វិភាគ៖ តើសវនាការឃាតកម្មលោក កែម ឡី នឹងវិវត្តន៍ទៅបែបណា?
ការបាញ់សម្លាប់លោក កែម ឡី ទំនងជាមនុស្សរាប់ម៉ឺននាក់កំពុងរងចាំមើលថា តើទីបំផុតទៅ មានជនសង្ស័យប៉ុន្មាននាក់ ត្រូវរដ្ឋាភិបាលនាំខ្លួនមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះ។

ការបាញ់សម្លាប់លោក កែម ឡី ទំនងជាមនុស្សរាប់ម៉ឺននាក់កំពុងរងចាំមើលថា តើទីបំផុតទៅ មានជនសង្ស័យប៉ុន្មាននាក់ ត្រូវរដ្ឋាភិបាលនាំខ្លួនមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះ។
ទីបំផុតទៅ រដ្ឋសភាដែលមានតែក្រុមតំណាងរាស្ត្រ៦៦រូបរបស់គណបក្សកាន់អំណាច បានអនុម័តសំណើកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយហើយ នៅថ្ងៃទី២០ ខែកុម្ភៈនេះ ដូចការគ្រោងទុកនិងការស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកវិភាគដែលទើបតែល្បីឈ្មោះរូបនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តឹងពីបទព្រហ្មទណ្ឌដែលប្រឈមទាប់ទោស២ឆ្នាំនិងទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ។ នេះមិនទាន់រាប់បញ្ចូលបណ្តឹងទី២ដែល លោក ហ៊ុន សែន ប្តឹងលោក គឹម សុខ បន្ថែមទៀត។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣។ មាត្រាមួយចំនួននៃច្បាប់កំពូលនេះ បានធានាពីសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ បែងចែកអំណាចដាច់ពីគ្នា រវាងអំណាចទាំងបី មាននីតិប្បញ្ញតិ នីតិប្រតិបត្តិ និងតុលាការ។
វាអាចជាការរឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្រុមអ្នកតាមដាននយោបាយកម្ពុជា បន្ទាប់ពីការប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី កាលពីចុងសប្ដាហ៍កន្លងមកនេះ។ ជារឿងគួរឲ្យភ្ញាក់ផ្អើល នោះក៏ព្រោះតែគ្មាននរណានឹកស្មានថា…
ជាញឹកញាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែព្រមានជាសាធារណៈទៅលើក្រុមអ្នកនយោបាយឬអង្គការណាដែលលោកចាត់ទុកថា ជាអ្នកប្រឆាំងនោះ ឲ្យមើលពីមេរៀននៃការធ្វើ«បដិវត្តន៍ពណ៌»នៅមជ្ឈឹមបូព៌ា។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ សេរីភាពបញ្ចេញមតិ និងការគោរពសិទ្ធិមនុស្សត្រូវអង្គការសិទ្ធិមនុស្សមើលឃើញថា បានធ្លាក់ចុះយ៉ាងគំហុក។ ចំណែកអ្នកការពារសិទ្ធិមនុស្សយ៉ាងតិច៥នាក់ នៅសមាគមអាដហុកត្រូវបានចាប់ឃុំខ្លួន បើទោះបីមជ្ឈដ្ឋានមួយចំនួនយល់ថា …
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ សំឡេងឆ្លើយឆ្លងគ្នាតាមទូរសព្ទរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានគេទម្លាយនៅលើបណ្ដាញសង្គម ដែលត្រូវបានគេមើលឃើញថា ជាចេតនាដើម្បីវាយប្រហារទៅលើក្រុមគណបក្សប្រឆាំង។
ក្រុមអ្នកវិភាគបានមើលឃើញថា យុទ្ធសាស្ត្ររំលាយដៃគូប្រកួតនៅពេលការបោះឆ្នោតជិតមកដល់ ត្រូវបានបង្ហាញច្បាស់ៗតាមរយៈសាររបស់មេដឹកនាំគណបក្សកាន់អំណាចនៅសប្តាហ៍នេះ។
ស្ថានការណ៍នយោបាយនៅពេលនេះ ត្រូវបានគេមើលឃើញថាហាក់បានឡើងកម្តៅគួរឲ្យព្រួយបារម្ភឡើងវិញ ក្រោយពីលោក ហ៊ុន សែន ព្រមានថានឹងរឹបអូសទ្រព្យសម្បត្តិរួមទាំងស្នាក់ការគណបក្សសង្គ្រោះជាតិផង បើលោកឈ្នះក្តីលើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ករណីបណ្តឹងបរិហាកេរ្តិ៍ ទារជម្ងឺចិត្ត១លានដុល្លារនោះ។