ACU ហៅគ្រូបង្រៀននិងមន្ត្រី៥រូបឲ្យបំភ្លឺភាពមិនប្រក្រតីពេលប្រឡងថ្នាក់ទី១២

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 10:38 AM | អំពើពុករលួយ | 0 | 5570 សកម្មភាពក្នុងពេលប្រលងបាក់ឌុបឆ្នាំ២០១៦ (រូបភាពពីហ្វេសប៊ុកACU)

អង្គភាពប្រឆាំងអំពើពុករលួយកោះហៅមន្ត្រីក្រសួងអប់រំនិងគ្រូបង្រៀនចំនួន៥រូបឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២)កាលពីថ្ងៃទី២២និង២៣ខែសីហាកន្លងទៅនេះ។

ក្នុងលិខិតកោះហៅចេញដោយអង្គភាពប្រឆាំងអំពើពុករលួយចំនួន៥ដាច់ដោយឡែកពីគ្នាបានបញ្ជាក់ថា គ្រូបង្រៀននិងមន្ត្រីក្រសួងអប់រំទាំងនោះពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីនិងការប្រព្រឹត្តអំពើពុករលួយពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

គ្រូនិងមន្ត្រីទាំង៥រូបនោះរួមមាន អ្នកគ្រូ ហ៊ន មុនីលក្ខស្ម៊ី អ្នកគ្រូ ចាំង ចាន់ហួត អ្នកគ្រូ យី ស្រីង៉ែត មន្ត្រីក្រសួងលោក ប៉ូវ វី និងមន្ត្រីក្រសួងលោក ជីវ រដ្ឋា។ អ្នកគ្រូ ហ៊ន មុនីលក្ខស្ម៊ី តម្រូវឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២៩ខែសីហា ចំណែកអ្នកផ្សេង៤រូបទៀតបំភ្លឺនៅថ្ងៃ៥ខែកញ្ញា៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required