ការជម្រុញប្រើប្រាស់ទឹកស្អាត ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព​

អង្គការមួយនៅខេត្តបន្ទាយមានជ័យ បានចុះមកបង្រៀនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគណៈកម្មាធិការទ្រទ្រង់សាលាប្រាង្គសិលា ឲ្យចេះប្រើប្រាស់ទឹកស្អាត ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព។

ការដាក់ទ្រង់លោតនៅទីធ្លាសាលារៀនធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស

ការដាក់ទ្រង់ហក់លោតនៅក្នុងទីធ្លាសាលាបឋមសិក្សាអន្លង់ក្រាយ ក្នុងខេត្តពោធិ៍សាត់ ធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងអាចប្រឈមនិងគ្រោះថ្នាក់ផងដែរ។

ភាពជោគជ័យរបស់ស្ត្រីក្នុងការដឹកនាំនៅថ្នាក់មូលដ្ឋាន

ស្រ្តីអាយុ ៥២ឆ្នាំម្នាក់ លោកស្រី នួន សុភី រស់នៅក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងនិងខេត្តពោធិ៍សាត់ ធ្លាប់បានបំពេញការងារជាជំនួយការភូមិ​ រហូតគាត់បានជាប់ជាចៅសង្កាត់ ក្នុងអាណត្តិទី ៤នេះ។

សហគមន៍កសិករ ប្រព័ន្ធអាងទឹកពន្លៃ រៀបចំស្តារនិងសំអាតប្រឡាយ

ពលរដ្ឋក្នុងសហគមន៍ចំនួន ១៩នាក់ ដឹកនាំដោយអនុប្រធានសហគមន៍លោក មើន នោរ ​បានចុះ​ ស្តារប្រឡាយទឹក ដែល​ចេញពីអាងពន្លៃ ​ទៅរកស្រែរបស់កសិករ ក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ​ខេត្តបន្ទាយមានជ័យ នៅ​​​​​​​​​​​​​ថ្ងៃ អង្គារ ទី ១៨ ខែកក្តដា ឆ្នាំ ២០១៧ ​។

ក្រុមប្រឹក្សា​​វ័យចំណាស់​កំពុងជួបបញ្ហា​ចាប់យកចំណេះដឹង ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន

សមាជិកក្រុមប្រឹក្សាក្រុង និងស្រុក មួយចំនួនដែលមានវ័យចំណាស់ ជួបបញ្ហាក្នុងការចាប់យកចំណេះដឹង សម្រាប់ធ្វើការអភិវឌ្ឍន៍មូលដ្ឋាន។

ពលរដ្ឋនៅខេត្តពោធិ៍សាត់ថាតម្លៃរូបចម្លាក់មានការធ្លាក់ចុះ

មុខរបរចម្លាក់ថ្មកែវ នៅតែមានការកើនឡើងទោះបីជាចំនួនអតិថិជនមានការថយចុះក៏ដោយ។ ជំនាញឆ្លាក់ថ្មកែវ គឺជាស្នាដៃដែលបន្សល់ទុកតាំងពីដូនតាអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងខេត្តពោធិ៍សាត់។

ពលរដ្ឋនៅខេត្តពោធិ៍សាត់សាទរ ប្រព័ន្ធធារាសាស្រ្តថ្មីសម្រាប់ធ្វើស្រែ

ពលរដ្ឋចំនួនពីរឃុំ នៅខេត្តពោធិ៍សាត់ សាទរចំពោះអាជ្ញាធរដែលបានអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តបឹងកន្សែង ដែលធ្វើឲ្យពួកគាត់មានទឹកសម្រាប់ធ្វើស្រែគ្រប់រដូវ។

យុទ្ធនាការដង្ហែក្បួនផ្សព្វផ្សាយអំពីអនាម័យនិងសុខភាពនៅខេត្តកំពង់ឆ្នាំង

ព្រះចៅអធិការវត្តព្រះឥន្រ្ទកោសី បានដឹកនាំធ្វើយុទ្ធនាការដង្ហែក្បួនមួយនៅក្នុងសហគមន៍ ក្រោមប្រធានបទ អនាម័យនិងសុខភាព ដែលមានមនុស្សចូលរួមប្រមាណ ៤០០នាក់ ក្នុងគោលបំណងអំពាវនាវដល់ប្រជាពលរដ្ឋ​ឲ្យចូលរួមថែរក្សាអនាម័យ និងសំអាតសំរាមនៅជុំវិញមូលដ្ឋាន ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព។

ឃុំទីពោ៖ សត្វពាហនៈងាប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់

ពលរដ្ឋនៅឃុំមួយក្នុងខេត្តកំពង់ធំ បារម្ភពីការបាត់បង់សត្វពាហនៈ បន្ទាប់ពីបានឃើញគោ ក្របី អ្នកភូមិងាប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់។

ជម្ងឺគ្រុនចាញ់លែងជាបញ្ហាប្រឈមទៀតហើយ សម្រាប់ពលរដ្ឋឃុំទីពោ

អត្រាជម្ងឺគ្រុនចាញ់ត្រូវបានថយចុះនៅក្នុងឆ្នាំ ២០១៧នេះ បើប្រៀបធៀបទៅនិងប៉ុន្មានឆ្នាំកន្លងមក បន្ទាប់ពីបានធ្វើតេស្តរកមើលមេរោគនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ