ព័ត៌មានថ្ងៃនេះ ​សាខា​បក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​ថ្កោលទោស​រដ្ឋាភិបាល​​រឿង​ចាប់​មន្ត្រី​បក្សប្រឆាំង​ដាក់ពន្ធនាគារ​​មេដឹកនាំ​វៀតណាមចាត់ទុក ហូជីមិញ នាំមក​នូវថាម​ពល​គ្រប់​បែប​យ៉ាង​ដល់ប្រទេសជាតិ​កម្មកររោងចក្រនៅចោមចៅធ្វើកូដកម្មទាមទារឱ្យថៅកែទូទាត់ប្រាក់អតីតភាពការងារ (វីដេអូ)​លោក ហ៊ុន សែន ចំអក​ឲ្យ​លោក សម រង្ស៊ី ថា​មិន​អាច​ជួយ​មន្ត្រី​របស់​ខ្លួន​ឲ្យនៅ​ក្រៅ​ឃុំ​​លោក ហ៊ុន សែន បញ្ជា​ក្រសួង​ពាក់ព័ន្ធ​បើកប្រាក់​ឲ្យ​គ្រួសារសព​អតីតយុទ្ធជ​ន​ឲ្យបាន​មុន​ភ្ជុំ​បិណ្ឌ​វិភាគ​៖ ទស្សនៈ​ខុស​គ្នា​រវាង​មេដឹកនាំ​ខ្មែរ​និង​អាមេរិក​ចំពោះ​ពាក្យ “​ក្រាញ​អំណាច​”​កម្មករ​រោងចក្រ​ភីភី​អូ​នៅ​ខណ្ឌ​ដង្កោ​ទាមទារ​ប្រាក់​បំណាច់ ក្រោយ​រោងចក្រ​ប្ដូរ​ថៅកែ​ថ្មី​ឧទ្ធរណ៍​ច្រាន​ចោល​ការសុំ​ទម្លាក់​បទ​ចោទ​របស់​មន្ត្រី​បក្សប្រឆាំង លោក ហុង សុខ​ហួរ​​ (វីដេអូ)​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​ស្នើ​ប្រមុខរដ្ឋ​ស្ដីទី​លើកលែង​ការចោទប្រកាន់​លោក ហុង សុខ​ហួរ​​លោក​ ហ៊ុន​ សែន​ ថា​ពុំ​មានប្រាក់បៀវត្សឱ្យ​អ្នកតំណាងរាស្ត្រដែល​ធ្វើ​បាតុកម្មកន្លងមក​នោះ​ទេ

ថ្ងៃពុធ ទី2 កញ្ញា 2015
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ព័ត៌មានក្នុងប្រទេស

​សាខា​បក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​ថ្កោលទោស​រដ្ឋាភិបាល​​រឿង​ចាប់​មន្ត្រី​បក្សប្រឆាំង​ដាក់ពន្ធនាគារ​

ថ្ងៃពុធ ទី2 កញ្ញា 2015 | 1 ម៉ោង មុន

​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​ថ្កោលទោស​អាជ្ញាធរ​កម្ពុជា ករណី​ចាប់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លោក មា​ជ សុវណ្ណារ៉ា និង​លោក  ហុង សុខ​ហួរ ដាក់​ពន្ធនាគារ​ព្រៃ​ស​។​ ​សេចក្តីថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​សាខា​សហរដ្ឋអាមេរិក​ចេញផ្សាយ​នៅ​ថ្ងៃនេះ លើកឡើងថា ស្ថានភាព​ការរំលោភ​សិទ្ធិមនុស្សរ​បស់​រដ្ឋាភិបាល​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​។ សេចក្តីថ្លែការណ៍​បន្តថា ចំណែក​ការចាប់​ពលរដ្ឋ​របស់​ខ្លួន​រួមមាន​ព្រះសង្ឃ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មា​ជ សុវណ្ណារ៉ា និង​សមាជិក​ព្រឹទ្ធ​សភា​លោក ហុង សុខ​ហួរ ជា​រឿង​អយុត្តិធម៌​បំផុត​។​

[អានបន្ត]
​លោក ហ៊ុន សែន ចំអក​ឲ្យ​លោក សម រង្ស៊ី ថា​មិន​អាច​ជួយ​មន្ត្រី​របស់​ខ្លួន​ឲ្យនៅ​ក្រៅ​ឃុំ​

ថ្ងៃពុធ ទី2 កញ្ញា 2015, 05:46 PM

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ថ្លែង​បែប​ចំអក​ឲ្យ​មេដឹកនាំ​បក្សប្រឆាំង​លោក សម រង្ស៊ី  ដែល​មិន​អាច​ជួយ​មន្ត្រី និង​សមាជិក​បក្ស​របស់​ខ្លួន​ឲ្យ​រស់​នៅ​ក្រៅ​ឃុំ​តាម​ការសន្យា​។  ​ក្នុង​ពិធី​សន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១ ខែកញ្ញា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​ថា មេដឹកនាំ​គណបក្សប្រឆាំង​ពូកែ​ខាង​ភូត​ប្រជាពលរដ្ឋ និង​រករឿង​គេ ដោយ​លោក​ចាត់ទុកថា មេដឹកនាំ​របៀប​នេះ​មិន​អាច​ដឹកនាំ​ប្រទេស​បាន​ទេ​។ លោក​ថ្លែង​ចំអក​ថា កន្លង​ទៅ​មេដឹកនាំ​គណបក្សប្រឆាំង បាន​សន្យាថា ក្នុង​រយៈពេល​មួយ​ខែ​នឹង​ជួយ​ឲ្យ​មន្ត្រី និង​សកម្មជន​បក្ស​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ​។ តែ​ករណី​នេះ​លោក ហ៊ុន សែន ថ្លែងថា រហូតមកទល់​ពេលនេះ​ជាង​មួយខែ​ទៅហើយ មេ​បក្ស​ប្រឆាំង​នៅ​តែ​មិន​អាច​ដោះស្រាយ​ឲ្យ​សកម្មជន​បក្ស​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ​បាន​៖ “​ខែ​សីហា ឥឡូវ​ចូល​ខែ​កញ្ញា ដោះ​អត់​ចេញ​ផង លោក​ឯង​(​សម រង្ស៊ី​) ភូត​ស្អី​ទៀត​! ភូត​ថ្លុក ភូត​ទំពាំង​កំភូត ចូលមក​ដល់​សុទ្ធតែ​ខែ​សីហា ដោះ​ចេញ​ឥឡូវ​ខែកញ្ញា​ដោះ​អត់​ចេញ​លោក​ឯង​ថា​ម៉េច​។  ប្រជាពលរដ្ឋ​ដែល​ជា​អ្នកគាំទ្រ​លោក​ឯង​(​សម រង្ស៊ី​) និយាយ​ថា​ម៉េច​ឡូ​វ​ហ្នឹង បើ​គេ​ប្រកាស​គេ​(​សម រង្ស៊ី​) ប្រកាស​ក្តែងៗ​ថា​ខែសីហា​ដោះ​រួចហើយ ឥឡូវ​ខែកញ្ញា​ដោះ​មិនទាន់រួច ភូត​ថ្លុក ភូត​តាម​ដំណាក់​ចឹង​គឺ​មិន​បាន​ទេ បើ​បានតែ​ជ្រុល​ភូត ភូត​សមុទ្រ​អា​ត្លង់​ទិច ប៉ាស៊ីហ្វិក​”​។​

[អានបន្ត]
​លោក ហ៊ុន សែន បញ្ជា​ក្រសួង​ពាក់ព័ន្ធ​បើកប្រាក់​ឲ្យ​គ្រួសារសព​អតីតយុទ្ធជ​ន​ឲ្យបាន​មុន​ភ្ជុំ​បិណ្ឌ​

ថ្ងៃពុធ ទី2 កញ្ញា 2015, 05:45 PM

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ពន្លឿន​ការបើកប្រាក់​ដែល​ក្រសួង​ជំពាក់​មិនទាន់បាន​បើក​ឲ្យ​គ្រួសារ​សាកសព​អតីយុ​ទ្ធ​ឲ្យបាន​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់បទបញ្ជា​ដូចនេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​ទូទាំងប្រទេស​លើក​ទី​២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

[អានបន្ត]
វិភាគ​៖ ទស្សនៈ​ខុស​គ្នា​រវាង​មេដឹកនាំ​ខ្មែរ​និង​អាមេរិក​ចំពោះ​ពាក្យ “​ក្រាញ​អំណាច​”

ថ្ងៃពុធ ទី2 កញ្ញា 2015, 05:15 PM

កម្ពុជា និង​សហរដ្ឋអាមេរិក ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដូចគ្នា តែ​ជា​ញឹកញាប់ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​តែង​រិះគន់​គ្នា​ទៅវិញទៅមក គឺ​អាមេរិក​រិះគន់​កម្ពុជា​ថា រំលោភ​សិទ្ធិមនុស្ស ពុករលួយ បក្ខពួកនិយម ធ្វើឲ្យ​បាត់បង់​ឯករាជ្យភាព​របស់​ស្ថាប័នរដ្ឋ​ជា​ដើម ចំណែក​កម្ពុជា​វិញ​ចោទ​អាមេរិក​ថា អាង​តែ​ប្រទេស​ធំ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​ ​បើ​ទោះ​ជា​ប្រទេស​ទាំង​ពីរ​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដូច​គ្នា​មែន តែ​អ្នកវិទ្យាសាស្ត្រ​នយោបាយ​មួយ​ចំនួន​ហៅ​អាមេរិក​ថា ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ចាស់ទុំ ដែល​បាន​ចេញមុខ​ពង្រឹង​ប្រជាធិបតេយ្យ​នៅតាម​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក ចំណែក​កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​នៅ​ក្មេងខ្ចី ឬ​ហៅ​ប្រជាធិបតេយ្យ​បែប​លិច​អណ្តែត​។​

[អានបន្ត]
​កម្មករ​រោងចក្រ​ភីភី​អូ​នៅ​ខណ្ឌ​ដង្កោ​ទាមទារ​ប្រាក់​បំណាច់ ក្រោយ​រោងចក្រ​ប្ដូរ​ថៅកែ​ថ្មី​

ថ្ងៃពុធ ទី2 កញ្ញា 2015, 04:49 PM

​កម្មករ​រោងចក្រ​ភីភី​( PPO) នៅក្នុង​ខណ្ឌ​ដង្កោ​បាតុកម្ម​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​ទូទាត់​ប្រាក់​បំណាច់​ដោយ​ពួកគាត់​អះអាងថា បារម្ភ​បាត់បង់​អតីតភាព​ការងារ ព្រោះ​រោងចក្រ​បាន​ផ្លាស់ប្ដូរ​ថៅកែ​។​ ​កម្មករ​ម្នាក់​ដែល​ចូលរួម​តវ៉ា លោក កូវ រ៉ា​ម៉ូត ឲ្យ​VOD​ដឹងថា កម្មករ​ប្រមាណ​៥០០​នាក់​បាន​នាំគ្នា​ធ្វើការ​តវ៉ា​មុខ​រោងចក្រ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ទាមទារ​ឲ្យ​ថៅកែ​ចាស់​ទូទាត់​ប្រាក់​បំណា​ច់​ឲ្យ​ពួកគាត់​ឲ្យ​បាន​ដាច់​ស្រេច​។ លោក​ឲ្យដឹង​ដែរថា ថៅកែ​ថ្មី​បាន​ចូល​គ្រប់គ្រង​ការងារ​ចាប់ពី​ថ្ងៃ​ទី ០១ ខែកញ្ញា​មក​។ លោក​បន្ត​ថា​៖ “​រោងចក្រ​មាន​ការប្តូ​ថៅកែ​ថ្មី ដូច្នេះ​ខ្ញុំ​សុំ​ឱ្យ​ថៅកែ​ចាស់ បើក​ប្រាក់ខែ  និង​ប្រាក់​បំណាច់​ឆ្នាំ​ដែល​បានធ្វើការ​រយៈពេល ៣​ឆ្នាំ​ឱ្យ​ដោះស្រាយ​ជា​មុន​សិន​” ។ ​ ​ប្រធាន​សា​ហ​ជីព​ស្មារតី​កម្មករ​ខ្មែរ​លោក យ៉ង់ ប៊ុនធឿន មានប្រសាសន៍ថា កម្មករ​បារម្ភ​ថា​មិន​មាន​អ្នកណា​ទទួលខុសត្រូវ​រឿង​ប្រាក់ខែ និង​ប្រាក់​បំណាច់​ឆ្នាំ ដែល​លោក​ថា ថៅកែ​ចាស់​មិនទាន់​បើក​ឲ្យ​ពួកគាត់ ទើប​កម្មករ​នាំ​តវ៉ា​។​ លោក​បន្តថា ភាគី​រោងចក្រ​មិន​បាន​ចេញ​ទៅ​ដោះស្រាយ​ជាមួយ​កម្មករ​នោះ​ទេ​សម្រាប់​ការតវ៉ា​នៅថ្ងៃនេះ ហើយ​កម្មករ​នឹង​បន្ត​តវ៉ា​ទៀត​នៅ​ថ្ងៃស្អែក​។​ VOD​មិនទាន់​អាច​សុំ​ការបកស្រាយ​ពី​ភាគី​រោងចក្រ​បាន​នៅឡើយ​ទេ ដោយ​អ្នកបកប្រែ​ភាសា​ចិន​ឲ្យ​ថៅកែ​រោងចក្រ​អ្នកនាង អែ ចិន អះអាងថា ជាប់រវល់ ហើយ​ក្រោយមក​មិន​ទទួល​ទូរស័ព្ទ​។​ ​បើ​តាម​កម្មករ​ឲ្យដឹងថា រោងចក្រ​ភីភី​អូ ស៊ី​ប្រ​ស្ពី​រឺស មាន​ទីតាំង​នៅ​ភូមិ​ព្រៃ​កំបុត សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​រោងចក្រ​មាន​កម្មករ​សរុប​ជាង​៩០០​នាក់ ហើយ​រោងចក្រ​នេះ​ផលិត​សម្លៀក​បំពាក់​កាត​ដេរ​នាំចេញ​ទៅ​ប្រទេស​ចិន​៕ សរសេរ​មកកាន់​លោក មាឃ ចាន់ តាមរយៈ​ chanmeak981@gmail.com

[អានបន្ត]
​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​ស្នើ​ប្រមុខរដ្ឋ​ស្ដីទី​លើកលែង​ការចោទប្រកាន់​លោក ហុង សុខ​ហួរ​

ថ្ងៃពុធ ទី2 កញ្ញា 2015, 04:17 PM

​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស សម រង្ស៊ី ស្នើ​ប្រធានព្រឹទ្ធសភា​និង​ជា​ប្រមុខរដ្ឋ​ស្ដីទី​លោក សាយ ឈុំ អន្តរាគមន៍​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ខណៈ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​នេះ​បាន​ច្រាន​ចោល​បណ្ដឹងទាស់​នឹង​ការឃុំខ្លួន​។​ ​លិខិត​ចុះ​ថ្ងៃទី​៣១ ខែ​សីហា ចុះហត្ថលេខា​ដោយ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៧​រូប​មកពី​គណបក្ស សម រង្ស៊ី ផ្ញើ​ជូន​ប្រធាន​ព្រឹទ្ធសភា​លោក សាយ ឈុំ លើកឡើងថា តាមច្បាប់ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ លោក ហុង សុខ​ហួរ គឺ​មិន​មាន​កំហុស​នោះទេ​។ លិខិត​បន្តថា លោក ហុង សុខ​ហួរ មិន​បាន​កោស​លុប ឬ​ក្លែងបន្លំ​ច្បាប់ដើម​នៃ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ឆ្នាំ​១៩៧៩ ដែល​លោក​បាន​ចែកចាយ​បន្ត​នោះទេ​។​

[អានបន្ត]
​លោក​ ហ៊ុន​ សែន​ ថា​ពុំ​មានប្រាក់បៀវត្សឱ្យ​អ្នកតំណាងរាស្ត្រដែល​ធ្វើ​បាតុកម្មកន្លងមក​នោះ​ទេ

ថ្ងៃពុធ ទី2 កញ្ញា 2015, 03:43 PM

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ប្រកាសថា រដ្ឋ​ពុំ​មានប្រាក់បៀវត្សសម្រាប់​បើក​ឱ្យអ្នកតំណាងរាស្ត្រគណបក​សង្គ្រោះ​ជាតិ ដែលចូលរួម​ធ្វើ​បាតុកម្ម កាល​ពី​ក្រោយការបោះឆ្នោត សភា​អាណត្តិ​ទី​៦នោះទេ។​ ​លោក​ ហ៊ុន សែន ថ្លែង​រំឭក​អំពី​រឿងនេះ នៅក្នុង​សន្និបាត​តំណាង​សមាគម​អតីត​យុទ្ធជន​ទូទាំង​ប្រទេសនៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នាព្រឹក​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ​។​ លោក​ ហ៊ុន ​សែន​ បានបញ្ជាក់​ថា​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន បាន​ជំរុញ​ឱ្យ​លោក សម រង្ស៊ី យក​រឿង​នេះ​ទៅ​ជជែកនៅពេល​ជួប​ផ្ទាល់​ជាមួយ​លោក ប៉ុន្តែ​លោក​ថា​លោក សម រង្ស៊ី មិន​បាន​លើកយក​មក​ពិភាក្សាតាម​ការស្នើ​សុំ​នោះ​ទេ​។​

[អានបន្ត]
​អាជ្ញាធរ​ឈូស​ដី​ផ្ទះ​ប្រជាជន​នៅ​ខេត្ត​កំពត ដែល​អ្នក​ភូមិ​ថា​មិន​បាន​ផ្តល់​សំណង​

ថ្ងៃពុធ ទី2 កញ្ញា 2015, 03:17 PM

​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ​ក្នុង​ខេត្ត​កំពត សម្តែង​ការ​ខឹងសម្បារ​នឹង​អាជ្ញាធរ ដែល​មក​ឈូស​ដី​ផ្ទះ​ពួកគាត់ ដោយ​ពួកគេ​ថាមិន​បាន​ផ្តល់​សំណង​សមរម្យ​។   ​ពលរដ្ឋ​ម្នាក់​ឈ្មោះ ចាន់ សុធា ដែល​ផ្ទះ​គាត់​ត្រូវបាន​គេ​ឈូស នៅក្នុង​ភូមិ​ទ្វី​ខាងត្បូង ក្រុង​កំពត បាន​អះអាង​ថា នៅ​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា​នេះ​មាន​ក្រុមនគរបាល ប៉េអឹម និង​អាជ្ញាធរ​មូលដ្ឋាន​មក​ចុះ​មក​ភូមិ​របស់​គាត់​ដើម្បី​ឈូស​ដី​ធ្វើ​ផ្លូវ​។  លោក​សុធា​ដែល​មាន​របរ​នេសាទ​សមុទ្រ​បានបញ្ជាក់​ថា គ្រួសារ​គាត់​មិន​មាន​លទ្ធភាព​ទៅ​ទិញ​ដី​ផ្ទះ​នៅ​កន្លែង​ថ្មី​នោះទេ​។​

[អានបន្ត]
និទណ្ឌភាព​ក្លាយ​ជា​ប្រធាន​បទមួយ​នៃ​សន្និសីទអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ

ថ្ងៃពុធ ទី2 កញ្ញា 2015, 03:00 PM

បញ្ហានិទណ្ឌភាព អំពើពុករលួយក្នុងប្រព័ន្ធតុលាការនិងក្នុងផ្នែកនយោបាយ ត្រូវបានយកមកពិភាក្សានៅក្នុងសន្និសីទ​អន្តរជាតិប្រឆាំងនឹងអំពើពុករលួយលើក​ទី​១៦ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៥។ សន្និសីទ​អន្តរជាតិ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​នេះ​ធ្វើ​ឡើង​ជា​រៀង​រាល់​២ឆ្នាំម្តង​ ដែល​មាន​អ្នកចូលរួមដល់ទៅ១៥០០នាក់មកពី១៣៥ប្រទេស។ សន្និបាត​លើក​ទី​១៦នេះ​ក៏​មាន​ការ​ចូល​រួម​ពី​មន្រ្តី​អង្គការតម្លាភាព​កម្ពុជា ដែលដឹកនាំដោយនាយកប្រតិបត្តិរបស់អង្គការ លោក ព្រាប​ កុល។ ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ីនៅថ្ងៃ​ពុធនេះ​ លោក ព្រាប កុល មានប្រសាសន៍ថាការមក​ចូល​​រួមរបស់អង្គការតម្លាភាពកម្ពុជា​​មានគោល​បំណងពីរ គឺទីមួយ ​មក​រៀន​សូត្រ​ពីប្រទេស​ផ្សេងៗ សង្គមស៊ីវិល​និង​អ្នក​ជំនាញលើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុក​រលួយនិងទីពីរ​​ចែករំលែក​ពីបទពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។ លោក​បន្តថា​ក្នុងសន្និសីទនោះ មាន​ការ​ជជែក​លើ​​ប្រធានបទ​​ច្រើន តែលោក​ថា​អ្វី​ដែល​សំខាន់នោះ​គឺ​​បញ្ហា​និទណ្ឌភាពនិង​អំណាច​របស់​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​។​ លោក​បញ្ជាក់​ថា​និទណ្ឌភាព​នៅកម្ពុជា​​កើ​តចេញ​ពី​ប្រព័ន្ធ​តុលាការមិន​ឯក​រាជ្យ​និង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្រោម​ឥទ្ធិពល​អ្នក​មាន​អំណាច​និង​លុយ។​​ លោក​ ព្រាប កុល បន្ត​ថា​រដ្ឋាភិបាលកម្ពុជា​​បាន​ចាត់វិធាន​ការ​ចំពោះ​មន្រ្តី​មួយ​ចំនួនដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ អង្គភាពប្រឆាំងអំពើ​ពុក​រលួយ​ដោះ​ស្រាយ​បណ្តឹង​​របស់ប្រជា​ពលរដ្ឋនិង​ការ​អប់រំ​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​។ ​ប៉ុន្តែ​លោក​ថា​លោក​ចង់​ឃើញវិធាន​ការ​នេះ​មាន​វិសាលភាពធំជាងនេះ​ ​ពង្រឹងបន្ថែម​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ កំណែទម្រង់​ប្រព័ន្ធតុលាការ និង​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ច្រើន។​​ លោក​បន្ត​ថា​គណបក្ស​នយោបាយ​ប្រកួតប្រជែង​យក​សំឡេង​ឆ្នោត​ ត្រូវតែ​ដាក់​​របៀប​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយជា​គោល​នយោបាយ​របស់​គណបក្ស​ ដើម្បីអាច​ទទួល​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ។​​ បទសម្ភាសន៍​ជាមួយ​លោក​ ព្រាប កុល នាយកប្រតិបត្តិ​អង្គការតម្លាភាពកម្ពុជា ប្រធានបទផ្សេងៗសម្រាប់​សន្និសីទនេះ​រួមមានតើអំណាចប្រជាពលរដ្ឋមានឥទ្ធិពលយ៉ាងណាទៅលើអំពើពុករលួយនិងនិទណ្ឌភាព បទពិសោធន៍នៃប្រទេសនីមួយៗក្នុងការដោះស្រាយអភិបាលកិច្ចល្អនិងអំពើពុករលួយ ការប្រឆាំងអំពើពុករលួយក្នុងផ្នែកសន្តិសុខនិងការពារប្រទេស អំពើពុលរលួយនៅក្នុងប្រព័ន្ធតុលាការ អំពើពុករលួយផ្នែកនយោបាយ។ គួរបញ្ជាក់ថាថ្មីៗនេះ អង្គការជាតិនិងអន្តរជាតិរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ សមា​​គមអាដហុក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិនិងសម្ព័ន្ធអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ បាន​ស្នើឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យដំណើរការនៃការគោរព​សិទ្ធិមនុស្សនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើង។ បណ្ដាញអង្គការសិទ្ធមនុស្សទាំងនោះ​ក៏​បានស្នើឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជួយអន្ដរាគមន៍ឲ្យរដ្ឋាភិបាលបញ្ឈប់ ការរំលោភបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការគំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស ការខ្វះចន្លោះនៃប្រព័ន្ធយុត្ដិធម៌ឯករាជ្យ ការរំលោភបំពានសិទ្ធិជាម្ចាស់កម្មសិទ្ធិដីធ្លីនិងផ្ទះសម្បែង ការបាត់បង់គោលការណ៍ប្រជាធិបតេយ្យនិងនិទណ្ឌភាពឬអ្នកប្រព្រឹត្តខុសច្បាប់គ្មានទោសជាដើម។ ចំណែករបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាសម្រាប់ឆ្នាំ២០១៤ ឲ្យដឹងថាអាមេរិកបារម្ភពីបញ្ហានិទណ្ឌភាពនៃការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង បញ្ហាការឃុំឃាំងមនុស្សនៅក្នុងពន្ធនាគារនិងអំពើពុករលួយក្នុងប្រព័ន្ធតុលាការជាដើម។ របាយការណ៍ក៏បានលើកឡើង​ថារដ្ឋាភិបាលមិនបានអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធភាពក្នុងការចាត់វិធានការលើមន្រ្តី​ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដោយថាបញ្ហានិទណ្ឌភាពនៅតែមានដដែល។ របាយការណ៍បញ្ជា​ក់ថាអំពើពុករលួយបានកើតឡើងគ្រប់ផ្នែកនៃសង្គមកម្ពុជា ទាំងផ្នែកនីតិប្រតិបត្តិ រដ្ឋសភា និងតុលាការ ។ ទោះ​ជា​យ៉ាង​ណា មន្រ្តី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​របាយការណ៍​ទាំងនេះ​៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​មុខ​អ្នក​ដែល​ទាមទារ​ដក​ប្រាក់​វិញ​

ថ្ងៃពុធ ទី2 កញ្ញា 2015, 02:51 PM

​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល រក​មុខ​មនុស្ស​ដែល​អះអាង​ថា ពួកគេ បាន​ផ្តល់​ថវិកា​ដល់​ទូរទស្សន៍​ព្រះអាទិត្យ ហើយ​បាន​ទាមទារ​ដកលុយ​នោះ ឲ្យមក​បើក​ប្រាក់​របស់​ពួកគេ​ទៅវិញ​។  ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២ ខែកញ្ញា​នេះ ទៅកាន់​អធិការនគរបាល​ស្រុក​កណ្តាលស្ទឹង បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​មុខ​ឈ្មោះ ស សុគណ ដែល​បាន​អះអាងថា ខ្លួន​ជា​តំណាង​ពលរដ្ឋ​៣៥​គ្រួសារ ដែល​បាន​បង់លុយ​ជាង​៥​លាន​រៀល​សម្រាប់​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ​។ ប៉ុន្តែ​ពួកគេ​មិន​សុខចិត្ត​ក៏​បាន​ទាមទារ​ដក​លុយ​ទៅវិញ​។​

[អានបន្ត]
Page: 1/1033 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To