រដ្ឋសភាស្នើចាត់ការលើអតីតតំណាងរាស្ត្របក្សប្រឆាំងករណីប្រើរូបសញ្ញាស្ថាប័ននេះ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង

អគ្គលេខាធិការរដ្ឋសភាស្នើទៅកាន់ក្រសួងមហាផ្ទៃឲ្យមានចំណាត់ការផ្លូវច្បាប់ លើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការបន្តប្រើប្រាស់រូបសញ្ញាស្ថាប័ននេះដោយថា អាចធ្វើឲ្យមានការភាន់ច្រឡំ និងមានផលប៉ះពាល់។​

ក្នុងលិខិតមួយច្បាប់ដែល អគ្គលេខាធិការដ្ឋសភាលោក ឡេង ប៉េងឡុង ផ្ញើទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ដោយថា នៅតែបន្តប្រើប្រាស់រូបសញ្ញាសភា។​

លោក ឡេង ប៉េងឡុង លើកឡើងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​បានបាត់បង់ សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពសភាតាំងពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧ ហើយលោកថា ការដែលអតីតតំណាងរាស្ត្រមួយចំនួន​ បន្តប្រើរូបសញ្ញារបស់សភាជារឿងខុសច្បាប់។​

នៅក្នុងលិខិតនោះរដ្ឋសភាមិនបានបញ្ជាក់ឈ្មោះតំណាងរាស្ត្ររូបណានោះទេ ប៉ុន្តែកាលពីថ្ងៃទី២៤ខែមករា លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់ដែលមានរូបសញ្ញារបស់សភាប្រើក្នុងនាមតំណាងរាស្ត្រ ចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ