ACU ហៅការប្រព្រឹត្តកំហុសមន្ត្រីម្នាក់នៅក្រសួងមហាផ្ទៃថាប៉ះពាល់កិត្តិយសរដ្ឋាភិបាលធ្ងន់ធ្ងរ

អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសថា មន្ត្រីនគរបាលម្នាក់នៅក្រសួងមហាផ្ទៃ ដែលត្រូវបាន​ចាប់​​ខ្លួន ដោយសារតែដើ​រប្រមូល​លុ​​យ​ពីក្រុម​ហ៊ុន​នានាក្នុងរាជធានីភ្នំពេញគ្មានច្បាប់​អនុញ្ញា​តិ​នោះថា ​បា​​​ន​​​ធ្វើឲ្យ​ប៉ះ​ពា​​ល់​យ៉ាងធ្ងន់ធ្ងរ ដល់គោលន​យោបា​យធ្វើកំ​ណែ​ទម្រង់របស់រដ្ឋាភិបាល។

រថយន្ដដឹកឈើសម្ដេចសង្ឃ ទេព្យ វង្ស (បូ សាវី)

សម្ដេចសង្ឃ ទេព វង្ស បដិសេធដឹកឈើ នៅខេត្ដសៀមរាប

សម្ដេចសង្ឃរាជ ទេព វង្ស នៅថ្ងៃទី០៩ខែមិនានេះ បានបដិសេធថា មិនជាប់ពាក់ព័ន្ធការដឹកជញ្ជូនឈើ ធ្វើស្ពាន និងកន្លែងកំសាន្ដ នៅតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ខេត្ដសៀមរាបនោះទេ។

ACU ឃាត់ខ្លួនមន្ដ្រីសាលាក្រុង២នាក់ពាក់ព័ន្ធនឹងអំពើពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ដ្រីសាលាក្រុងភ្នំពេញចំនួន២នាក់ ដោយសង្ស័យថា មានជាប់ទាក់ទិននឹងការប្រព្រឹត្តអំពើពុករលួយ។

របាយការណ៍៖ ពលរដ្ឋចាត់ទុកតុលាការ ប៉ូលិស និងមន្ដ្រីរដ្ឋាភិបាលថាពុករលួយជាងគេ

របាយការណ៍ស្ដីពីការវាស់វែងអំពើពុករលួយសម្រាប់ឆ្នាំ២០១៦ របស់អង្គការតម្លភាពកម្ពុជា ដែលចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែកុម្ភៈនេះ បង្ហាញថា ក្នុងចំណោម​ប្រជាពលរដ្ឋ ​ដែលបានសម្ភាសន៍​ចំនួនមួយពាន់បីនាក់ (១​ ០០៣នាក់) ភាគច្រើននិយាយថា អំពើពុករលួយក្នុងប្រទេសកម្ពុជា​នៅ​តែ​រីករាល​ដាល​​​នៅក្នុងស្ថាប័នចំនួន៣ គឺតុលាការមាន៥៩ភាគរយ, ប៉ូលិសមាន៥២ភាគរយ, និងមន្រ្ដីរដ្ឋាភិបាលមាន៤៤ភាគរយ។

របាយការណ៍៖ កម្ពុជានៅតែមានកម្រិតអំពើពុករលួយខ្ពស់

របាយការណ៍​របស់​អង្គការ​តម្លាភាពអន្តរជាតិ​ថា​ស្ថានភាព​អំពើ​ពុ​ក​រលួយ​នៅ​កម្ពុជា​​​សម្រាប់​​ឆ្នាំ​២០១៦ គឺ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​អាក្រក់​ដដែល​ និង​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុតក្នុង​ចំណោម​ប្រទេស​ជា​សមា​ជិក​អាស៊ាន។

ប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប និងមន្ដ្រី២រូប រងការចោទថា ប្រព្រឹត្ដអំពើពុករលួយ

ប្រធានមន្ទីរបរិស្ថាននិងមន្ដ្រីពីររូបទៀតនៅខេត្ដសៀមរាបរងការចោទថា ប្រព្រឹត្ដអំពើពុករលួយ ទាក់ទងទទួលសំណូកប្រចាំខែ ពីការបំផ្លាញធនធានព្រៃឈើនិងជលផលនៅតំបន់ការពារ។

គេហទំព័រហ្វេបុក​របស់​ក្រសួង​ធម្មការ​ប្រកាស​បិទ​ដោយ​សារ​គ្មាន​លុយ​បន្ត​ការងារ

គេ​ហទំព័រ​របស់ក្រសួង​ធម្មការ​ និង​សាសនា បាន​ប្រកាស​បិទ​បន្ទាប់ពីថា​​មិន​បាន​ទទួល​លុយ​ឧបត្ថម្ភ​សម្រាប់​បន្ត​ការ​ងាររបស់ខ្លួនជិតមួយឆ្នាំមកនេះ។

គេ​ហទំព័រ​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា ​ក្រសួង​ធម្មការ​ និង​សាសនា បាន​បង្ហោះ​សារ​មួយ​លើក​ឡើង​ថាគេហ​ទំព័រ​ហ្វេសប៊ុក​នេះ​ នឹ​ងត្រូវ​បិទ​មួយ​រយៈ ឬ​ត្រូវ​បិទ​ទាំង​ស្រុង​ផង ក្នុងករណី​ដែលខ្លួន​ពុំ​មាន​ថវិការ​ដើម្បី​បន្ត​ការ​ងារ​ខ្លួន​បន្ត​ទៀត។

អង្គការតម្លាភាពថាខ្លួនបានជួយទប់ស្កាត់អំពើពុករលួយក្នុងវិស័យឯកជន

អង្គការមួយដែលធ្វើការប្រឆាំងអំពើពុករលួយអះអាងថា ខ្លួនបានចូលរួមចំណែកកាត់បន្ថយអំពើពុករលួយមួយផ្នែកទៀត ក្រោយពីបានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងសម្ព័ន្ធសមាគមសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។

សកម្មភាពក្នុងពេលប្រលងបាក់ឌុបឆ្នាំ២០១៦ (រូបភាពពីហ្វេសប៊ុកACU)

ACU ហៅគ្រូបង្រៀននិងមន្ត្រី៥រូបឲ្យបំភ្លឺភាពមិនប្រក្រតីពេលប្រឡងថ្នាក់ទី១២

អង្គភាពប្រឆាំងអំពើពុករលួយកោះហៅមន្ត្រីក្រសួងអប់រំនិងគ្រូបង្រៀនចំនួន៥រូបឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២)កាលពីថ្ងៃទី២២និង២៣ខែសីហាកន្លងទៅនេះ។

កញ្ញា ធី សុវណ្ណថា (ប្រភពពីហ្វេសប៊ុកកញ្ញា ធី សុវណ្ណថា)

តំណាងជនជាតិដើមភាគតិចប្រតិកម្មនឹង ធី សុវណ្ណថា ដែលថាពួកគេកាប់បំផ្លាញព្រៃឈើ

តំណាងជនជាតិដើមភាគតិចនៅខេត្ដព្រះវិហារប្រតិកម្មតបនឹងកញ្ញា ធី សុវណ្ណថា ដែល​លើក​ឡើងថាការបាត់បង់ព្រៃឈើកន្លងមក ដោយសារពលរដ្ឋនៅតំបន់ព្រៃជាអ្នក​កាប់​បំផ្លាញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ