម្រស់ធម្មជាតិ និងរិស្ថាន។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានដែលផ្សព្វផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងនឹងរៀបចំការតាំងពិពណ៌រូបថត នៅសួនច្បារមុខ វត្តបទុមវតី ក្នុងរាជធានីភ្នំពេញពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបញ្ជាក់ថា ការរៀបចំការប្រកួតប្រជែងការថតរូបនេះ គឺធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្តឲ្យមានការចែករំលែករូបភាពនានា ដើម្បីបញ្ជ្រាបឲ្យមានការស្រលាញ់បរិស្ថាន និង លើកកម្ពស់ការឲ្យតម្លៃ និង ការពារធនធានធម្មជាតិ។

តាមគម្រោងក្រសួងបរិស្ថាន ជ្រើសរើសយករូបថតចំនួន៣០សន្លឹកទៅតាំងពិពណ៌ ហើយចំពោះម្ចាស់រូបថតដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ដល់៣ នឹងទទួលប័ណ្ណជ័យលាភីនិងរង្វាន់លើកទឹកចិត្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ