ទិដ្ឋភាពនៅប្រាសាទព្រះវិហារ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​ជាង​៨ម៉ឺន​ដុល្លារ​ដល់​ការ​អភិរក្ស​វប្បធម៌​នៅ​ប្រាសាទព្រះវិហារ

រដ្ឋាភិបាលអាមេរិក​ បានប្រកាសផ្ដល់ជំនួយចំនួន៨៦ ៦៦៤ដុល្លារ ដល់ការអភិរក្សនិងជួសជុលនូវជណ្ដើរភាគខាងជើងនៃប្រាសាទព្រះវិហារ ដែលត្រូវបានកសាងឡើងអំឡុងសតវត្សរ៍ទី១១។

ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ បង្ហាញការសម្ដែងចាប៉ីដងវែង នៅក្នុងកម្មវិធី «សិល្បៈ និងវប្បធម៌ហ្វុគុអូកា» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

អ្នកជំនាញ​បារម្ភ​ថា ខ្មែរ​អាច​នឹង​ថែរក្សា​បាន​តែ​ឧបករណ៍​ចាប៉ីដងវែង តែ​មិន​អាច​ថែ​ទម្រង់​ចាប៉ី​បាន​នា​ពេល​អនាគត

សាស្ត្រាចារ្យចាប៉ីដងវែងនៃសាលាមធ្យមវិចិត្រសិល្បៈ បង្ហាញក្ដីបារម្ភថា ​សង្គម​ខ្មែរ​អាចនឹង​ថែ​រក្សា​បាន​តែឧបករណ៍ចាប៉ីដងវែងប៉ុណ្ណោះ តែមិន​អាចថែរក្សា​ទម្រង់​ចាប៉ីនេះបន្តទៅថ្ងៃមុខឱ្យបានផុសផុល ដោយសារបច្ចុប្បន្នយុវជនមិនសូវ​ឱ្យតម្លៃលើឧបករណ៍ចាប៉ីដងវែង​ប៉ុន្មានទេ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ក្រសួង​​វប្បធម៌​ចាត់​ទុក​ចម្រៀង​របស់​នាយប្រុញ និងជុំ លីណូ ប៉ះពាល់​ដល់​សីលធម៌​សង្គម

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ លើក​ឡើង​ថា ​សកម្មភាព​ក្មេងប្រុស​ម្នាក់​ដែល​សម្តែង​ឱបស្ត្រី​ពេញវ័យ​ស្លៀក​ពាក់​​ខើចលើ​ខើចក្រោម​បូករួម​ជាមួយ​ពាក្យ​សម្តី​បញ្ឆិត​បញ្ឆៀង​ទំនាក់ទំនង​ផ្លូវភេទ​នោះ​ថា  ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃសីលធម៌​សង្គម ប៉ុន្តែថា មិនទាន់​មាន​ចំណាត់​ការ​អ្វីនោះទេ​ដោយរង់​ចាំ​មើល​ប្រតិកម្មពី​សាធារណជន​សិន។

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្រ​នឹង​យាង​ចូលរួម​មហា​សន្និបាត​របស់​អង្គការ​យូណេស្កូ នៅ​ប្រទេស​បារាំង

ព្រះមហាក្សត្រ​ ព្រះ​ករុណា ព្រះ​បាទ​​​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី នឹង​យាងចូលរួម​ក្នុងមហា​សន្និបាតលើកទី៤១ របស់​អង្គការ​យូណេស្កូ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ចាប់​ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយក​​រដ្ឋ​មន្ត្រី​ថា​របាំ​ព្រះរាជ​ទ្រព្យ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ដែល​មិន​អាច​កាត់​ថ្លៃ​បាន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា  “របាំព្រះរាជទ្រព្យ” ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដោយបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។

បងប្អូនប្រជាជនដែលមកកំសាន្តលេង នៅមាត់ទន្លេមុខព្រះបរមរាជវាំង ក្នុងឱកាសពិធីបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងការងារ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​៣ថ្ងៃ​ក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក

ក្រ​សួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ជូន​ដំ​ណឹង​ដល់កម្មករនិយោជិត​ស្ដី​ពី​​ថ្ងៃ​​​ឈប់​សម្រាក​​ដោយ​មាន​ប្រាក់​ឈ្នួ​ល​​​រយៈ​ពេល​​៣ថ្ងៃ​ ​នាឱកាសព្រះ​រាជ​ពិ​ធី​បុណ្យអុំ​ទូក​ បណ្ដែត​ប្រទីប​ អក​អំ​បុក និង​សំ​​ពះ​ព្រះ​ខែ​ ចាប់​ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​​២០២១។

មន្ត្រីបរិស្ថានខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ ចុះល្បាតនៅព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរបរិស្ថានខេត្តសៀមរាប)

រយៈពេល​ជិត​២០​ឆ្នាំ ដើមឈើ​ប្រមាណ​២​លាន​ដើម​ត្រូវ​បាន​ដាំ​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ

អាជ្ញាធរជាតិអប្សរា បានអះអាងថា រយៈពេលជិត២០ឆ្នាំមកនេះ ដើមឈើសរុបប្រមាណ២លានដើមដាំនៅតំបន់អង្គរ ខណៈថ្មីៗនេះ ​ក្រុមការងារ ព្រះសង្ឃ និងវិស័យឯកជន បានដាំកូនឈើជាង២ ០០០​ដើមបន្ថែមទៀតនៅបរិវេណវត្ត «ព្រះវិហារប្រាំពីរល្វែង» ដើម្បីលើកកម្ពស់សោភ័ណភាពប្រាង្គប្រាសាទទៀតផង។

សម្ដេចតា និងសម្ដេច ជួន ណាត

៥២​ឆ្នាំ​នៃ​ការ​ចូល​ទិវង្គត ព្រះសង្ឃ​និង​យុវជន​ខ្មែរ​នៅ​តែ​ចងចាំ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត

​​ការរំឭកនឹកគុណដល់ព្រះគុណសម្បត្តិនិងស្នាព្រះហត្ថនានារបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅតែបន្តមាន និងបន្តដក់ជាប់ក្នុងក្រអៅបេះដូងរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងពលរដ្ឋខ្មែរជានិច្ច បើទោះបីជាព្រះអង្គបានសុគតអស់រយៈពេលជាងកន្លះសតវត្សរ៍ហើយក្ដី។

ព្រះគ្រូចៅ​អធិការ​វត្តភ្នំព្រះទេវៈ​បានដឹកនាំ​កូនសិស្ស​គ្រប់ព្រះអង្ឃ​ដាំកូនត្នោត​ក្នុងព្រៃ​សហគមន៍ ស្ថិតនៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ព្រះ​​សង្ឃ​ដាំ​ដើម​​ត្នោត​​៥​ម៉ឺន​ដើម ដើម្បី​បង្កើន​អត្តសញ្ញាណ​ជាតិ​

ព្រះសង្ឃ​នៅក្នុង​វត្តប្រាសាទ​សែនជ័យ ហៅវត្ត​ភ្នំ​ព្រះទេវៈ ស្ថិត​នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កំពុង​តែ​មមាញឹក​​ក្នុងការដាំ​ដើមត្នោត​៥​ម៉ឺន​ដើម ដើម្បី​បង្កើន​ចំនួន​រុក្ខជាតិ​តំណាង​អត្តសញ្ញាណជាតិ​​និង​បង្កើត​ជាទីតាំង​មាន​ដើម​ត្នោតច្រើន​នៅក្បែរ​តំបន់​អង្គរ។

បុណ្យ​កឋិនទាន​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ទម្លាប់​ តែ​មិន​អនុញ្ញាត​ឱ្យ​ដង្ហែ​តាម​ផ្លូវ​ឬ​ជុំវិញ​ព្រះវិហារ​

ក្រសួងធម្មការ និងសាសនា បញ្ជាក់ថា ពិធីបុណ្យកឋិនទានសម្រាប់ឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ប៉ុន្តែ​អាជ្ញាធរហាម​ឃាត់​នូវការផ្សព្វផ្សាយ​កម្មវិធី​បុណ្យ ដង្ហែតាមដងផ្លូវឬជុំវិញព្រះវិហារ ពោលគឺគ្រាន់តែវេរប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ