EDC ប្រកាសផ្ដាច់អគ្គិសនី​៣ថ្ងៃ ក្នុងខណ្ឌមួយចំនួននៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 4:13 PM | អភិបាលកិច្ចល្អ | 0 | 3278

អគ្គិសនីកម្ពុជា បាន​ប្រកាសថា ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល នឹង​ត្រូវផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន ៣ថ្ងៃ ដើម្បីសម្រួលដល់ការរៀបចំពង្រីកផ្លូវ។

អគ្គិសនី​កម្ពុជា បាន​ប្រកាស​អំពី​ការ​ផ្ដាច់​ចរន្ត​អគ្គិសនី​បែប​នេះ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​នេះ។

តាមសេចក្តីជូនដំណឹង អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្ដអគ្គិសនី​នៅក្នុងតំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ។

នៅថ្ងៃទី១ ធ្នូ អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនី​ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក តំបន់មួយចំនួនក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល និងតំបន់មួយចំនួនទៀត គិតចាប់ពីសង្កាត់ច្បារអំពៅទី១ ដល់សង្កាត់វាលស្បូវ ក្នុងខណ្ឌច្បារអំពៅ។

ចំណែក នៅថ្ងៃទីសៅរិ៍ ទី២ធ្នូ អាជ្ញាធរថា នឹងផ្ដាច់ចរន្ដភ្លើង ក្នុង​ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងតំបន់ភ្លើងមួយចំនួន​ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និង​ស្រុកស្អាង។

ករណីផ្ដាច់ចរន្ដភ្លើងបណ្ដោះអាសន្ននេះ អគ្គិសនីកម្ពុជាប្រាប់មូលហេតុថា ដើម្បីជួសជុល និងរុះរើគន្លងខ្សែភ្លើង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការពង្រីកផ្លូវ៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required