អំពើពុករលួយ

ក្រុមហ៊ុនណាហ្គាវើលជួសជុល​របង​ពុទ្ធសាសនបណ្ឌិត្យ​ ខណៈបណ្តាញព្រះសង្ឃមិនពេញចិត្ត​

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 2:37 PM | 0 | 1794

ក្រសួងធម្មការនិងសាសនាឲ្យ​ដឹង​ថាក្រុមហ៊ុនណាហ្គាវើលចាប់ផ្តើមជួសជុលរបងនិងគ្រោង​នឹង​សាងសង់​ក្លោង​​ទ្វារពុទ្ធសាសន​បណ្ឌិត្យ​ឡើងវិញ​តាមកិច្ចសន្យា ខណៈបណ្តាញព្រះសង្ឃតវ៉ានៅព្រឹក​ថ្ងៃ​សុក្រនេះ​ឲ្យ​មាន​​ការ​សាង​សង់របង​ជាថ្មី។ក្នុងលិខិតជូនដំណឹងមួយចុះថ្ងៃទី២៤ ខែមីនា ក្រសួងធម្មការ​បាន​បញ្ជាក់​ថា​របងនិង​ក្លោង​ទ្វារ​ពុទ្ធ​សាសន​បណ្ឌិ​ត្យ​ប៉ែកខាងជើងដែលត្រូវបានរុះរើទាំងស្រុងនោះ ពេលនេះក្រុមហ៊ុនកំពុងជួសជុលហើយក្រុម​ហ៊ុនណា​ហ្គាវើល​ក៏​កំពុងពិភាក្សាជាមួយក្រុមហ៊ុនសាងសង់​ជំនាញដើម្បីសាងសង់ក្លោ​ងទ្វារ​តាមរចនាបទ​ដើមទាំង​ស្រុង​​​ផងដែរ។

ក្រុមហ៊ុនណាហ្គាវើលជួសជុល​របង​ពុទ្ធសាសនបណ្ឌិត្យ​ ខណៈបណ្តាញព្រះសង្ឃមិនពេញចិត្ត

បុគ្គល១៦រូប​ទទួលគោរម​ងារ​ជា​ឧកញ៉ាក្នុង​ខែមករា​ ឆ្នាំ​២០១៦ ​​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 11:29 AM | 0 | 8045

គ្គល​​១៦រូប​ត្រូវ​បានព្រះមហាក្សត្រ​ប្រោសប្រទាន​គោរមងារ​ជា​​ឧកញ៉ា ក្នុងខែមករា​ ​ឆ្នាំ​២០​១៦ តាមរយៈសំណើ​​របស់​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះ​បើ​យោ​ង​តាម​សៀវភៅព្រះរាជកិច្ចដែល​ចេញផ្សាយ​សម្រាប់ឆ្នាំ​២០១៦។​បុគ្គលទាំងនោះរួមមាន​​លោក សេង សុជាតិ លោក កៅ ក្វេងហុង លោក ឡាយ កុកលាង លោក សេង ញ៉ក់ លោក លី ឆូកឆៃ លោក សិទ្ធិ បញ្ញាឫទ្ធិ លោក ហុក ជ្រា លោក ប៉ែន នួន លោក កោះ ភារៈ លោក ស ពិសិដ្ឋ លោក ស៊ុយ គីមលី លោក នី សម្បត្តិ​ លោក គុត ចាន់វាសនា លោកស្រី លី គាង លោក ចាន់ សេងហេង និងលោកស្រី កែវ ស៊ួយឆេង។

បុគ្គល១៦រូប​ទទួលគោរម​ងារ​ជា​ឧកញ៉ាក្នុង​ខែមករា​ ឆ្នាំ​២០១៦ ​​

ACU ចាត់ការបណ្ដឹងប្រឆាំងលោក កឹម សុខា​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 6:07 PM | 1 | 3475

អង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដោយអង្គភាពនឹងតម្រូវឲ្យលោក កឹម សុខា ប្រកាសទ្រព្យសម្បត្តិម្ដងទៀត។

ACU ចាត់ការបណ្ដឹងប្រឆាំងលោក កឹម សុខា

អង្គភាពប្រឆាំងអំពើពុករលួយពិចារណាចាត់ការពាក្យបណ្ដឹងប្រឆាំងលោក កឹម សុខា​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 5:48 PM | 1 | 3657

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ប្រកាសថា អង្គភាពនឹងធ្វើកោសលវិច័យសំឡេងខ្សែអាត់ដែលត្រូវគេអះអាងថាជាសំឡេងសារសងគ្នារវាងលោក កឹម សុខា ជាមួយនារីកំណាន់ចិត្ត ដោយលោកថា ក្រោយបានលទ្ធផល អង្គភាពនឹងប្រជុំពិភាក្សាម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ដើម្បីសម្រេចថាត្រូវចាត់ការឬមិនចាត់ពាក្យបណ្ដឹងរបស់យុវជនមួយក្រុមប្រឆាំងលោក កឹម សុខា។

អង្គភាពប្រឆាំងអំពើពុករលួយពិចារណាចាត់ការពាក្យបណ្ដឹងប្រឆាំងលោក កឹម សុខា

អគ្គនាយកក្រុមហ៊ុន ASX លាលែងពីតំណែងក្រោយរងការចោទថាបានសូកប៉ាន់ប្រាក់ទៅគ្រួសារលោក ហ៊ុន សែន​

ដោយ លោក លី វេហា​​ | ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 7:47 AM | 4 | 22146

អគ្គនាយកប្រតិបត្តិនៃផ្សារមូលបត្រដ៏ធំមួយនៅអូស្រ្តាលី ASX (Australia Securities Exchange) បានលាលែងពីតំណែងភ្លាមៗ ខណៈលោកកំពុងរងការស៊ើបអង្កេតពីបទសូកប៉ាន់ទឹកប្រាក់២០ម៉ឺនដុល្លារអូស្ត្រាលី (ប្រមាណ១៥២០០ដុល្លារអាមេរិក) ទៅគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលលោកធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុនល្បែងមួយឈ្មោះTabcorp។ នេះបើតាមសារព័ត៌មានអន្តរជាតិជាច្រើនដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា។

អគ្គនាយកក្រុមហ៊ុន ASX លាលែងពីតំណែងក្រោយរងការចោទថាបានសូកប៉ាន់ប្រាក់ទៅគ្រួសារលោក ហ៊ុន សែន

អង្គភាពប្រឆាំងអំពើពុករលួយប្រជុំវិភាគពាក្យបណ្ដឹងរបស់យុវជន​ដែលប្ដឹងលោក កឹម សុខា​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 2:31 PM | 4 | 6033

អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកប្រជុំមួយ​នៅ​ថ្ងៃ​អង្គារស្អែកនេះ ដើម្បី​វិភាគទៅលើពាក្យបណ្ដឹងរបស់យុវជន​មួយ​ក្រុម​ដែល​បានប្ដឹងប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ដោយ​​ពួកគេ​ចោទ​ថា​បានផ្ដល់លុយឲ្យនារីម្នាក់​ទិញផ្ទះនិងដី។​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិន​ទៀង ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថាលោក​បាន​ទទួល​ពាក្យ​បណ្តឹង​របស់ក្រុម​យុវជន​តាំងពី​ថ្ងៃសុក្រសប្ដាហ៍មុន។ លោកបន្តថាអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​បើក​កិច្ចប្រជុំមួយនៅព្រឹក​ថ្ងៃ​អង្គារ ថា​ត្រូវចាត់ការ​ឬ​យ៉ាងណា។ លោក​មាន​ប្រសាសន៍ថា៖ “ថ្ងៃអង្គារ​ម៉ោង ៩ព្រឹក យើងនឹងប្រជុំ​ដោះស្រាយ យើងនិងអញ្ចើញម្ចាស់ប្ដឹងមកស្ដាប់ការវិភាគរបស់យើង ហើយអ្នកសារព័ត៌មានក៏អាចចូលស្ដាប់បានដែរ”។

អង្គភាពប្រឆាំងអំពើពុករលួយប្រជុំវិភាគពាក្យបណ្ដឹងរបស់យុវជន​ដែលប្ដឹងលោក កឹម សុខា

មន្ត្រី​សង្គម​ស៊ីវិលជំរុញឲ្យ​អភិបាល​ខេត្ត​ព្រះវិហារ​ចាត់វិធានការមន្ត្រី​រំលោភ​យក​ដី​រដ្ឋ​

ដោយ លោក បូ សាវី​​ | ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 8:17 AM | 0 | 4508

​មន្ដ្រី​សិទ្ធិមនុស្ស​អាដហុក​ខេត្ដ​ព្រះវិហារ​អះអាងថា ខ្លួន​បាន​ដាក់​លិខិត​សុំ​អន្ដរាគមន៍​ទៅ​អភិបាលខេត្ដ ឲ្យ​ចាត់វិធានការមន្ត្រី​ខិលខូច​មួយចំនួន​នៅក្នុង​ខេត្ត​នេះ ដែល​លោក​ថា បាន​រកឃើញ​ថា​ពួកគេកំពុង​ឃុបឃិត​គ្នា រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​មួយកន្លែង​ធ្វើជា​កម្មសិទ្ធិ​ឯកជនគ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​
​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ ឲ្យ​វីអូឌី(VOD)​ដឹង​នៅ​ថ្ងៃទី​១៩​ខែ​មីនា​នេះ​ថា ដី​សាធារណៈ​របស់​រដ្ឋមួយ​កន្លែង​ស្ថិតនៅ​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក​មួយចំនួនធំ លោក​ថា ត្រូវ​អាជ្ញាធរ​ក្រុង​និង​ខេត្ដ​នេះ ឃុបឃិត​គ្នា​វាស់​យក​ធ្វើជា​កម្មសិទ្ធិគ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​។​

មន្ត្រី​សង្គម​ស៊ីវិលជំរុញឲ្យ​អភិបាល​ខេត្ត​ព្រះវិហារ​ចាត់វិធានការមន្ត្រី​រំលោភ​យក​ដី​រដ្ឋ

យុវជនមួយក្រុមប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយករណីចោទប្រកាន់លោក កឹម សុខា លើរឿងអាស្រូវស្នេហា​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 6:32 PM | 2 | 2984

យុវជនមួយក្រុមមានគ្នាប្រមាណ៣០នាក់ ដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជន បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃសុក្រនេះ ដោយក្រុមយុវជនអះអាងថា ពួកគេសង្ស័យថា លោក កឹម សុខា បានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះ និងដី ហើយអាចជាប់ពាក់ព័ន្ធអំពើពុករលួយ។

យុវជនមួយក្រុមប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយករណីចោទប្រកាន់លោក កឹម សុខា លើរឿងអាស្រូវស្នេហា

រដ្ឋាភិបាល​​អនុញ្ញាត​ឲ្យពលរដ្ឋ​​​ប្រើ​ប្រាស់​ប័ណ្ណបើក​បរ​អចិ​ន្ត្រៃយ៍បានចំនួន​១០ឆ្នាំ​ទៀត​​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 11:48 AM | 2 | 11597

ក្នុង​សេចក្តី​ជូន​ដំណឹង​ដែល​ចេញថ្ងៃ​ទី១៥ មីនានេះ ​ក្រសួង​សាធារណការបាន​ឲ្យ​ដឹង​ថា​ក្រសួង​នៅ​តែ​ទទួល​​ស្គាល់​អ្នក​ដែល​បាន​ប្រើ​ប្រាស់​ប័​ណ្ណបើកបរដែល​មាន​សុពលភាព​អចិន្ត្រៃយ៍​ ដោយ​អាច​ប្រើ​ប្រាស់​ប័ណ្ណ​​ប្រភេទនេះ​បាន​១០ឆ្នាំទៀត។ ក្រសួង​បន្ត​ថា​អ្នក​ដែល​ប្រើ​ប្រាស់​បណ្ណ​ដែល​មាន​សុពលភាព៦០ឆ្នាំ ដែលគិ​ត​ពី​ឆ្នាំ​កំណើត អាច​ប្រើ​ប្រាស់​ប័​ណ្ណនេះបាន​រហូត​ដល់​អស់​សុពលភាព។

រដ្ឋាភិបាល​​អនុញ្ញាត​ឲ្យពលរដ្ឋ​​​ប្រើ​ប្រាស់​ប័ណ្ណបើក​បរ​អចិ​ន្ត្រៃយ៍បានចំនួន​១០ឆ្នាំ​ទៀត​

រដ្ឋាភិបាលសម្រេច​ដំឡើង​ប្រាក់បំណាច់ដល់មន្រ្តីតុលាការ​គ្រប់កម្រិត​​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 1:29 PM | 0 | 3319

រដ្ឋាភិបាលបាន​សម្រេចដំឡើង​ប្រាក់បំណាច់​ដល់មន្រ្តីតុលាការ​គ្រប់កម្រិត តាំងពីថ្នាក់​​​ប្រធាន​តុលាការ ចៅក្រមនិង​ព្រះរាជអាជ្ញា ដោ​យ​​អះអាង​ថា​ដើម្បី​ធានានូវ”ប្រសិទ្ធភាព​និងការបង្កើនផលិតភាពក្នុងប្រព័ន្ធយុត្តិធម៌” ដែល​ការដំឡើង​​នេះ​នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ​ខែមេសា ឆ្នាំ២០១៦។​ នេះ​បើ​យោ​ង​តាម​អនុក្រឹត្យចុះថ្ងៃទី៩ ខែមិនា ឆ្នាំ២០​១៦ ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្រ្តី​ក្រសួ​ងយុត្តិធម៌ ក្រសួង​មុខងារសាធារណៈនិង​ក្រសួងសេដ្ឋកិច្ច​។

រដ្ឋាភិបាលសម្រេច​ដំឡើង​ប្រាក់បំណាច់ដល់មន្រ្តីតុលាការ​គ្រប់កម្រិត​​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required