បទសម្ភាសន៍៖ ការបំភ្លឺរបស់សមត្ថកិច្ចចំពោះការកាត់ឈ្មោះ​ពីម្ចាស់​រថយន្ត​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 11:30 AM | បទសម្ភាសន៍ | 0 | 2391

កាលពីថ្ងៃទី២៩ ខែមីនានេះ អគ្គស្នងការរងនគរបាលជាតិម្នាក់ ត្រូវបានសារព័ត៌មានដែលគាំរដ្ឋាភិបាលដកស្រង់សំដី លោក ហ៊ឹម យ៉ាន ដោយបានលើកឡើងថា ម្ចាស់យានយន្តដែលទិញតពីអ្នកដទៃ ​ដែលមិនទាន់កាត់ឈ្មោះពីម្ចាស់ដើម នឹងត្រូវធ្វើការផាកពិន័យ ឬត្រូវបញ្ជូនទៅតុលាការចាត់វិធានការច្បាប់។ ប៉ុន្តែការលើកឡើងនេះ ផ្ទុយពីប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងមហាផ្ទៃបានបញ្ជាក់ថា អ្នកទិញយានយន្តតពីគេ មិនតម្រូវឲ្យទៅកាត់ឈ្មោះពីម្ចាស់ដើមនោះទេ។

VOD បានព្យាយាមទាក់ទង លោក ហ៊ឹម យ៉ាន ជាច្រើនថ្ងៃមកហើយ ដើម្បីសុំការបំភ្លឺជុំវិញករណីខាងលើនេះ តែលោកថា អះអាងច្រើនដងថា ជាប់រវល់។

ទោះជាយ៉ាងណានៅថ្ងៃ៣១ មីនានេះ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោក រុន រ័ត្នវាសនា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុវីអូឌី ដើម្បីបំភ្លឺពីបញ្ហានេះ។ សូមស្តាប់បទសម្ភាសន៍រវាងលោក ណាត សុភាព ជាមួយនឹងលោក រុន រ័ត្នវាសនា ដូចតទៅ៖

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required