ស្របៀរដែលជាអំណោយរបស់លោក អ៊ូច ភា គណៈអភិបាលខេត្តតាកែវ ដើម្បីឧបត្ថម្ភដល់កងកម្លាំងអធិការនគរបាលស្រុក ក្រុង ទូទាំងខេត្តតាកែវ ក្រោមវត្តមានលោក សៅ សារុន ស្នងការរងទទួលផែនការងារសេនាធិការ ដែលជាតំណាងលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កាលពីថ្ងៃទី៥ ខែមេសា ២០២២។ (ហ្វេសប៊ុក ហៃ ណារ័ត្ន)

សង្គម​ស៊ីវិល​រិះគន់​ការ​ឧបត្ថម្ភ​គ្រឿង​ស្រវឹង​ដល់​មន្ត្រី​​ដែល​ជា​គំរូ​មិន​ល្អ​ដល់​សង្គម

មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ការឧបត្ថម្ភគ្រឿងស្រវឹងដល់មន្ត្រីក្រោមឱវាទ ហើយបង្ហាញជាសាធារណៈ ​ជាគំរូមិនល្អសម្រាប់សង្គមជាតិ និងជាផ្នែកមួយធ្វើឱ្យមានការបញ្ហាប្រឈមជាច្រើនកើតឡើង ព្រមទាំងជាផ្នែកមួយមិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះឡើយ។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា (រូបកណ្តាល) អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែតុលាឆ្នាំ២០២១។(ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម)

អភិបាល​ខេត្ត​កំពង់ចាម​ព្រមាន​ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ឱ្យកែប្រែ​ឥរិយា​បថ​សម​ជា​មន្ត្រី​រាជការ

អភិបាលខេត្តកំពង់ចាម បានព្រមានធ្ងន់ៗទៅលើប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក អ៊ុម វិបុល ឱ្យកែប្រែឥរិយាបថ គោររពវិន័យ និងមិនត្រូវបង្កបាតុភាព ឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់ កិត្តិយស សេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាមន្ត្រីរាជការនោះឡើយ។

លោក ហ៊ុន សែន ថា​​បើ​គុណធម៌​និង​សីលធម៌​របស់​សិស្ស​និស្សិត​ធ្លាក់​ចុះនឹង​ធ្វើឱ្យសង្គមជាតិមហន្តរាយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំឮក​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បណ្តុះ​ស្មារតី​សិស្ស និស្សិត ឱ្យ​ចេះ​គោរព​មនុស្ស​ចាស់ ដើម្បី​រក្សា​នូវប្រពៃណី​របស់​ជាតិ ដោយ​ថា បើ​គុណធម៌​ សីលធម៌​ជាតិធ្លាក់​ចុះ នឹង​ធ្វើឱ្យ​សង្គម​ទទួល​រងនូវ​វិបត្តិ​និង​មហន្តរាយ។

មន្ត្រីនគរបាលឈ្មោះ ម៉ាត់ ពិសី ដែលបានបង្ករបួសស្នាមដល់ស្ត្រីរងគ្រោះ ក្រោយពីស្ត្រីរូបនោះជិះម៉ូតូគេចពីចំណុចត្រួតពិនិត្យចរាចរណ៍ស្ថិតក្នុងខណ្ឌ៧មករា ដោយហេតុការណ៍នោះកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

តុលាការបើកការស៊ើបអង្កេតលើមន្ត្រីនគរបាលម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

តំណាង​អយ្យការ​​អម​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បើក​​ការ​​ស៊ើប​សួរ​​​លើ​​មន្ត្រី​នគរបាល​​អន្តរាគមន៍​ខណ្ឌ៧​មករា​​ម្នាក់​ពី​បទ​ហិង្សាដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​​លើស្ត្រីម្នាក់​កាលពី​យប់​ថ្ងៃទី៨ ខែកញ្ញា ខណៈស្ត្រីរង​គ្រោះក៏​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ច្បាប់​ចរាចរណ៍។

ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន អំឡុងពេលលោកនិងក្រុមការងារមកដាក់ញត្តិនៅស្ថានទូតខ្មែរ ទាមទារឱ្យដោះលែងអ្នកទោសមនសិការនិងអ្នកទោសនយោបាយ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Student Movement for Democracy)

ចលនា​និស្សិត​ថា​នៅ​បន្ត​រិះគន់​ដើម្បី​ស្ថាបនា​សង្គម​ប្រជា​ធិបតេយ្យ​ទោះ​រង​ការ​ប្រមាថ

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែល​មានមូលដ្ឋាននៅ​សហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួន​នៅតែ​​​​រក្សាគោលការណ៍​កែលម្អអ្នកន​យោបា​យ​មកពី​គ្រប់ភាគី ដើម្បី​ស្ថាបនាសង្គមប្រជាធិបតេយ្យ ទោះប្រ​ឈ​ម​នឹ​ងការប្រមាថក៏ដោយ។

ព្រះសង្ឃ​ដាក់​វេន​គ្នា​ឃ្លាំ​មើល​អ្នក​យក​គ្រឿង​សក្ការៈ​បូជា​ចោល​នៅ​វត្ត​

ព្រះសង្ឃនៅវត្តមួយក្នុងរាជធានីភ្នំពេញ បានដាក់វេនគ្នាឃ្លាំមើលអ្នកកាន់ដូនតាចិនឬវៀតណាម ដែលយកគ្រឿងសក្ការៈបូជាចោលនៅវត្តធ្វើឱ្យខូចសណ្តាប់ធ្នាប់ ក្នុងឱកាសប្រពៃណីដែលត្រូវដូរសម្ភារបូជាចាស់ចោលយករបស់ថ្មីមកជំនួសវិញ។​

សាលារាជធានីលើកទឹកចិត្តឱ្យយុវតីដែលរងការបៀតបៀនដាក់ពាក្យប្តឹង

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លើកទឹកចិត្តដល់ក្រុមយុវតីដែលចោទថា កងកម្លាំងរាជធានីភ្នំពេញបៀតបៀនរូបកាយរបស់ពួកគេក្នុងពេលកំពុងតវ៉ានោះ ដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធដើម្បីបើកការស៊ើបអង្កេតរកការពិត នឹងឈានដល់ចាប់ខ្លួនអ្នកប្រព្រឹត្ត។​

បុរស​ជា​ស្វាមី​ ស្នើ​មន្ទីរពេទ្យ​មួយ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ភរិយា​ខ្លួន​អំឡុង​ពេល​សម្រាល​

ស្វាមី​ស្ត្រីដែល​បាន​ស្លាប់បាត់បង់ជីវិត​ក្នុងវ័យប្រមាណ២៨ឆ្នាំអំឡុងពេល​សម្រាលមុនកំណត់នៅឯមជ្ឈមណ្ឌលគាំពារមាតា និងទារក (​ពេទ្យជប៉ុន) ទទូចឱ្យមន្ទីរពេទ្យបង្ហាញឯកសារ និងបញ្ជាក់អំពីមូលហេតុនៃការស្លាប់របស់ភរិយា​ខ្លួនឱ្យបានច្បាស់លាស់។

លោក ហឿន ចាន់ថន

កម្មកររោងចក្រម្នាក់នៅកំពង់ឆ្នាំង ប្ដឹងប្រធាន​ជាជន​ជាតិចិនក្រោយ​ប្រើអំពើហិង្សាលើខ្លួន

កម្មករបម្រើការងារនៅរោងចក្រមួយស្ថិតនៅខេត្តកំពង់ឆ្នាំង បានប្ដឹងជនជាតិចិនដែលជាប្រធានអគារនៃក្រុមហ៊ុនជីនយីទៅតុលាការ ក្រោយពីអ្នកទទួលខុសត្រូវផ្នែកដេររូប​នោះ បានប្រើអំពើហិង្សាលើរូបគេ។

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ

ក្លឹបអ្នកសារព័ត៌មានអន្ដរជាតិមួយថ្កោលទោសលោក ខៀវ កាញារីទ្ធ ថាគំរាមអ្នកកាសែត

ក្លឹបអ្នកសារព័ត៌មានអន្ដរជាតិមួយ បានចេញលិខិតថ្កោលទោសរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដោយថា ជាការបំភិតបំភ័យលើអ្នកសារព័ត៌មាន បន្ទាប់ពីរដ្ឋមន្ដ្រីរូបនោះ បានបង្ហោះឯកសារមួយចំនួនលើគណីយហ្វេសប៊ុកផ្ទាល់ខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ