កម្ពុជាបើកច្រកព្រំដែនអន្តរជាតិ​ជាមួយថៃចំនួន​៤បន្ថែមទៀត

(រូបភាពពីនគរបាលជាតិ)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជាថ្លែងថា ប្រទេសកម្ពុជាបានឯកភាពគ្នាក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិ​ចំនួន​៤បន្ថែមទៀត ដើម្បីបង្កភាពកាន់តែងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការឆ្លងកាត់ព្រំដែន​។

នៅក្នុងពិធីបញ្ចុះបឋមសិលាអគារស្នាក់ការនគរបាលអន្តរជាតិ​ច្រកទ្វារអន្តោប្រវេសន៍ប៉ោយប៉ែត្រ កាលពីម្សិលមិញ​លោក ស ខេង មានប្រសាសន៍ថា ​កម្ពុជានិងថៃព្រមព្រៀងបើកច្រកអន្តរជាតិ​ចំនួន​៤ទៀតរួមមាន​ច្រក​​អានសេះ​ស្ថិត​ក្នុង​ខេត្តព្រះវិហារ​ជាប់​ព្រំដែន​ខេត្ត​អ៊ុ​ប៊ុ​ន​ ​ច្រក​ភ្នំ​ដី​ខេត្តបាត់ដំបង​ជាប់​ព្រំដែន​ខេត្ត​ស្រះ​កែវ​ ​ច្រក​ថ្មដា​ខេត្តពោធិ៍សាត់​ជាប់​ព្រំដែន​ខេត្ត​ត្រា​ត​ និង​ច្រកជប់​គគីរ​ខេត្តឧត្តរមានជ័យ​ជាប់​ព្រំដែន​ខេត្ត​បូ​រី​រ៉ាំ​។​

ច្រក​អន្តរជាតិ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ចំនួន​ ១០​កន្លែង​ ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ថៃ​មាន​ចំនួន​៩​កន្លែង​ និង​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ឡាវ​មាន​ច​នួន​១​កន្លែង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ