យ៉ាងហោចណាស់ផ្ទះ៦ខ្នងក្នុងក្រុងសៀមរាមត្រូវភ្លើងឆេះអស់ទាំងស្រុង

ភ្លើងឆេះផ្ទះ៦ខ្នងក្នុងក្រុងសៀមរាម (រូបភាពពីអធិការដ្ឋាននគរបាលក្រុងសៀមរាប)

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​អះ​អាង​ថា យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ក្នុងសង្កាត់ចុងឃ្នៀស ត្រូវភ្លើងឆេះអស់ទាំងស្រុងនៅថ្ងៃនេះ ដោយ​ថា មូលហេតុមកពីទុស្សេខ្សែភ្លើង។

អធិការដ្ឋាននគរបាលក្រុងសៀមរាប បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា អគ្គីភ័យនោះ​បានកើតឡើងនៅវេលាម៉ោង​ជាង ៩ព្រឹក សិ្ថតក្នុងភូមិទី៦ សង្កាត់ចុងឃ្នៀស ដោយឆេះផ្ទះពលរដ្ឋអស់ចំនួន ០៦ខ្នង ប៉ុន្តែ មិនបណ្តាលឲ្យពលរដ្ឋណាម្នាក់គ្រោះថ្នាក់ក្នុងហេតុការណ៍នោះឡើយ។

នគរបាល​ក្រុង​សៀមរាប បាន​ឲ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៨គ្រឿង ដើម្បីពន្លត់ និងបានរលត់ទាំងស្រុងនៅម៉ោងប្រមាណជាង ១០ព្រឹក ប៉ុន្តែ សមត្ថកិច្ចមិនបានប្រាប់ពីទំហំ​នៃការខូចខាតទ្រព្យនោះទេ។

របាយកាណ៍របស់សមត្ថកិច្ចឲ្យដឹងថា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ អគ្គិភ័យ ៧៦ករណី បាន​កើត​ឡើង​​ទូទាំងប្រទេស ក្នុងនោះករណីអគ្គិភ័យ​ធំៗមាន ១០លើក ដោយបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ និងរបួស ១២នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ