អាឡិចប្តឹងទៅសិង្ហបុរីលើភាពមិនប្រក្រតីការនាំមាសចូលកម្ពុជា ៣៧០តោន

ដូចការគ្រោងទុក ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ដែល​ត្រូវ​បានហាម​មិន​ឲ្យ​ចូល​កម្ពុជា​ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន បានដាក់ពាក្យប្តឹងតាមរយៈអ៊ីម៉ែលទៅ​អាជ្ញាធរ​សិង្ហបុរីពាក់ព័ន្ធនឹងរឿងកម្ពុជាទិញមាស ៣៧០តោន ដោយសង្ស័យ​ថា ពាក់​ព័ន្ធ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ បន្ទាប់ពីស្នើឲ្យភាគីកម្ពុជាធ្វើការបកស្រាយកាលពីពីរសប្តាហ៍កន្លងទៅ។

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ​

លោក ហេង សំរិន ស្នើ​តែង​តាំង​​ទីប្រឹក្សា ៤៦​រូប ខណៈ​ចំនួន​ទីប្រឹក្សា និង​​ជំនួយ​ការ​កាន់​តែ​រីក​ធំ

មន្ត្រី​ជិត ៥០​រូប ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា និង​ជំនួយ​ការ​របស់​ប្រធាន​រដ្ឋ​សភា​ លោក ហេង សំរិន ខណៈ​ដែល​មន្ត្រី​កាន់​តែ​ច្រើន ត្រូវ​បាន​ស្នើ​តែងតាំង​ជា​បន្ត​បន្ទាប់​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា ឬ​ជា​ជំនួយ​ការ​របស់​រដ្ឋាភិបាល ឬ​មេដឹកនាំ​រដ្ឋាភិបាល។

អភិបាលខេត្តសៀមរាបថា អគារបាក់សង្កត់កម្មករស្លាប់ សាងសង់​ដោយ​គ្មាន​ច្បាប់ដោយ​ស្នងការ​រង​ម្នាក់

អាជ្ញាធរខេត្តសៀមរាបរកឃើញថា ករណីបាក់អគារភោជនីយដ្ឋានមួយដែលបាក់សង្កត់កម្មករឲ្យស្លាប់ និងរបួស មានជាប់ពាក់ព័ន្ធនឹងមន្ដ្រីនគរបាលជាន់​ខ្ពស់​ម្នាក់​របស់​ខេត្ត​នេះ ដោយថា ការសាងសង់នោះពុំបានសុំច្បាប់អនុញ្ញាត។

លោក ហ៊ុន សែន ស្តីបន្ទោសអភិបាលខណ្ឌដង្កោដែលសុំបន្តតំណែង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានស្តីបន្ទោសអភិបាលខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ ដោយសារតែការសុំបន្តតំណែង។

កម្ពុជាចាប់​បានគ្រឿងញៀនជិត១០០គីឡូដែល​ផ្ញើពីអាល្លឺម៉ង់តាមរយៈប្រៃសណីយ៍

អាជ្ញាធរកម្ពុជានៅថ្ងៃនេះ បាន​បង្រ្កាបករណី​ជួញដូរគ្រឿងញៀនឆ្លងដែនមួយដែលក្នុងនោះរឹបអូសបាន​គ្រឿងញៀនជិត១០០គីឡូក្រាម។

Global Witness ស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មមហាសេដ្ឋីកម្ពុជា៤រូប

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិមួយនេះ ដែលចេញផ្សាយកាលពីម្សិល​មិញបានលើកឡើងថា ឧកញ៉ាទាំង៤មានតួនាទីសំខាន់ក្នុងការជួយទ្រទ្រង់គណបក្សប្រជាជនកម្ពុជា ហើយជាថ្នូរមកវិញអ្នកទាំងនេះមានឱកាសរួចផុតពីទោសទណ្ឌនានា បើទោះជាបានបំពានច្បាប់យកទ្រព្យសម្បត្តិរដ្ឋក៏ដោយ…

ធនាគារជាតិព្រមានបិទស្ថាប័នផ្តល់ប្រាក់កម្ចីដែលយកឯកសារសម្គាល់ខ្លួនធ្វើជារបស់ធានា

ធនាគារជាតិនៃកម្ពុជាក្រើនរំឭកជាថ្មីទៅដល់គ្រឺះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួន​ចំពោះការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្តល់កម្ចី។​

លោក ហ៊ីង ប៊ុនហៀង ចេញបទបញ្ជាឲ្យទាហាន ​ក្រោម​បញ្ជាអោយ​ឈប់សុំ​ថវិកា​ពី​ភ្ញៀវជាតិនិងអន្តរជាតិ​

មេកងអង្គរក្ស​លោក​ហ៊ុន សែន បាន​ចេញ​បទបញ្ជាឲ្យកូន​ចៅថ្នាក់​ក្រោម​បង្គាប់​បញ្ឈប់​ជាបន្ទាន់រាល់​ការស្នើរសុំ​ថវិកា ឬគ្រឿងបរិភោគផ្សេងៗសម្រាប់បំប៉នដល់​នាយទាហានពីចៅហ្វាយ​ស្រុក-ខេត្ត រាជធានី​​ ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិគ្រប់ខេត្ត​ក្រុង។

នាយករដ្ឋមន្រ្តីថា ត្រៀមឡានក្រុង ២០០គ្រឿង​ដឹក​ជញ្ជូនពលរដ្ឋ​​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា សម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខ សាលារាជធានី​ភ្នំពេញ​នឹង​ត្រៀមឡានក្រុងប្រមាណ ២០០គ្រឿង ដើម្បីផ្តល់ការដឹកជញ្ជូនដល់កម្មករ​ដោយមិនយកលុយ។

រដ្ឋាភិបាលបង្កើតការិយាល័យច្រកចេញចូលតែមួយនៅខេត្តទាំង២៤

រដ្ឋាភិបាលបានសម្រចបង្កើតការិយាល័យច្រកចេញចូលតែមួយបន្ថែមនៅស្រុកចំនួន ៣១ នៃខេត្តចំនួន ២៤ទូទាំងប្រទេស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ