មហាក្សត្រយាងតាមរថភ្លើងលើកដំបូងទៅអបអរឆ្នាំសកលនៅសមុទ្រ

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 10:43 AM | វប្បធម៌ | 0 | 4503 ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ និង​មន្ត្រីជាន់ខ្ពស់ក្នុង​ការ​ធ្វើដំណើរតាមរថភ្លើងទៅឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ​នៅ​ព្រឹក​នេះ​។

ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ អមដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានយាង និងធ្វើដំណើរតាមរថភ្លើងទៅចូលរួមអបអរឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ។

តាំងពីព្រលឹមថ្ងៃទី៣០ ធ្នូ ២០១៦នេះ នៅស្ថានីយ៍រថភ្លើងកម្ពុជា មានការរៀបចំទទួល និងអមដំណើរព្រះមហាក្សត្រ​ខ្មែរ និងសម្តេចម៉ែ រួមទាំងនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧកញ៉ា និងខ្សែស្រឡាយរាជវង្សមួយចំនួនទៀត។

រថភ្លើងវិលកង់នៅម៉ោង៧និង៣០នាទី យាងព្រះមហាក្សត្រនិងអ្នកអមដំណើរទាំងអស់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងបុណ្យឆ្នាំសកល ២០១៦ ចូល ២០១៧។

ផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ បានសាងសង់ឡើងនៅក្នុងសម័យសង្គមរាស្រ្តនិយម ហើយ​ត្រូវផ្អាកដំណើរការនៅរយៈពេល៣០ឆ្នាំចុងក្រោយនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ក៏ធ្លាប់បានធ្វើដំណើរជាលើកដំបូងដែរតាមរថភ្លើងនេះ​ ពីភ្នំពេញទៅខេត្តព្រះសីហនុ កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីផ្លូវដែកនេះត្រូវបានជួសជុលឲ្យដំណើរការឡើងវិញ៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required