អាជ្ញាធរ​ឧតុនិយម​ប្រកាស​ថា កម្ពុជា​អាច​មាន​ភ្លៀង​ខ្លះ​នៅ​សប្ដាហ៍​ទី​១​ខែ​មករា

ដោយ កញ្ញា យួង ចន្នី​​ | ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 11:37 AM | បរិស្ថាន | 0 | 3639 រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ក្រសួង​ធនធាន​ទឹក និង​​ឧតុនិយម ​បាន​​​ប្រកាស​​ថា ​សីតុណ្ហភាព​ត្រជាក់ នឹង​បញ្ចប់​ទៅ​ត្រឹម​ចុង​ខែ​ធ្នូ​នេះ ហើយ​វិល​ត្រឡប់​ទៅ​រក​ធម្មតា​វិញ​នៅថ្ងៃ​ស្អែក។

យោង​តាម​សេចក្តី​ប្រកាស​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​ បាន​​ឱ្យ​ដឹង​ថា ស្ថាន​ភាព​ត្រជាក់​នឹង​បន្ត​​រហូត​ដល់​ថ្ងៃ​នេះ ​ហើយ​សីតុណ្ហភាព​អប្បបរមា​នឹង​ចាប់​ផ្តើម​កើន​ឡើង​វិញ​បន្តិច​ម្តងៗ​ចាប់​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

ក្រសួង​​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ថា ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​បន្តិច​បន្តួច​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាង​ត្បូង​ចាប់​ពី​ថ្ងៃ​ទី​០២ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៧៕

សរសេរមកកាន់ កញ្ញា យួង ចន្នី តាមរយៈ vichnyyuong@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required