សពលោក ប៉ែន សុវណ្ណ នឹងហែពីស្រុកកំណើតមកទីក្រុងភ្នំពេញ

លោក ប៉ែន សុវណ្ណ កាលពីពេលលោកនៅរស់ ក្នុងជំនួបបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូឌី កាលពីពេលកន្លងទៅ

សពលោក ប៉ែន សុវណ្ណ នឹងហែពីស្រុកកំណើតនៅខេត្តតាកែវ ដើម្បីយកមកតម្កល់នៅវត្តថាន់ ក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំម។

លោកបានប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា សពលោក ប៉ែន សុវណ្ណ នឹងហែចេញខេត្តតាកែវ នៅម៉ោង៧ព្រឹក យកមកតកម្កល់នៅវត្តថាន់ ក្នុងទីក្រុងភ្នំពេញ ហើយគ្រោងបូជានៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា វេលាម៉ោង៩ព្រឹក។

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីដំបូងក្រោយរបបខ្មែរក្រហម បានទទួលមរណភាពនាថ្ងៃទី២៩ ខែតុលា ដែលមានអាយុ៨០ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្ននេះ សពលោកកំពុងតម្កល់និងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវ។

លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៣៦ ហើយលោកធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីទីមួយនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១។ ប៉ុន្តែក្រោយមកលោកត្រូវបានវៀតណាមចាប់ដាក់គុក១០ឆ្នាំ ដោយសារតែអ្វីដែលលោក ប៉ែន សុវណ្ណ បញ្ជាក់ថាមកពីលោកមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងហាណូយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ