វិភាគ៖ បាត់ EBA អ្នកប៉ះពាល់ច្រើនជាងអ្នកគំាទ្របក្សកាន់អំណាច?

ការដែលសហភាពអឺរ៉ុប យកប្រព័ន្ធអនុគ្រោះពន្ធ​«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA ) មកដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យស្តារប្រជាធិបតេយ្យឡើងវិញនោះ វាបានលេចចេញនូវការអះអាងផ្សេងគ្នា រវាងវិស័យឯកជន ការរកឃើញរបស់សង្គមស៊ីវិល និងរដ្ឋាភិបាល​អំពី​អត្ថប្រយោជន៍នៃប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ។

អង្ករ

វិភាគ៖ តើ​កម្ពុជា​អាច​សម្រេច​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១លាន​តោន​ដែរ ឬទេ?

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​ដែល​ទើប​ត្រូវ​បានបោះ​ឆ្នោត​ជ្រើស​តាំង​កាល​ពី​ចុង​សប្ដាហ៍​មុន​លោក សុង សារ៉ន មាន​ប្រសាសន៍​ថា​ក្នុង​អាណត្តិ​របស់​លោក លោក​​នឹង​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សម្រេច​ឱ្យ​បាន​១លាន​តោន​ក្នុង​មួយឆ្នាំ​។

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

វិភាគ៖ តើចាប់ខ្លួនលោក សម រង្ស៊ី បញ្ចប់បញ្ហានៅកម្ពុជាឬ?

ជម្លោះនយោបាយនៅកម្ពុជា បានឈានដល់កម្រិត​មួយ​ដែលមេដឹកនាំនយោបាយខ្មែរលែងនិយាយគ្នាបាន​ក្នុងរយៈជិត ២ឆ្នាំមកនេះ​ចុង​ក្រោយ​មក​នេះ។

វិភាគ​៖ តើ​សាលា​ក្ដី​ខ្មែរ​ក្រហម​ចូលរួម​រក​យុត្តិធម៌​ដល់ពលរដ្ឋខ្មែរ​បាន​កម្រិត​ណា?

អតីត​អ្នក​ទោសប្រល័យ​ពូជសាសន៍​​​ដែល​ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ លោក​នួន ជា​ កាល​ពី​ចុង​សប្ដាហ៍​មុន​បាន​ទទួល​មរណភាព​​ បន្ទាប់​ពី​លោក​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ។

វិភាគ៖ ហេតុអ្វីអាមេរិកនៅតែបន្តជំរុញឱ្យដោះ​លែងលោក កឹម សុខា?

នៅសប្តាហ៍មុននេះ ស្ថានទូតអាមេរិក បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឱ្យចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ ទម្លាក់បទចោទអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។

លោក ដូណាល់ ត្រាំ និងលោក ហ៊ុន សែន។

វិភាគ​៖ តើ​ច្បាប់​ទណ្ឌកម្ម​អាមេរិក​ពិត​ជាមិន​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ​មែន ​ឬមិ​នមែន?

សំណើ​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាឆ្នាំ​២០១៩​ ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយចំនួន ដែល​​អាមេរិក​យល់​ថា ជា​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​ ដែល​​​ឈាន​ដល់​ការ​ប​ង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមន្ត្រី​ទាំង​នោះ។ ច្បាប់នេះ​បាន​ធ្លាក់​ដល់​ដៃ​ព្រឹទ្ធសភា​អាមេរិក​ហើយ​កាល​ពី​ពាក់កណ្ដាល​ខែ​កក្កដា​នេះ​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ សេ​ ខេង​

វិភាគ​៖ តើ​រដ្ឋាភិបាល​អាច​លុបបំបាត់​បញ្ហា​គ្រឿងញៀន​ត្រឹម​ឆ្នាំនេះ​ដូច​ការ​រំពឹង​ទុក​ឬទេ​?

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេង​ ក្នុង​ពីធី​ដុត​បំផ្លាញ​សារ​ធាតុ​ញៀន​ជាង ២តោន​ កាលពី​ថ្ងៃទី២៦ ខែមិថុនា​ បាន​ក្រើន​រំឭក​មន្ត្រី​កុំ​ឱ្យ​ជាប់ពាក់ព័ន្ធ​ជាមួយ​បណ្តាញ​ជួញដូរ​គ្រឿងញៀន​ ដើម្បី​សហការ​រួមគ្នា​ស្វែងរក​ចាប់​មេខ្លោង​មក​ផ្តន្ទា​ទោស​ ឈាន​ទៅ​លុបបំបាត់​ការ​ចរាចរ​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ត​​នៅ​ត្រឹម​បំណាច់​ឆ្នាំ២០១៩នេះ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

វិភាគ៖ តើ​រដ្ឋាភិបាលគួរ​ឆ្លើយ​តប​យ៉ាង​ណា​ខ្លះ​ចំពោះ​ច្បាប់​ទណ្ឌកម្ម​របស់​អាមេរិក?

រដ្ឋ​សភាសហរដ្ឋអាមេរិក​​កាល​ពី​ថ្ងៃទី១៥ ខែកក្កដា ​​បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាឆ្នាំ​២០១៩​ ដើម្បី​ដាក់ទណ្ឌកម្មប្រឆាំងនឹង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយចំនួនទៀត ដែល​អាច​ឈានដល់ការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ។​

សំរាម៨៣កុងទីន័រ

វិភាគ​៖ អ្វី​ជា​បញ្ហា​ចម្បង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​យក​កាកសំណល់​មក​ចោល​នៅ​កម្ពុជា​ ?

កាកសំណល់​សំរាម​ ៨៣កុង​ទី​ន័រ​ ទម្ងន់ ១៦០០តោន​ ត្រូវ​បាន​ក្រុមហ៊ុន​បរទេស​ដឹក​មក​ទម្លាក់​ចោល​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​​កាលពី​សប្តាហ៍​មុន​ បើ​ទោះបីជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ធ្លាប់​ចេញ​បញ្ជា​មិន​ឱ្យ​​នាំចូល​ក៏ដោយ​។

កម្មការិនីខ្មែរ

វិភាគ៖ តើសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅកន្លែងណាក្នុងបណ្ដាប្រទេសអាស៊ាន?

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដែលរហូត​មកដល់​ពេលនេះ​ សមាគមនេះមានសមាជិក១០ប្រទេស ក្នុងនោះ៤ប្រទេសត្រូវបានគេចាត់ទុកជាប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ