ពលរដ្ឋ​ខ្មែរ​៧៩​នាក់​​ដែល​​ជាប់​​គាំង​​នៅ​​ប្រទេស​​ចំនួន​៣​បាន​​មក​ដល់​​កម្ពុជា​​

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពលករចំណាកស្រុកខ្មែរចំនួន២៨នាក់និងទារកម្នាក់មកពីប្រទេសហ៊្សកដានី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញនៅវេលាម៉ោង៩ព្រឹក តាមរយៈជើងហោះហើរពិសេសក្រោមការសម្របសម្រួលពីស្ថានទូតខ្មែរនៅប្រទេសអេហ្ស៊ីប។ (សង់ត្រាល់ – CENTRAL)

ពលរដ្ឋខ្មែរ​ចំនួន៧៩នាក់​ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ហ្ស៊​កដា​នី ប៉ាគីស្ថាន ដែល​ជាប់​គាំង​ក្នុង​ប្រទេស​ទាំងនោះ​ដោយសារ​ការ​ផ្ទុះឡើង​នៃ​កូ​វីដ១៩ បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ីនិង​ប្រទេស​អេហ្ស៊ីប។ 

បើ​តាម​ការ​ឱ្យ​ដឹងពី​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេសនៅ​ព្រឹក​ថ្ងៃទី៣១ ខែ​កក្កដា​នេះ​ថា អ្នកដំណើរ​មក​ពី​ប្រទេស​ទាំង៣បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី៣១នេះ ដោយធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ចំនួន២ផ្សេងគ្នា។ 

លោក កុយ​ គួ​ង បញ្ជាក់​ថា ពលករ​ខ្មែរ​ចំនួន២៨នាក់និង​ទារក១នាក់ គឺ​ធ្វើដំណើរ​មក​ពី​ប្រទេស​ហ្ស៊​កដា​នីតាម​ជើង​យន្តហោះ​លេខ 8M1105 និងពលរដ្ឋនិង​និស្សិត​ចំនួន៥០នាក់​ផ្សេងទៀត​ គឺ​ធ្វើដំណើរ​មក​ពី​ប្រទេសឥណ្ឌានិង​ប៉ាគីស្ថានតាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេស៊ី​លេខ MH754​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ