ក្រសួងថា ខេត្តជាប់ព្រំដែននឹងចុះត្រជាក់ដល់១៦អង្សាសេ

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 3:21 PM | បរិស្ថាន | 0 | 4283

ក្រសួងប្រកាសថា សីតុណ្ហភាព​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ ឡាវ និង​​វៀតណាម នឹង​ចុះ​ត្រជាក់​ដល់ ១៦អង្សាសេ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ​ខាង​មុខ ពិសេសដំបន់ភ្នំ ដោយថា មកពីឥទ្ធិពលខ្យល់មូសុងឦសាន។

ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹង​តាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែវិច្ឆិកានេះថា សីតុណ្ហភាព​អប្បបរ នឹងធ្លាក់ចុះខ្លាំង ចន្លោះពី ១៦​ ទៅ ១​៨​អង្សាសេ​នៅ​តាម​បណ្ដា​ខេត្តរតនគីរី មណ្ឌ​ល​គីរី ស្ទឹងត្រែង និង ខេត្តព្រះវិហារ ឧត្តមា​ន​ជ័​យ​ និងខេត្តប៉ៃលិន។

ក្រសួ​ងឲ្យដឹងទៀតថា បណ្តារាជធានី​ខេត្តដទៃទៀ​ត សីតុណ្ហភាព​អប្បបរមា ​នឹង​ស្ថិត​នៅ​ចន្លោះ ១៩ ទៅ​ ២​១អង្សាសេ។

ក្រសួងថា សីតុណ្ហភាពធ្លាក់ចុះខ្លាំងនេះ បង្កឡើងដោយខ្យល់មូសុងឦសាន ដែលថា កំពុងបន្ត​ប​​​ង្កើ​ន​ឥទ្ធិ​ខ្លាំ​ងម​ក​លើ​​​កម្ពុជា៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required