ក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះសុខភាពក្នុងរដូវរងាវ

ដោយ កញ្ញា រស់ សុខរី​​ | ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 10:45 AM | សុខភាព | 0 | 2006

ក្រសួងសុខាភិបាលបានចេញសេចកី្ដប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នចំពោះសុខភាពខណៈដែលអាកាសធាតុចុះត្រជាក់ខ្លាំងខិតចូលមកដល់។

សេចកី្ដប្រកាសព័ត៌មានចុះថៃ្ងទី ២៩ ធ្នូម្សិលមិញបានឲ្យដឹងថា អាកាសធាតុមានការប្រែប្រួលហើយខ្យល់ត្រជាក់នៃ​រដូវ​រងាវ​ក៏មក​ដល់​ដើម្បីការពារសុខភាព​និងចៀសផុតពី​ជំងឺបង្កាត់​អាចកើតឡើងជាយ​ថា​ហេតុបណ្ដាលមកពីអាកាសធាតុចុះត្រជាក់នេះក្រសួងសុខាភិបាលបានធើ្វការណែនាំប្រជាពលរដ្ឋជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ត្រជាក់ខ្លាំង។

នៅក្នុងសេចកី្ដប្រកាសនោះដដែលបានបញ្ជាក់ថា ជំងឺតាមរដូវកាលដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នៅចន្លោះពីខែធ្នូដល់ខែមករា នៃឆាំ្ននេះគឺភាគច្រើនមានដូចជាជំងឺផ្លូវដង្ហើម​ដែលមិនត្រូវនិងអាកាសធាតុត្រជាក់និងជំងឺ ផ្លូវដង្ហើមបណ្ដាលមកពីវីរុស និងមេរោគស្រ្តិបតូកូត ដែលបង្ករឲ្យមានរោគសញ្ញាផ្សេងៗដូចជា គ្រុនផ្ដាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀនដោយពពួកវីរុសជាដើម។

ក្រសួងបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះទារក កុមារនិងមនុស្សមានវ័យចំណាស់ មានហានីភ័យខ្ពស់និងជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់។

សរសេរមកកាន់ កញ្ញា រស់ សុខរី តាមរយៈ sokryrous@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required