ប្រព័ន្ធយុត្តិធម៌បន្តទាញទម្លាក់សន្ទស្សន៍អំពើពុករលួយនៅកម្ពុជានៅឆ្នាំ២០២១
កម្ពុជាទទួលបាន២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ នៅក្នុងតារាងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១ របស់អង្គការតម្លាភាពអន្តរជាតិ ខណៈពិន្ទុនេះបង្ហាញថា កម្រិតអំពើពុករលួយក្នុងប្រទេសក្រីក្រមួយនេះមានភាពប្រសើរតិចតួចប៉ុណ្ណោះ។