ទីតាំងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកឈូក ខេត្តកំពត។ (ពលរដ្ឋអ្នកសារព័ត៌មាន CCIM)

ពលរដ្ឋ​មិន​អស់​ចិត្ត​រឿង​អាជ្ញាធរ​ខេត្ត​កំពត​កាត់​ឆ្វៀល​ដី​សហ​គមន៍​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩

ប្រជាសហគមន៍នៅឃុំស្ទឹងកែវ ស្រុកឈូក ខេត្តកំពត សម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរខេត្តនេះដែលសម្រេចកាត់ឆ្វៀលដីរបស់សហគមន៍បន្ថែមទៀត ក្រោមហេតុផលទុកដីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយបារម្ភខ្លាចដីសហគមន៍ត្រូវបានគេយកទៅធ្វើជាកម្មសិទ្ធិឯកជន។

អ្នកស្រី ស៊ន ស្រី អាយុ៤៥ឆ្នាំ និងស្វាមីឈ្មោះ នួន ឈាង អាយុ៥៥ឆ្នាំ។ (ពលរដ្ឋសារព័ត៌មាន)

ពលរដ្ឋ​ប្រកប​​របរ​ស៊ី​ឈ្នួល​រៀបរាប់​ទុក្ខ​លំបាកដោយសារ​ក្រុមហ៊ុន​ ផាន់ណា​គ្រីគ្រុប​ មិន​ព្រម​បើក​ប្រាក់​ខែ

ពលរដ្ឋប្រកបរបរស៊ីឈ្នួលនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ត្អូញត្អែរពីការជំពាក់បំណុលធនាគារ និងមិនមានការងារធ្វើនៅអំឡុងផ្ទុះជំងឺកូវីដ-១៩ ដោយសារក្រុមហ៊ុន ផាន់ណាគ្រីគ្រុប បានកិបកេងកម្លាំងពលកម្មនិងមិនបើកព្រមប្រាក់ខែដល់ពួកគេគ្រប់ចំនួន។ 

សកម្មជន​ថា​ ការ​បិទ​សិទ្ធិ​មិន​ឱ្យ​ពួកគេ​ចូល​យាម​ល្បាត​តំបន់​ព្រៃឡង់​ធ្វើ​ឱ្យ​បទ​ល្មើស​បន្ដ​កើន​ឡើង

សកម្មជនបរិស្ថានអះអាងថា ពួកគេនៅតែរងការបំបិទសិទ្ធិសេរីភាពមិនឱ្យចូលរួមរាយការណ៍និងធ្វើសកម្មភាពការពារព្រៃឈើនៅតំបន់ព្រៃឡង់ ហើយថា ការកាប់បំផ្លាញព្រៃឈើកំពុងបន្ដកើតមានឥតឈប់ឈរនិងគ្មានការទប់ស្កាត់ឡើយ។

កម្មការិនី​រៀបរាប់​ទុក្ខ​លំបាក​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ-១៩​ ខណៈ​រោងចក្រ​មិន​ដោះ​ស្រាយ​ប្រាក់​សំណង​ការងារ

កម្មការិនីដែលធ្លាប់បម្រើការងារនៅក្រុមហ៊ុនរោងចក្រ អេវើហ្រ្គីន រៀបរាប់ទុក្ខលំបាកទាំងបញ្ហាជីវភាពនិងការជំពាក់បំណុលធនាគារនៅអំឡុងពេលផ្ទុះកូវីដ-១៩ បន្ទាប់ពីរោងចក្រមួយនេះបានបិទទ្វារអស់រយៈពេលជាង៣ឆ្នាំ ដោយពុំទាន់ទូទាត់ប្រាក់សំណងតាមច្បាប់ការងារ។

អ្នក​ជំនាញ​ផ្នែក​ព័ត៌មាន​ជំរុញ​ឱ្យ​គណ​កម្មការ​ទើប​បង្កើត​ថ្មី​កំណត់​និយម​ន័យ​«វិជ្ជាជីវៈ»ឱ្យបានច្បាស់ មុនអនុវត្ត

អ្នកធ្វើការផ្នែកព័ត៌មាន គាំទ្រចំពោះយន្ដការពង្រឹងជំនាញវិជ្ជាជីវៈអ្នកសារព័ត៌មាននាពេលបច្ចុប្បន្ន ប៉ុន្ដែពួកគេបារម្ភថា ការកំណត់ស្ដង់ដារនិងការវាយតម្លៃមិនច្បាស់លាស់ អាចត្រូវបានគេយកទៅប្រើប្រាស់ប្រឆាំងនឹងអ្នកសារព័ត៌មានឯករាជ្យឬអ្នកសារព័ត៌មានហ៊ានផ្សាយរិះគន់រដ្ឋាភិបាល។

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាច្រើននាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយដោយផ្តល់សំណងសមរម្យ​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។ (ផ្ដល់ឱ្យ)

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​យក​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ពិន័យ​ជា​ប្រាក់​លើ​អ្នក​តវ៉ា​បញ្ហា​ដីធ្លី

អាជ្ញាធរខេត្ដស្វាយរៀងបានអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយផាកពិន័យជាទឹកប្រាក់ចំនួន៤លានរៀលលើក្រុមអ្នកតវ៉ាសិទ្ធិដីធ្លី ដោយសារពួកគេឈរថតនៅលើវាលស្រែដោយមិនបានពាក់ម៉ាស់ការពារ។

ស្ត្រីជា​ភរិយា​និង​សាច់ញាតិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឃុំ តវ៉ា​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​ស្វាមី​ឬសាច់ញាតិ​របស់​ពួក​គេ នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

របាយ​ការណ៍​សង្គម​ស៊ីវិល​៖​ ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ជីវភាព​នយោ​បាយ​មាន​ការ​ធ្លាក់​ចុះ  

របាយការណ៍អង្គការសង្គមស៊ីវិលបង្ហាញថា សេរីភាពជាមូលដ្ឋាននៅកម្ពុជាបានបន្ដធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយ ដោយសារស្ថានភាពនយោបាយតានតឹង ដែលធ្វើឱ្យការចូលរួមរបស់ពលរដ្ឋមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

បុគ្គលិកជាសន្តិសុខរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរយាមនៅមុខច្រកចូលរោងចក្រ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

សហជីព​ថា​ជំនួយ​សង្គម​ជួយ​ដល់​កម្មករ​មាន​ភាព​យឺតយ៉ាវ​និងរើស​អើង

សហព័ន្ធសហជីពកម្ពុជា យល់ឃើញថា កិច្ចគាំពារសង្គមឬជំនួយសង្គមដែលរដ្ឋផ្ដល់ជូនដល់កម្មករនិយោជិតនៅមានភាពយឺតយ៉ាវ ហើយមានភាពរើសអើងពីសំណាក់អាជ្ញាធរមូលដ្ឋាន ពិសេសនៅអំឡុងបិទខ្ទប់រាជធានីភ្នំពេញ។

អនុប្រធានសហគមន៍ និងជាសកម្មជនសិទ្ធិដីធ្លី អ្នកស្រី សុង សៀងហេង កាលពីចូលរួមកិច្ចប្រជុំមួយនាពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​ស្ដាយ​ស្រណោះ​សកម្ម​ជន​ជា​ស្ដ្រី​ម្នាក់​ទើប​ទទួល​មរណ​ភាព

ក្រុមអ្នកមានជម្លោះដីធ្លីនៅខេត្តកំពង់ស្ពឺ បានសម្ដែងការអាឡោះអាល័យនិងស្ដាយស្រណោះស្ដ្រីសកម្មជនសិទ្ធិដីធ្លីម្នាក់ដែលបានទទួលមរណភាព ក្រោយពីតស៊ូនិងលះបង់ទាំងកម្លាំងកាយចិត្តដើម្បីទាមទារកម្មសិទ្ធិដីសហគមន៍។

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

អង្គការ​អន្ដរជាតិ​ស្នើ​ដោះលែង​អ្នក​សារ​ព័ត៌មាន​ម្នាក់​ជុំវិញ​ការ​ផ្សាយ​រិះគន់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩

អង្គការអន្ដរជាតិមួយទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកសារព័ត៌មានឱ្យមានសេរីភាពវិញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានអំពីជំងឺកូវីដ-១៩ ហើយថា រដ្ឋាភិបាលប្រើលេសនេះដើម្បីបិទមិនឱ្យមានសំឡេងប្រឆាំងនឹងខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ