យ៉ាងហោចណាស់មនុស្ស ៤០នាក់បានរងរបួសធ្ងន់ស្រាលដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករនៅខេត្តបាត់ដំបង។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាកាលពីវេលាម៉ោង០៧និង០០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅក្បែរព្រំប្រទល់ប៉ៃលិន-បាត់ដំបង ក្នុងភូមិតាគ្រក់ ឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាលឱ្យកម្មករ និង កុមារ ជាង៤០នាក់ រងរបួសធ្ងន់ស្រាល។
តាមការចុះផ្សាយដដែលបន្តថាក្រោយពេលកើតហេតុ អ្នករងរបួសទាំងអស់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកអ្នករងរបួសធ្ងន់ត្រូវបានត្រូវបានបញ្ជូនបន្តទៅសង្គ្រោះ នៅឯមន្ទីរពេទ្យខេត្តបាត់ដំបង ។
តាមការចុះផ្សាយដដែលជនរងគ្រោះប្រាប់ថា មូលហេតុនៃគ្រោះថ្នាក់នេះដោយសាររថយន្តមានបញ្ហាដាច់ចង្កូតរ៉េធ្លាក់ចេញពីផ្លូវ៕