ចាប់ខ្លួនជនសង្ស័យគ្រឿងញឿន៧៤នាក់ត្រឹមមួយថ្ងៃម្សិលមិញ

មនុស្ស​ដល់​ទៅ ៧៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤​នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃម្សិល​មិញ ដោយ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន។ នេះដោយ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច។

របាយការណ៍​ដែល​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា បទ​ល្មើស​គ្រឿង​ញៀន​ ២៣​ករណី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ទូទាំង​ប្រទេស​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ដល់​ទៅ ៧៤​នាក់ ក្នុង​នោះ​មាន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ដល់​ទៅ ៣៤​នាក់ ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ។

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន​ជាង ៨​ពាន់​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល ៥​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​មុន​ថា ជា​ចំណុច​ខ្សោយ​ធំ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ