វិភាគ៖ តើអភិបាលថ្មីនៃខេត្តព្រះសីហនុអាចកែប្រែមុខមាត់ខេត្តនេះបានឬទេ?

នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ អាគារដែលកំពុងសាងសង់មួយក្នុងខេត្តព្រះសីហនុបានបាក់រាបដល់ដី ធ្វើឲ្យ​កម្មករ​២៨​នាក់​បាត់បង់ជីវិត និង២៦នាក់ទៀតរងរបួស។ សោកនាដកម្មនេះ គឺជាបទពិសោធន៍ទី១ហើយដែលកើតមានឡើងនៅក្នុងខេត្តនេះ។ ក្រោយព្រឹត្តិការណ៍នេះបានពីរថ្ងៃ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុស នឹងបានស្នើសុំចុះចេញពីតំណែងដោយខ្លួនឯង។ ក្រោយការលាលែងនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ក្នុងការផ្លាស់លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ឲ្យមក​កាន់មុខងារ​ជាអភិបាល​ថ្មីនៃ​ខេត្តទេសចរណ៍​តំបន់ឆ្នេរ​នេះ​វិញ។ ក្នុងសន្និសីទកាសែតកាលពីយប់ ថ្ងៃទី២៥ មិថុនា បិទបញ្ចប់ការរុករកមនុស្សចេញពីកម្ទេចកំទីបែកបាក់អគារ  លោកហ៊ុន សែន បានលើកសរសើរលោក គួច ចំរើន ថាជា មនុស្សខ្លាំង ទើបអាចគ្រប់គ្រង​ខេត្ត​ដែល​មាន​ភាព​ស្មុគស្មាញ​ដូច​ខេត្ត​ព្រះសីហនុ​នេះ​បាន។ លោក ហ៊ុន សែន៖ « អ្នកកំពង់ចាមអត់ចង់ឲ្យគួច ចំរើន ចេញពីកំពង់ចាមទេ! តែដោយសារគួច ចំរើនខ្លាំង​នោះ​ហើយ​ទើប​យក​មកដាក់​នៅកន្លែង​ដែលត្រូវការមនុស្សខ្លាំងដូច គួច ចំរើន » ។

ព្រះសីហនុ

វិភាគ៖ នរណាខ្លះទទួលខុសត្រូវករណីរលំសំណង់អគារសម្លាប់មនុស្សនៅខេត្តព្រះសីហនុ?

សំណង់អគារកម្ពស់៧ជាន់មួយកន្លែង នៅខេត្តព្រះសីហនុ ដែលអាជ្ញាធរថា អ្នកម៉ៅការសាងសង់របស់ក្រុមហ៊ុនចិននោះ អគារបានដួលរលំទាំងស្រុង កាលពីថ្ងៃទី២២ ខែមិថុនា សប្តាហ៍មុន។

សំណង់អគារនៅភ្នំពេញ

វិភាគ៖ តើ​កម្ពុជា​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​បើជាប់ឈ្មោះក្នុងបញ្ជីលាងលុយ?

​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ (Financial Action Task Force) ហៅ​កាត់​ថា​ FATF ដែល​ជា​អង្គការ​អន្តរជាតិ​មួយ​ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ប្រផេះ​របស់​ខ្លួន ដើម្បី​តាមដាន​ការ​លាង​លុយ​កខ្វក់​ពី​លំហូរ​ហិរញ្ញវត្ថុ វិនិយោគ និងពាណិជ្ជកម្ម​ ចេញ​និង​ចូល​ក្នុង​ប្រទេស​នេះ​។

វិភាគ​៖ ហេតុអ្វី​កម្ពុជា​ ស្នើ​ជប៉ុន​ចែករំលែក​បទ​ពិសោធ​ន៍សិទ្ធិមនុស្ស​នៅ​ខែសីហា​?

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល​ កាលពី​សប្តាហ៍​មុន​ បានសម្រេច​យក​ខែសីហា​ ឱ្យ​ជប៉ុន​ចែករំលែក​បទ​ពិសោធ​ ស្តី​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

GSP ក្រសួងពាណិជ្ជកម្ម

វិភាគ​៖ ហេតុអ្វី​អាមេរិក​មក​រំឭក​ពីអ​ត្ថ​ប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP នៅពេល​នេះ​?

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ជំនួប​នោះ​ មន្ត្រី​អាមេរិក​ បាន​រំឭក​ថា​៖ «ប្រទេស​កម្ពុជា​ជា​ប្រទេស​ទទួលផល​ធំ​ទី៨​ ពី​កម្មវិធី​ GSP​ ហើយ​ការ​រី​ក​ចម្រើ​ន​នេះ​ផង​ដែរ ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​កាត់ដេរ​ ស្បែកជើង​ និង​កាបូប​នៅ​កម្ពុជា​»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

វិភាគ៖ តើរដ្ឋាភិបាលឯកបក្ស​ អាចការពារគម្របព្រៃឈើជោគជ័យដែរឬទេ?

រដ្ឋាភិបាលអាណត្តិទី៦ ដែលមានតែបក្សប្រជាជនកម្ពុជាមួយនោះ បានប្រកាសអំពីកំណែទម្រង់ម្តងជាពីរដងថា នឹងដឹកនាំប្រទេសអាណត្តិថ្មីនេះឱ្យកាន់តែប្រសើរឡើង ហើយលុបបំបាត់ភាពអសកម្មកន្លងមក ពិសេសយកចិត្តទុកដាក់ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិទៀតផង។

លោក កឹម សុខា លោក ហ៊ុន សែន និងលោក សម រង្ស៊ី

វិភាគ​៖ បេសកកម្ម​អឺរ៉ុប​លើក​នេះ​មាន​ឥទ្ធិពល​ដល់​ការផ្សះផ្សា​ជាតិ​នៅ​កម្ពុជា​ទេ​?

តំណាង​សហភាព​អឺរ៉ុប​បាន​មក​បំពេញបេសកកម្ម​ជា​លើក​ទី២​នៅ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​ស្វែងរក​ការពិត​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ក្រោយពី​ខ្លួន​ប្រកាស​រាប់​ថ្ងៃ​ថយក្រោយ​ លើ​វិធា​នការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជាឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។

យិន ម៉ាណា

វិភាគ៖ តើការដោះលែងកញ្ញា យិន ម៉ាណា ឆ្លុះបញ្ចាំងដូចម្តេចពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា?

រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាមាត្រា ៣១ បានចែងថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃទៀតនោះឡើយ។

ពលរដ្ឋ​ឃុំ​បឹងខ្យាង

វិភាគ​៖ តើ​ក្រុមប្រឹក្សា​​ឯក​បក្ស ​រារាំង​ការជំរុញ​អភិបាលកិច្ច​ល្អរបស់​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិដែរ​ឬ​ទេ​?

ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​ បាន​ផ្តល់​អំណាច​ដល់​ក្រុមប្រឹក្សា​ ដើម្បី​ឱ្យ​ពួកគេ​ជំរុញ​យន្តការ​ធ្វើ​កំណែទម្រង់​អភិបាលកិច្ច​ល្អ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ធានា​ដល់​ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​។

វិភាគ​៖ តើ​អ្វី​ជា​គន្លឹះ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​?

នាយក​រដ្ឋមន្ត្រី​ និង​ជា​មេដឹកនាំ​បក្ស​កាន់អំណាច​ លោក​ ហ៊ុន​ សែន​ កាលពី​សប្តាហ៍​មុន​បាន​ចេញ​លិខិត​ណែនាំ​មួយ​ដល់​មន្ត្រី​ ដែល​លិខិត​នោះ​ហាក់​បង្ហាញ​ក្តី​បារម្ភ​ ពី​ការប្រែប្រួល​ស្ថានការណ៍​នៅ​ថ្នាក់ក្រោម​ជាតិ​ បង្ក​ជា​ហានិភ័យ​ដល់​យន្តការ​គ្រប់គ្រង​អំណាច​របស់​លោក​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ