ផ្ទុះអាវុធនៅមណ្ឌលគិរីស្លាប់មន្ត្រី៣នាក់

អ្នកស្លាប់ក្នុងហេតុការណ៍ផ្ទុះអាវុធនៅមណ្ឌលគិរី(រូបពីនគរបាលជាតិ)

របាយការណ៍របស់នគរបាលបង្ហាញថា យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ ក្នុងហេតុការ ណ៍ផ្ទុះអាវុធកើតឡើងនៅខេត្តមណ្ឌលគិរីកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅម៉ោង ចន្លោះ៤ទៅ ៥ល្ងាចថ្ងៃទី៣០ខែមករា មានហេតុការណ៍ផ្ទុះអាវុធកើតឡើងនៅចំណុចឃុំសែនមនោរម្យ ស្រុកអូររាំង។​

នគរបាលជាតិឲ្យដឹងថា អ្នកបង្កឲ្យផ្ទុះអាវុធឡើងមានឈ្មោះ ផល ពេញ ជាមន្ត្រីនគរបាលការពារព្រំដែន ឈ្មោះ កើត វេហា និងឈ្មោះ ងួ ជាមន្ត្រីយោធាការពារព្រំដែន។

ចំណែកអ្នករងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះរួមមានឈ្មោះ​ ណៃ ជាមន្ត្រីបរិស្ថានខេត្ត ឈ្មោះ វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឈ្មោះ​ថុល​ ខ្នា​។

ក្រសួងស្ថាប័នពាក់ព័ន្ធមិនទាន់បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការផ្ទុះអាវុធ បណ្តាលឲ្យមានអ្នកស្លាប់នេះនៅឡើយ។​

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ