បទ​វិភាគ​៖​ តើ​មាន​គន្លឹះ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​វិបត្តិ​មូលដ្ឋាន​យោធា​រាម​រវាង​កម្ពុជា-​អាមេរិក?

ប្រធានបទមូលដ្ឋានយោធារាម នៅខេត្តព្រះសីហនុ ដែលគេសង្ស័យថា កម្ពុជាផ្តល់សិទ្ធិផ្តាច់មុខ​ទៅឱ្យរដ្ឋអំណាចក្រុងប៉េកាំងនោះ ត្រូវបានសហរដ្ឋអាមេរិកលើកយក​មកជជែកគ្នាម្តងហើយម្តងទៀត និងជំរុញឱ្យកម្ពុជាបង្ហាញការពិតលើរឿងនេះ។

មន្ត្រីបរិស្ថាននិងមន្ត្រីពាក់ព័ន្ធចុះមើលឈើដែលរឹបអូសបានពីករណីបង្ក្រាបបទល្មើសព្រៃឈើ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

បទ​វិភាគ​៖​ តើ​ធនធាន​ព្រៃ​ឈើ​នៅ​កម្ពុជា​អាច​ថែ​រក្សា​នៅ​គង់​វង្ស​សម្រាប់​ក្មេង​ជំនាន់​​ក្រោយ​ដោយ​របៀប​ណា?

បញ្ហាធ​នធានធម្មជាតិ ពិសេសព្រៃឈើនៅកម្ពុជា ត្រូវបានក្រុមអ្នកអភិរក្សនិយមចាត់ទុកថាជារឿងសំខាន់ និង​តែង​បង្ហាញក្តីបារម្ភចំពោះវាសនាព្រៃឈើទៅថ្ងៃអនាគត ត្បិតពួកគេបានមើលឃើញ​ពីវិនាសកម្ម​ដែលបានកើតឡើងស្ទើរជារៀងរាល់ថ្ងៃ។

បទ​វិភាគ​៖​ តើ​កម្ពុជា​ត្រូវ​មាន​យន្តការ​បែប​ណា​ខ្លះ​ ដើម្បី​ទប់​ស្កាត់​ករណី​ពុល​ស្រា?

ក្នុងខែឧសភា ឆ្នាំ២០២១នេះ ករណីពុលស្រា-សនិងស្រាថ្នាំ នៅស្រុកល្វាឯម ខេត្ត​កណ្តាល ដែល​ជាទីតាំងស្ថិតនៅក្បែររាជធានីភ្នំពេញផងនោះ បាន​បណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់​១៣​នាក់ និ​ងសម្រាកនៅមន្ទីរពេទ្យជាច្រើននាក់ទៀត។

វិភាគ​៖​ តើ​កម្ពុជា​ត្រូវ​ស្តារ​សេដ្ឋ​កិច្ច​ដោយ​របៀប​ណា​ក្រោយ​បញ្ចប់​ព្រឹត្តិ​ការណ៍​សហ​គមន៍​២០​កុម្ភៈ?

កម្ពុជាបានរងគ្រោះដោយវិបត្តិជំងឺកូវីដ-១៩ ដូចគ្នាទៅនឹងបណ្តាប្រទេសជាច្រើននៅលើពិភពលោកដែរ។ សម្រាប់កម្ពុជា វិបត្តិជំងឺជាសកលនេះបានរីករាលដាលប៉ះពាល់ដល់​​សេដ្ឋកិច្ចនិងសង្គម ត្បិតមានពលរដ្ឋយ៉ាងច្រើនបានបាត់បង់មុខរបរ ការងារ និង​ប្រាក់ចំណូលទាំងស្រុងឬ​ដោយផ្នែកណាមួយ។

តើកម្ពុជាគួរមានយុទ្ធសាស្ត្របែបណាដើម្បីដោះស្រាយបញ្ហាទីផ្សារកសិកម្មជូនកសិករ?

កម្ពុជា ជាប្រទេសកសិកម្ម ហើយពលរដ្ឋប្រមាណ៨៥ភាគរយជាកសិករ។ នេះជាអ្វីដែលត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ចំណេះដឹងទូទៅ ហើយពលរដ្ឋខ្មែរជាច្រើនតែងទន្ទេញរត់មាត់នូវឃ្លាមួយនេះរហូតមក។

វិភាគ៖​ តើ​កម្ពុជា​អាច​នឹង​មាន​​បក្ស​ប្រឆាំង​ធំ​មួយ​សម្រាប់​ចូល​រួម​ការ​​បោះឆ្នោត​ឆ្នាំ​២០២២​ និង​២០២៣​ទេ?​

គណបក្សសង្រ្គោះជាតិ ត្រូវបាន​សាធារណជនជាតិនិងអន្តរជាតិ សន្មតថា ជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា មុនបក្សនេះ​ត្រូវបានតុលាការកំពូលសម្រេចរំលាយទាំងស្រុងកាលពីចុងឆ្នាំ២០១៧ ហើយមកទល់ពេលនេះ​នៅមិនទាន់មានបក្សប្រឆាំងធំណាមួយអាចជំនួសបក្សនេះបាន​នៅឡើយទេ។

វិភាគ៖​ តើ​ពលរដ្ឋ​គួរ​ធ្វើ​និង​ចៀសវាង​ឥរិយា​បថ​បែប​ណា​ខ្លះ​ ដើម្បី​ជា​ចំណែក​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩?​

ការរីករាលដាលឆ្លងចូលសហគមន៍កាន់តែខ្លាំង ពិសេសចូលទៅកាន់ទីផ្សារ រោងចក្រ ស្ថាប័នរដ្ឋ និងសហគ្រាសឯកជនមួយចំនួន​ ក៏បានជំរុញឱ្យរដ្ឋាភិបាល​មានវិធានការជាបន្តបន្ទាប់ ដូចជា វិធានការបិទការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ បិទការជួបជុំនៅតំបន់ខ្លះ បិទការចរាចរគ្រឿងស្រវឹងនៅទូទាំងប្រទេស បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងភូមិសាស្ត្រខ្លះទៀតនៃបណ្តាខេត្តដែលរកឃើញជំងឺនេះជាដើម។ ​

វិភាគ៖ តើអ្វីខ្លះជាយុទ្ធសាស្ត្រដែលជួយកម្ពុជាគេចចេញពីមាត់ជ្រោះនៃជំងឺកូវីដ-១៩?

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាការឆ្លងជំងឺកូវីដ-១៩ ចូលទៅកាន់សហគមន៍ជាលើកទី៣ ​ស្ថិតក្នុងភាពធ្ងន់ធ្ងរ​ ត្បិតការរកឃើញអ្នកឆ្លងជំងឺនេះមានចំនួនច្រើន​នៅឡើយ និងបន្តរីករាលដាលចូលទៅក្នុងសហគមន៍សំខាន់ៗមួយចំនួន ពិសេសទីផ្សារ និងរោងចក្រកាត់ដេរផងដែរ។

វិភាគ៖ ទណ្ឌកម្ម​ផ្ទួនៗ​ធ្វើ​ឱ្យ​យោធា​ភូមា​ដោះ​លែង​បាតុករ​ ប៉ុន្តែ​មិន​បញ្ឈប់​ការ​បង្រ្កាប​ដ៏​ឃោរឃៅ​

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចក្នុងថ្ងៃតែមួយ​ដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំយោធា និងអ្នកដែលពាក់ព័ន្ធរដ្ឋប្រហារ រួមទាំងអ្នកប្រើប្រាស់​អំពើហិង្សាសម្លាប់បាតុករភូមាដែលតវ៉ាដោយសន្តិវិធី។

វិភាគ៖ យោធា​ភូមា​យល់​ថា​ក្រុម​ប្រឹក្សា​សន្តិ​សុខ UN ជា​ខ្លា​ក្រដាសទើប​មិន​ស្តាប់​យោបល់​

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធសប្តាហ៍មុន​ បានស្រុះស្រួលចេញមុខជាលើកដំបូងថ្កោលទោសការប្រើហិង្សារបស់​ក្រុមប៉ូលិសនិងទាហានភូមាលើពលរដ្ឋខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ