កម្ពុជាគ្រោងបើកច្រកព្រំដែនថ្មីមួយទៀតជាមួយថៃ

(អគ្គស្នងការដ្ឋាននគរបាលជាតិ)

កម្ពុជាគ្រោងបើកច្រកព្រំដែនមួយទៀតជាមួយថៃ គឺច្រក៤៣ នៅចំណុចខេត្តបន្ទាយមានជ័យរបស់កម្ពុជា និង ខេត្តស្រះកែវ​របស់ថៃ ដោយបញ្ជាក់ហេតុផលថា ដើម្បីបង្កភាពងាយស្រួល​ឲ្យប្រជាពលរដ្ឋធ្វើដំណើរនិងដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន​។​

អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី​​​ បានឲ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជាគ្រោង នឹងអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ថែម​តាមតំបន់ព្រំដែន ដោយបើកច្រកថ្មីមួយទៀតគឺច្រក៤៧​ នៅឃុំ​អូរបីជាន់ ក្នុងស្រុកអូរជ្រៅ ​ដើម្បីឲ្យប្រជាពលរដ្ឋ ខ្មែរ ថៃ បានដោះដូរទំនិញ​ រវាងខេត្តជាប់ព្រំដែន។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយ​នៅថ្ងែទី ២៩ កក្កដា ឆ្នាំ ២០១៧។

ច្រក៤៣ឬ ច្រកអូរបីជាន់​ ស្ថិតនៅឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅ ចន្លោះរវាងច្រកអន្តរជាតិប៉ោយប៉ែត និងច្រកបឹងត្រកួន៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ