ស្រ្តីអ្នក​ស្រលាញ់​ភេទដូចគ្នា​មួយរូប​រៀបរាប់​ពីប្រវត្តិ​ស្នេហ៍​

អ្នកស្រី​ ម៉ន អិុច ជាប្រជាជន រស់នៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កាលសម័យសង្គ្រាម អំឡុងឆ្នាំ ១៩៨៥ គាត់​បានទៅរស់នៅ ជំរុំ កម្ពុជា-ថៃ ( ហៅថា សាយធូ)។ ពេលនោះ បាន​ជួប​នឹងស្រ្តី​ម្នាក់​ទៀតដែ​ល​ជា​អនាគតស្វាមីរបស់​គាត់…

ក្រុមអ្នកស្ម័គ្រចិត្តអនាម័យភូមិចុះវាយតម្លៃតាមភូមិគោលដៅ

ក្រុមអ្នកស្ម័គ្រចិត្តអនាម័យភូមិ មកពីឃុំបឹងល្វា ឃុំទីពោ បានចុះអង្កេតពី​ស្ថានភាពអនាម័យនិងការបន្ទោរបង់ពាសវាលពាសកាល នៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីធ្វើកាវាយតម្លៃ …

កម្មករថាថៅកែរើសអើងស្ត្រីដែលផ្តល់ប្រាក់ខែឲ្យទាបជាងបុរស

ស្ត្រីវ័យ២៩ឆ្នាំ ឈ្មោះ ភ្លីញ លីនី រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរៀប​រាប់ប្រាក់វីអូឌី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះថា ស្ត្រីកម្មករសំណង់មួយចំនួន​នៅតែរងការរើសអើងពីថៅកែ ទោះជាពួកគេប្រើកម្លាំងធ្វើការងាររៀប​ឥដ្ឋ បូកស៊ីម៉ង់លើជញ្ចាំងផ្ទះ ឬអាគារ ដូចបុរសក៏ដោយ…

ស្ត្រីម្នាក់នៅបន្ទាយមានជ័យចិញ្ចឹមជីវិតនិងឲ្យកូនរៀនដោយសារត្បាញក្រមា

ស្រ្តីវ័យ ៧០ ឆ្នាំ ឈ្មោះ ឆុំ ម៉ៅ រស់នៅភូមិ ត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ អះអាងនៅថ្ងៃទី២៨ខែតុលានេះថា អ្នកស្រីប្រកបមុខ​របរត្បាញក្រមាលក់រាល់ថ្ងៃ​ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ដោយថាចំណូលដែលបានមកពីការលក់នោះ ជួយឲ្យគ្រួសារគាត់មានជីវភាពធូធារ និងជួយកូនគាត់បានរៀនចប់ដល់ទៅបណ្ឌិត៣ទៅ៤ នាក់ផង​ដែរ។

ស្ត្រីរងអំពើហិង្សានៅខេត្តកំពង់ធំលែងលះគ្នាត្រឹមគណៈកម្មការដោះស្រាយទំនាស់ក្រៅ

អ្នកស្រី ហុង គុណ រស់នៅភូមិ សែនអភិវឌ្ឍន៍១ ឃុំ ទីពោ ស្រុកសន្ទុក ខេត្ត កំពង់ធំ បានរៀប​រាប់ប្រាប់វីអូឌីនៅថ្ងៃនេះថា ស្វាមីគាត់តែងតែប្រើហិង្សាលើរូបគាត់ច្រើនឆ្នាំ និងលួចមានប្រពន្ធចុងចំនួន៣នាក់បន្ថែមទៀត។ ករណីនេះ អ្នកស្រីសម្រេច​ចិត្តឲ្យមន្ត្រីគណៈកម្មការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅឃុំ ជួយធ្វើកិច្ចសន្យាលែងលះគ្នា ដើម្បីបញ្ឈប់ទំនាស់។

បទយកការណ៍៖ ស្ត្រីជនជាតិដើមភាគតិចនៅរតនគិរីមួយចំនួនបន្តសម្រាលកូនតាមបែបបុរាណ

នៅក្នុងភូមិដែលមានផ្ទះឈើទំហំ២ខ្នងខ្លះ ៣ខ្នងខ្លះ មានប្រក់ស័ង្កសីខ្លះ ប្រក់ក្បឿងខ្លះ ហើយខ្លះទៀតមានផ្ទះថ្មក្រោមឈើខាងលើក៏មាន និងមានបន្ទប់ទឹកប្រើប្រាស់។ អ្នកនៅក្នុងភូមិនេះ មានម៉ូតូសម្រាប់ធ្វើដំណើរ មានទូរទស្សន៍មើលកំសាន្ត មានតបណ្តាញទឹកស្អាត និងអគ្គិសនីសម្រាប់ប្រើប្រាស់ ភូមិនេះនៅជិតផ្លូវជាតិដែរ។ ចំណែកក្រុមយុវជនក៏មានទូរសព្ទសេរីទំនើបអាចប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook  Twitter ឬ Youtube បានផងដែរ។​

បន្លែវិលជុំកំពុងជួយលើកកម្ពស់ជីវភាពស្រ្តីមេគ្រួសារនៅពោធិ៍សាត់

ស្ត្រីវ័យកណ្តាលម្នាក់កំពុងបេះសណ្តែកកួរបណ្តើរនិយាយបណ្តើរបានប្រាប់ឱ្យដឹងថា គ្រួសារគាត់ដាំដំណាំបន្លែវិលជុំទទួលបានចំណូលរាល់ថ្ងៃធ្វើឲ្យមានជីវភាពប្រសើរឡើង។ នេះជាការ រៀបរាប់របស់អ្នកស្រី ដោក ណាវី ។​

ស្ត្រីមានផ្ទៃពោះធ្វើការចំណាកស្រុកប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត

លោកស្រី សំ រិន ប្រធានមណ្ឌលសុខភាពទីពោ បានមានប្រសាសន៌ថា៖ ‍‍«ស្ត្រីមានផ្ទៃពោះ មានជីវភាពក្រីក្រធ្វើការងាស៊ីឈ្នួលគេក្នុងព្រៃ ឆ្ងាយពីផ្ទះ គឺមានការប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត»។

ស្ត្រីផ្ទុកមេរោគអេដ៍រងការរើសអើងពីអ្នកជិតខាង

ស្ត្រីម្នាក់(សុំមិនបញ្ចេញឈ្មោះ)មានអាយុ៤៩ឆ្នាំ មានកូនប្រុសតូចៗចំនួន២នាក់ រស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលមានផ្ទុកមេរោគអេដ៍តាំងពីទស្សវត្ត១៩៩០ដោយសារឆ្លងពីប្តី។ ហើយសព្វថ្ងៃនេះ គាត់មានការរើសអើងពីអ្នកជិតខាង ដោយគេមិនសូវស្និទ្ធស្នាលនឹងនិយាយលេងជាមួយគាត់ដូចអ្នកដ៏ទៃ សូម្បីតែកូនតូចៗរបស់គាត់ក៏គេមិនសូវឱ្យកូនគេលេងជាមួយដែរ។

តើមូលហេតុអ្វីបានជាកុមារីជាច្រើនមិនចង់ទៅរៀននៅក្នុងសាលាបឋមសិក្សា ភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ?

បើតាមការអះអាងរបស់ប្រជាពលរដ្ឋ និងកុមារីមួយចំនួន បានឲ្យឃើញថានៅក្នុងសាលាបឋមសិក្សា ភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ សិស្សស្រីៗនិងអ្នកគ្រូៗគ្មានកន្លែងបន្ទោបង់ឡើយ។ មូលដោយសារតែបង្គន់ខូច ចាស់ ដាច់ទ្វា​ និងអាងទឹកមិនអាចដាក់ទឹកបាន កន្លែងលាងក៏គ្មាន អណ្តូងលូក៏គ្នាគម្រប ហើយមានសម្រាម ដបទឹកសុទ្ធអណ្តែតពាសពេញអណ្តូងទៀតផង ទើបធ្វើឲ្យសិស្សបន្ទោបង់ពាសវាលពាសកាលគ្មានអនាម័យ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ