បទវិភាគ៖ តើ​​កម្ពុជា​​គួរ​​តែ​ជា​​​ប្រទេស​​ប្រឈម​​មុខ​​នឹង​​កង្វះ​​ខាត​​ទឹក​​ឬ​​ទេ​?​

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ចុង​ឆ្នាំ​មុន​ថា ប្រទេស​កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​នៅ​ក្នុង​រដូវ​ប្រាំង​ដ៏​ក្ដៅ​ហួត​ហែង​ក្នុង​ឆ្នាំ​​២០១៩​នេះ ហើយ​ក៏​បាន​ណែនាំ​ពលរដ្ឋ​ទូទាំង​ប្រទេស ឲ្យ​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ផង​ដែរ​ចាប់​ពី​ចុង​ឆ្នាំ​មុន​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ផង​ដែរ។

​វិភា​គ​៖​ ​អ្នក​​ដើរ​​ចេញ​​ពី​​សង្គ្រោះ​ជាតិ​​មុន​​ដោះលែ​ង​​លោក​​ កឹ​ម ​សុខា​​ មាន​​ជីវិត​​នយោបា​យ​​បែ​ប​ណា​​?​​

អតី​តម​ន្ត្រី​ប​ក្ស​ប្រឆាំង​មួ​យ​ចំនួ​ន ​បាន​ស​ម្រេច​សុំសិ​ទ្ធិ​ធ្វើន​យោលបាយឡើ​ង​វិញ តាមច្បាប់បើកផ្លូវ​របស់គណ​បក្ស​កា​​ន់​​អំណា​ច បើទោះបីជាមេដឹកនាំរបស់ខ្លួន គឺលោក កឹម សុខា មិនទាន់ត្រូវ​បានដោះ​លែង​នៅ​ឡើយក៏ដោយ។

ហេតុ​អ្វី​​បាន​​ជា​​កម្ពុជា​​ត្រូវ​​កែ​​លម្អ​​​ទំនាក់​ទំនង​​​ជាមួយ​​សហភាព​​អឺរ៉ុប​​?

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​សប្ដាហ៍​​នេះ តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​ពិភាក្សា​ជា​លើក​ចុង​ក្រោយ​ជាមួយ​មេដឹកនាំ​កម្ពុជា មុន​នឹង​លោក​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​នេះ ក្រោយ​ការ​បំពេញ​បេសកកម្ម​ការងារ​ចប់​អាណត្តិ​របស់​លោក​នោះ។

លោក កឹម សុខា លោក ហ៊ុន សែន និងលោក សម រង្ស៊ី

វិភាគ​៖​ តើ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ឆ្លុះ​បញ្ចាំង​ពី​អ្វី​?​

បើ​គិត​ត្រឹម​ថ្ងៃ​ទី៣ ខែ​មីនា​កន្លង​មក​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​ឃុំ​ខ្លួន​អស់​រយៈ​ពេល ១៨​ខែ​រួច​មក​ហើយបូក​រួម​ទាំង​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ ក្រសួង​យុត្តិធម៌​បាន​បក​ស្រាយ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​រួច​ហើយ ប៉ុន្តែ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នៅ​ក្នុង​ផ្ទះ​របស់​លោក។

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វិភាគ​៖ តើ​មាន​អ្វី​​នៅពី​ក្រោយ​វិ​ធាន​ការ​វះ​កាត់​រប​ស់លោ​ក​ ហ៊ុន​ សែន​?

កាល​ពី​សប្តាហ៍មុន​នេះ រដ្ឋាភិលបានបង្ហាញស្នាដៃធំៗពីរ គឺការបង្ក្រាបគ្រឿងញៀនកណ្តាលរាជធានីភ្នំពេញនៅមជ្ឈ​មណ្ឌ​លកម្សាន្ត​រ៉ក និងដក​តំណែង​​អភិបា​ល​ខេត្ត​រង​ពីរ​រូប​នៅ​ខេត្តព្រះសីហនុ ក្រោយពីមានការបង្ក្រាបអ្នក​មាន​ជ​ម្លោះ​ដីធ្លី​យ៉ាងហិង្សា។

តើ​កម្ពុជា ឬ​វៀតណាម​ទទួល​បាន​ផល​ចំណេញ​ធំ​ធេង​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី?

កម្ពុជា និង​វៀតណាម បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​គ្នា​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល ២​ថ្ងៃ​នៃ​ប្រមុខ​រដ្ឋ​វៀតណាម​នៅ​រាជ​ធានី​ភ្នំពេញ។

វិភាគ៖ តើមានអ្វីប្រែប្រួលទេនៅថ្ងៃឱសានវាទនៃល្បែងភ្នាល់របស់មេដឹកនាំ?

នៅដើមសប្តាហ៍ក្រោយនេះ ជាថ្ងៃចុងក្រោយ ឬជាឱសានវាទនៃការភ្នាល់គ្នា​រវាងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និង​មេដឹកនាំ​បក្ស​កាន់អំណាច​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពីលទ្ធភាពដោះលែង ឬមិនដោះ​លែងលោក កឹម សុខា​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ​នោះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើរជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងពេលពិធីបើកសម្ពោធវិមាន ឈ្នះ-ឈ្នះ នៅភូមិព្រែកតាសោម នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី29 ខែធ្នូ ឆ្នាំ2018 ។ រូបភាព៖ AP / ហេងស៊ីនិត

វិភាគ៖ តើលក្ខខណ្ឌ EBA របស់សហភាពអឺរ៉ុប​ពិត​ជា​រំលោភអធិបតេយ្យកម្ពុជាឬ?

សហភាពអឺរ៉ុបបានអះអាងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ ខែកុម្កៈ ថា ការបើកលំហប្រជាធិបតេយ្យឡើងវិញ ភ្ជាប់ទៅនឹងលក្ខខណ្ឌ EBA គឺត្រូវទម្លាក់ចោល​​បទចោទ​ប្រកាន់​លើ​​​មេដឹក​នាំ​បក្សប្រ​ឆាំង លោក កឹម សុខា ឲ្យគណបក្សប្រឆាំងដែលត្រូវ​បានរំលាយ បាន​ដំណើរការ​ឡើង​វិញ និង​រៀបចំកា​របោះឆ្នោតឡើង​វិញមាន​លក្ខណៈ​​សេរីត្រឹមត្រូវ និងយុត្តិធម៌ តាមយន្តការប្រជាធិបតេយ្យជាដើម។

រូបភាព ទង់ជាតិកម្ពុជា ទង់ជាតិសហភាពអឺរ៉ុប រូបភាពកសិករប្រមូលស្រូវ និងរូបភាពតវ៉ារបស់កម្មករ។

ប្រសិន​បើ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បាត់​បង់ តើ​កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​កម្រិត​ណា​?

ថ្វី​បើ​ការ​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា​ មិន​មែន​ជា​បញ្ហា​ចម្រូង​ចម្រាស់​ដែល​ទើប​កើត​ឡើង​ថ្មីៗ​ក៏​ដោយ ប៉ុន្តែ ដំណើរ​វិវត្តន៍​ថ្មី​បំផុត​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ត្រូវ​បាន​លើក​មក​ជជែក​កាន់​តែ​ខ្លាំង​ថែម​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

វិភាគ៖ បើទ្វារចរចានៅតែបន្តបិទ តើកម្ពុជាប្រឈមនឹងបញ្ហាអ្វីខ្លះ?

គិតត្រឹមខែកុម្ភៈនេះ អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនជិត១៨ខែហើយ បើទោះ​ក្រុ​ម​ប្រ​​​ទេ​​ស​​លោ​កសេរី ដែលនាំមុខគេដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជំរុញឲ្យដោះលែងវិញ ដោយចាត់ទុក​ចំណា​ត់​ការ​នោះ​ថា​ជា​ការគំ​រាម​កំ​ហែង​ផ្នែក​ន​យោបាយក៏ដោយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ