អតីត​អគ្គលេខាធិការ​អាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ ស្លាប់​នៅ​រសៀលថ្ងៃ​នេះ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 4:29 PM | អន្តរជាតិ | 0 | 5314

សារព័ត៌មាន​ថៃ បាន​ចុះ​ផ្សាយនៅ​ថ្ងៃ​នេះ​ថា អតីត​អគ្គលេខាធិការ​អាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ បាន​ស្លាប់​នៅ​រសៀល​ថ្ងៃ​នេះ ក្នុង​អាយុ ៦៨​ឆ្នាំ ដោយ​រោគ​គាំង​បេះដូង។

កាសែត​បាងកក ប៉ុស្តិ៍ បាន​រាយការណ៍​ថា លោក សុរិន្ទ បាន​ដួល​នៅ​ពេល​លោក​ត្រៀម​ថ្លែង​នៅ​កម្មវិធី Thailand Halal Assembly ឆ្នាំ​២០១៧ នៅ​តំបន់​បាងណា ជាយ​ក្រុង​បាងកក។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​បាងកក ប៉ុស្តិ៍ លោក សុរិន្ទ ត្រូវ​បាន​គេ​ប្រញាប់​ប្រញាល់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រ៉ាមកំហែង ប៉ុន្តែ ក្រោយ​មក ត្រូវ​បាន​គេ​ប្រកាស​ថា បាន​ស្លាប់។

លោក សុរិន្ទ បាន​កាន់​តំណែង​ជា​អគ្គ​លេខាធិការ​អាស៊ាន​ចាប់​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ ជា​ពេល​ដែល​កម្ពុជា និង​ថៃ មាន​ជម្លោះ​ប្រដាប់​អាវុធ​នឹង​គ្នា​ជុំ​វិញ​បញ្ហា​ព្រំដែន៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required