ស្រ្តីវៃឆ្លាតម្នាក់បានបណ្តុះកូនចន្ទីដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ជីវភាព

ថ្ងៃទី20 ខែឧសភា ឆ្នាំ2018 ភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ

អ្នកនាង ស្រី ចាន់នី ជាកសិករជាស្រ្តីវៃឆ្លាតម្នាក់ដែលអាចបណ្តុះកូនចន្ទីដោយខ្លួនឯង។ ការបណ្តុះដោយខ្លួនឯងនេះ ដោយសារតែគាត់គ្មានលុយទិញកូនចន្ទីមកដាំ ព្រោះថាតម្លៃកូនចន្ទីនៅទីផ្សារមានតម្លៃថ្លៃពេក។

ស្រ្តីម្នាក់ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសចិនបានត្រឡប់មកដល់ផ្ទះវីញ

សុខា មានអាយុ៣២ឆ្នាំ មានទីលំនៅក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បានប្រាប់ថា គាត់បានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិនដោយអះអាងថានៅទីនោះបានប្រាក់ខែច្រើន តាមពិតទៅជិត១ឆ្នាំហើយមិនដែលស្គាល់លុយបានកាន់ក្នុងដៃរឡើយ បានត្រឹមតែបង្កើតកូនឱ្យម្ចាស់ផ្ទះ។

ស្រ្តីជាច្រើនរស់នៅក្នុង ភូមិលំឡែងឃុំ រណៈសិរ្តិ៍ស្រុកសង្គមថ្មី ខេត្តព្រះវិហារមិនទាន់ចោលទំលាប់ប្រកបរបរកសិកម្មតាមបែបបុរាណនៅឡើយ

លោកស្រី ម៉ន ថេនមានប្រសាសន៍ថានៅភូមិលំឡែងទាំងអស់គ្នាមិនទាន់មានអ្នកណាម្នាក់លះបង់ចោលទំលាប់ចាស់ទេនៅតែធ្ធើកសិកម្មតាមបុរាណ គឺដាំស្រូវ សាបសំណាបដកស្ទុងនៅឡើយ
នៅថ្ងៃទី10ឧសភាឆ្នាំ2018 លោកស្រីម៉ន ថេននិយាយថាប្រជាជននៅភូមិគាត់អ្នកខ្លះនៅខ្វះស្រូវអង្ករហូបៗមិនបានពេញមួយឆ្នាំទេ ទំរាំដល់ស្រូវថ្មីពួកគាត់ទៅស៊ីឈ្នួលគេទិញអង្កផ្សារហូបបន្ត។

កុមារងាយរងគ្រោះនៅតែមានការរើសអើង

នៅក្នុងកិច្ចប្រជុំមួយរបស់អង្គការទស្សនៈពិភពលោក នៅសាលាបឋមសិក្សា តាំក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំថ្ងៃទី24/04/2018 ជាមួយនិងគណៈកម្មការអនាម័យភូមិ ដែលមកពីឃុំ ចំនួនបី គឺឃុំបឹងល្វា ប្រាសាទ និងទីពោ ។

អ្នកស្រី ស.ស.ខ ស្វែងរកអន្តរាគមន៍ព្រោះកូនស្រីចាញ់បោកមេខ្យល់នាំទៅប្រទេសចិន

កាលពីថ្ងែទី២៣ ខែមេសា ឆ្នាំ២០១៨ អ្នកស្រី ស.ស.ខ អាយុ៦០ឆ្នាំ មានទីលំនៅនៅ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានស្វែងការអន្តរាគមន៍ទៅក្រសួងការបរទេសកម្ពុជាដើម្បីជួយនាំយកកូនស្រីគាត់មកវិញ ព្រោះត្រូវចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិន។

អ្នកស្រី ច័ន្ទ អាត ដែលជាប្រធានគណៈកម្មការជង្រុកស្រូវបានប្រកាសឲ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកខ្ចីស្រូវ។

នៅថ្ងៃទី29/04/2018 សមាគមន៍សហគមន៍ជង្រុកស្រូវ ភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានចាប់ផ្តើមឲ្យប្រជាពលរដ្ឋខ្វះខាតស្បៀង មកខ្ចីស្រូវសម្រាប់ដោះស្រាយលើបញ្ហាជីវភាពប្រចាំថ្ងៃ។

ស្រ្តីមួយក្រុមតំណាងឲ្យប្រជាពលរដ្ឋប្រមាណ ១២គ្រួសារមានការព្រួយបារម្ភខ្លាចបាត់បង់ដី

ស្រ្តីមួយក្រុមតំណាងឲ្យប្រជាពលរដ្ឋប្រមាណ ១២គ្រួសារនៅក្នុងភូមិ សែនសិរីមង្គល ឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំ មានការព្រួយបារម្ភខ្លាចបាត់បង់ដីរបស់ពួកគាត់ចំនួនប្រាំមួយហិកតា។ ពួកគាត់ក៏បាននាំគ្នាយកបង្គោលរបងមកបោះលើដីរបស់ខ្លួន ក្រោយពីឈ្មួញទិញដីហើយមិនបានបង់ប្រាក់គ្រប់ចំនួន

ករណីចាប់រំលោភក្មេងស្រីម្នាក់អាយុ៥ឆ្នាំ

បុរសម្នាក់វ័យ ១៩ ឆ្នាំ កំពស់ ១.៤៥ម៉ែត្រ ឈ្មោះ ឆេង ពន្លឺស្ថិតនៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ បានព្យាយាមចាប់រំលោភក្មេងស្រី អាយុ ៥ឆ្នាំកាលរសៀលម៉ោង ៣:៤៥ នាទី នៅថ្ងៃទី២៦ ខែមេសា ២០១៨ កន្លងទៅនេះ។ ករណីចាប់រំលោភនេះគឺ មិនបានសម្រេចទេ ដោយសាតែមានសាច់ញាតិក្មេងបានមកទាន់ ។ ហើយក្នុងករណីនេះដែរគឺ បានកើតឡើងនៅផ្ទះកុមារីរងគ្រោះ ខណៈពេលដែលបុរសរូបនេះបានទៅផឹកស៊ីទីនោះ ។

ភាពរីកចំរើនលើការងារគ្រប់គ្រងសហគមន៍របស់អ្នកស្រី អឿង សាវន

អ្នកស្រី អឿង សាវន មានអាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយនឹងជាមេគ្រួសារ មានកូនចំនួន៩នាក់ មានទីលំនៅ នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់។មានមុខរបរជាអ្នកធ្វើស្រែ ធ្វើចំការ នឺងពេលនៅផ្ទះគាត់តែងតែឆ្លៀតកាត់ដេរខោអាវនិងជួយលក់ដូរអីវ៉ាន់កូនផងដែ។

ស្ត្រីរកស៊ីរត់ម៉ូតូឌុបរងការរើសអើងពីភ្ញៀវ

អ្នកស្រី សៀន គឹមសៀង រស់នៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ មានមុខរបរជាអ្នករត់ម៉ូតូឌុប បានមានប្រសាសន៍ប្រាប់នៅព្រឹកម៉ិញថា គាត់តែងតែមានការរើសអើងពីភ្ញៀវ ដោយគេមិនសូវជិះម៉ូតូជាមួយពួកគាត់ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ