ក្រុមអភិរក្សទើបរកឃើញសត្វត្រយ៉ងយក្សពេញវ័យនៅមណ្ឌលគិរី

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 8:37 AM | បរិស្ថាន | 0 | 3465 (FB: WCS)

របាយការណ៍របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បញ្ជាក់ថា ក្រុម​អ្នកស្រាជ្រាវសត្វព្រៃបានរកឃើញសត្វត្រយ៉ងយក្សទើបពេញវ័យ នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយ នៅថ្ងៃទី៣១ ខែសីហានេះ អង្គការសមាគម អភិរក្សសត្វព្រៃអះអាងថា បានរកឃើញសត្វត្រយ៉ងយក្សទើបពេញវ័យ ២គួស្មើនឹង៤ក្បាល ​គឺជាប្រភេទសត្វស្លាបដែលស្ទើរតែដាច់ពូជជាងគេនៅលើពិភពលោក។

WCS បានបញ្ជាក់ថា ត្រយ៉ងយក្ស គឺជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCG។ សត្វត្រយ៉ងយក្សពេញវ័យមានត្រឹមតែ១៩៤ក្បាលប៉ុណ្ណោះ នៅលើពិភពលោកហើយ ៩៩ភាគរយមាននៅកម្ពុជា៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required