អ្នកដំណើរតាមរថភ្លើងប៉ោយប៉ែត្រ-សិរីសោភ័ណ៤ខែដោយឥតគិតថ្លៃ

រូបភាព៖ នគរបាលជាតិ

អាជ្ញាធរថាផ្លូវដែក​ពី​ប៉ោយ​ប៉ែ​តម​ក​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ ដែល​បាន​ផ្អាក​ដំណើរការ​អស់​រយៈ​ពេល ៤៥​ឆ្នាំកន្លងទៅ​ នឹងត្រូវ​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​នៅសប្ដាហ៍ក្រោយ ដោយជិៈឥតគិតថ្លៃរយៈពេល៤ខែ។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាផ្លូវដែក​ពី​ប៉ោយ​ប៉ែ​តម​ក​សិរី​សោភ័ណ​ខេត្តបន្ទាយ​មានជ័យនឹងត្រូវដាក់ឲ្យដំណើរការឡើងវិញនៅថ្ងៃ​ទី​០៤​ ខែមេសា​ សប្ដាហ៍ក្រោយហើយ ពលរដ្ឋនឹងទទួលបានសេវា ដោយ​​​ឥត​គិតថ្លៃរហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ ​។​

​តាមការចុះផ្សាយដដែលបានលើកប្រសាសន៍របស់អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការលោក​ លី​ បូ​រិ​ន​​ ថា​ ការធ្វើដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ក្រុង​សិរី​សោភ័ណ​មាន​ម៉ោង ​០៧​ព្រឹក​,​ ម៉ោង​១០​និង​៣០​នាទី​,​ ម៉ោង​ ២​និង​១៥​នាទី​រសៀល​ ចំណែកឯការ​ចេញដំណើរពី​ក្រុង​សិរី​សោភ័ណ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​វិញមាន​ម៉ោង​ ៨​និង​៤០​នាទី​ព្រឹក​ និង​ម៉ោង​១២​និង​៤៥​នាទី​នៅ​ម៉ោង ​០៤​ល្ងាច​ ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ