សេដ្ឋកិច្ចថៃក្នុងខែកក្កដាមានកំណើនតិចតួចដោយសារផលិតផលកសិកម្ម

(រូបភាពពី ​បាងកកប៉ុស្តិ៍)

កាសែតបាងកកប៉ុស្តិ៍របស់ថៃបានចុះផ្សាយថា សេដ្ឋកិច្ចថៃបានរីកលូតលាស់បន្តិចនៅខែកក្កដាកន្លងមកនេះ ដោយសារកំណើនចំណូលកសិកម្ម ប៉ុន្តែការវិនិយោគឯកជននិងការចំណាយបានធ្លាក់ចុះ។

កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្ដីលោក គ្រឹះស្ដា ជីវ៉ាវិជ្ជរ៉ាណា ប្រធានការិយាល័យគោលនយោបាយសារពើពន្ធដែលបាននិយាយថា ចំណូលរបស់កសិករបានកើនឡើងកម្រិត១៧.៧ភាគរយ។ រីឯផលិតផលតាមរដូវរបស់ពួកគេ បានកើនឡើង៣.៧ភាគរយ ខណៈតម្លៃបានកើនឡើង១៦.២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងមក។

មន្ត្រីរូបនេះបន្តថា ចំណូលកសិកម្មកើនឡើងបានឲ្យមានកំណើនផ្នែកចុះបញ្ជីយានយន្តក្នុងនោះចំនួនម៉ូតូកើនឡើង៧.៤ភាគរយ ហើយចំនួនរថយន្តកើនឡើង៩.៦ភាគរយ។

ចំនួនភ្ញៀវទេសចរបរទេសចូលប្រទេសថៃបានកើនឡើង៦.២ភាគរយ ដោយសារកំណើននៃភ្ញៀវទេសចរមកពីប្រទេសជិតខាងក្នុងនោះមានកម្ពុជាផងដែរ។

ទោះជាយ៉ាងណាវិស័យវិនិយោគឯកជនប្រឈមនឹងកំណើនយឺតយ៉ាវ ដោយវិស័យសំណង់មានកំណើនត្រឹម ២០.៨ភាគរយ ហើយការលក់ស៊ីម៉ង់តិ៍បានធ្លាក់ចុះ៤ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ