កំណាត់ផ្លូវមួយចំនួនដែលហាមបើកបរក្នុងថ្ងៃបុណ្យអុំទូក

សាលារាជធានីភ្នំពេញ​

សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង​ថា ផ្លូវមួយចំនួន​ត្រូវបិទ និងផ្លូវមួយចំនួនទៀត​ ត្រូវបិទការធ្វើដំណើរតាម​ម៉ោង​ពេល ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែវិច្ឆកា ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែវិច្ឆិកា។​

សេចក្តីជូនដំណឹងចុះថ្ងៃទី៣០ខែតុលាបានឲ្យដឹងថា រថយន្តធំរួមទាំងរថយន្តដឹកស៊ីម៉ង់ និងរថយន្តដឹកទំនិញផ្សេងៗ ហាមបើកចូលរាជធានីចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ខែវិច្ឆិកា។​ ចំណែកការដ្ឋានសំណង់នានា ក៏តម្រូវឲ្យផ្អាកការសាងសង់ ក្នុងចន្លោះពេលពីថ្ងៃទី១ដល់ថ្ងៃទី៥ខែវិច្ឆិកាដែរ។​

ប្រភេទរថយន្តឈ្នួល ដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក មិនឲ្យចូលរាជធានីចាប់ពីម៉ោង​១០ព្រឹកដល់ម៉ោង​១០យប់។​

សម្រាប់ផ្លូវសំខាន់ៗពីខេត្តចូលរាជធានីភ្នំពេញគឺផ្លូវជាតិលេខ១ រថយន្តត្រូវចតនៅក្នុងវត្តនិរោធរង្ស៊ី និង ចំណតច្បារអំពៅ តាមផ្លូវជាតិ​លេខ២ត្រូវចតនៅចំណតចាក់អង្រែក្រោម និងបរិវេណអនុវិទ្យាល័យចាក់អង្រែ រថយន្តធ្វើដំណើរតាមផ្លូវជាតិលេខ៣និងលេខ៤គឺរថយន្តធំឈប់នៅរង្វង់មូលចោមចៅ រីឯរថយន្តតូច និង ម៉ូតូសណ្តោងរ៉ឺម៉កឈប់ចតមិនឲ្យហូលស្តុបណតប្រ៊ឺត ផ្លូវជាតិ​លេខ៥រថយន្តធំចតនៅគីឡូម៉ែត្រលេខ៩ ផ្លូវជាតិ​លេខ៦ រថយន្តធំ​ចតនៅចំណតព្រែកលៀប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ