វិភាគ​៖ សន្តិភាព​គង់វង្ស​យូរអង្វែង​ទេ​បើ​អយុត្តិធម៌​សង្គម​កើនឡើង​?

វិបត្តិ​នយោបាយ​វា​បាន​ជំរុញ​ឱ្យ​មាន​ចរន្ត​ពីរ​ផ្សេងគ្នា​លេចឡើង​នោះ​គឺ​ការ​ធ្វើ​យុទ្ធនាការ​អរគុណ​សន្តិភាព​ពីសំណាក់​រដ្ឋាភិបាល​ និង​ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​រក​យុត្តិធម៌​ពី​កសិករ​ កម្មករ​ និង​អ្នកនយោបាយ​ក្រុម​ជំទាស់​។

បាក់រលំអគារ

វិភាគ​៖ តើ​រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាងណា​ខ្លះ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ក្នុង​វិស័យ​សំណង់​?

ឈាន​ចូលឆ្នាំ​ថ្មី២០២០ តែ៣ថ្ងៃ​ប៉ុណ្ណោះ​ កម្ពុជា​បាន​ជួប​រឿង​ដ៏​សោកសៅ​មួយ​ដែល​បាន​កើតឡើង​ក្នុង​ខេត្ត​កែប​ ដែល​បណ្ដាល​ឱ្យ​មនុស្ស៣៦នាក់​ស្លាប់​ និង​របួស២៣នាក់​ ក្នុង​ហេតុការណ៍​បាក់​អាគារ​កម្ពស់​៧ជាន់​នៅក្នុង​ខេត្ត​នេះ​។

វិភាគ​៖ ហេតុអ្វី​លោក​ ស ខេង​ រំឭក​ពី​ភាព​ចំ​បាច់​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ពេលនេះ​?

ក្នុង​ពិធី​មួយ​នៅ​ខេត្តបាត់ដំបង​កាលពី​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​ បាន​លើកឡើង​ពី​ភាព​ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។ ជា​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​ផង​នោះ​ លោក​ ស ខេង​ បាន​ក្រើន​រំឭក​ថា​ អយុត្តិធម៌​សង្គម​ គឺជា​ឫសគល់​ជំរុញ​ឱ្យ​បែកបាក់​ជាតិ​។

វិភាគ៖ ស្តង់ដារសន្ដិភាព​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន

កាល​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ លោក​ ហ៊ុន​ សែន​ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​បលើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ដែល​បង្ហាញ​ពី​សកម្មភាព​កូនចៅ​របស់​លោក ​ចូល​ទៅ​ជូន​ពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល២០២០​។ លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បាន​បញ្ចប់​សំណេរ​របស់​លោក​ដែល​បង្ហោះ​លើប​ណ្ដា​ញសង្គម​ហ្វេ​សប៊ុ​កដោយ​ពាក្យ​ថា​ «អរគុណ​សន្តិភាព​»។

វិភាគ​៖ វិបត្តិ​នយោបាយ​នឹង​វិវឌ្ឍ​ទៅ​បែប​ណា​នៅ​ឆ្នាំ២០២០នេះ​?

ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ វា​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ លោក​ ដូ​ណាល់​ ត្រាំ​ ប្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ថា​ កម្ពុជា​នឹង​ជួប​ហានិភ័យ​បើ​មិន​វិល​ទៅ​រក​មាគ៌ា​ប្រជាធិបតេយ្យ​វិញ​។

លោកនាយករដ្ឋមន្ត្រីវៀតណាម និងលោកនាយករដ្ឋកមន្ត្រី ហ៊ុន សែន។

វិភាគ​៖ ហេតុ​អ្វី​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ទទួល​ស្គាល់​សន្ធិសញ្ញា​ព្រំដែន​ជា​មួយ​វៀតណាម​នៅ​ពេល​នេះ​?

ព្រះមហាក្សត្រ​កម្ពុជា​ សម្ដេចព្រះ​បរមនាថ​​​ នរោត្តម​ សីហ​មុ​នី​ បាន​ឡាយ​ព្រះ​ហស្តលេខា​ទទួល​ស្គាល់​សន្ធិសញ្ញា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម ​កាល​ពី​ថ្ងៃ​ទី​៥ ខែធ្នូ​ កន្លង​ទៅ​

នគរូបនីយកម្ម

វិភាគ៖ តើ​​ការ​​​បែង​​ចែក​​ផល​​ពី​ការ​អភិវឌ្ឍ​​បាន​​ដល់​​ពលរដ្ឋ​​គ្រប់​រូប​​មែន​​ដែរ​ឬ​​ទេ?

កម្ពុជា​ ទទួល​បាន​កំណើន​សេដ្ឋកិច្ច​​​ជាង​៧​ភាគរយ​ជាច្រើន​ឆ្នាំ​ជាប់​គ្នា​ កំណើន​សេដ្ឋកិច្ច​នេះ​បាន​ផ្ដល់​ឱ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សំខាន់​មួយ​ចំនួន​ តែ​ជា​មួយ​គ្នា​នេះ គម្លាត​សង្គម​ក៏​ជា​បញ្ហា​ដែល​ត្រូវ​ព្រួយ​បារម្ភ​មួយ​ផង​ដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

វិភាគ​៖ តើ១០ឆ្នាំ​ចុងក្រោយ​នេះ​បញ្ហា​សិទ្ធិមនុស្ស​ផ្តល់​មេរៀន​អ្វីខ្លះ​ដល់​រដ្ឋាភិបាល​?

បើ​គេ​គិត​ពី​កំណើត​រដ្ឋធម្មនុញ្ញ​ រដ្ឋាភិបាល​អនុវត្តន​យោ​បាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ បាន​ជាង២៦ឆ្នាំ​រួចមក​ហើយ​ ដែលធ្វើឲ្យការប្រកួតអំណាចនៅកម្ពុជាប្តូរពីការប្រើប្រាស់អាវុធ មកប្រកួតតាមរយៈការបោះឆ្នោតវិញ​ ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

វិភាគ​៖ តើ​ការ​ប្តេជ្ញា​ស្ដារទំនាក់ទំនង​ជាមួយ​អាមេរិក​នឹង​វិវឌ្ឍ​ទៅ​បែប​ណា​?

កាលពី​សប្តាហ៍​មុន​ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​តប​ទៅ​ប្រធានាធិបតី​អាមេរិក ​លោក​ ដូ​ណាល់​ ត្រាំ​ ដោយ​យល់​ព្រម​បង្កើត​ក្រុមការងារ​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​ ដើម្បី​ស្ដា​រទំនាក់ទំនង​ការទូត​ឡើងវិញ​។

សាលា​បឋម​សិក្សា​យុគន្ធរ

វិភាគ៖ ឥទ្ធិពល​នៃ​កង្វះ​​​ទឹក​ភ្លើង​លើ​ការរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​បណ្ដា​ប្រទេស​ទទួល​ប្រយោជន៍​ពី​ទន្លេ​មេគង្គ​ហូរ​កាត់​ ជាង​នេះ​ទៅ​ទៀត​កម្ពុជា​មាន​លក្ខណៈ​ភូមិសាស្ត្រ​មួយ​ដែល​អំណោយ​ផល​ជាង​គេ​គឺ​បឹង​ទន្លេ​សាប​ ដែល​ជា​ផ្ទៃ​បឹង​ធម្មជាតិ​ដ៏​ធំ​សម្រាប់​ស្ដុក​ទឹក​ដែល​ក្នុង​រដូវ​ប្រាំ​ង​បឹង​នេះ​មាន​ទំហំ​២៥​ម៉ឺនហិកតា ​មាន​មាឌ​ទឹក​ប្រមាណ​៤ ៥០០លាន​ម៉ែត្រគូប ខណៈ​រដូវ​វស្សា​បឹង​នេះ​មាន​ផ្ទៃ​ក្រឡា​១លាន​៥​សែន​ហិកតា និង​មាឌ​ទឹក​ប្រមាណ​១៣ម៉ឺន​៥ពាន់លាន​ម៉ែត្រគូប។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ