វប្បធម៌

នាយករដ្ឋមន្រ្តី​ថា​កម្ពុជា​នៅតែបារម្ភ​នឹង​ករណីរំលោភនិងសម្លាប់ក្មេងស្រី​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 10:35 AM | 0 | 344

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ទី​៨ ខែមិនាដែល​ជា​ទិវាសិទ្ធិនារីអន្តរជាតិ បាន​បង្ហាញ​ក្តី​បារម្ភ​ថា​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី ដោយ​លោក​ថា​នេះ​បណ្តាល​មក​ពីការ​ធ្លាក់​ចុះ​នូវ​សីល​​ធម៌សង្គម។​លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ឯក​ភាព​នឹង​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារីដែល​បាន​លើក​យក​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី​ជា​បញ្ហា​ព្រួយបារម្ភដែល​ត្រូ​វ​ដោះស្រាយ​បន្ត​ទៀត។ លោក​មាន​ប្រសាសន៍​ថា​៖ “អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ពិសេស​ការំលោភ​ហើយ​សម្លាប់​ដែលភាគច្រើន​ប្រព្រឹត្ត​ដោយក្រុមយុវជន ដែល​បញ្ហាទាំងនេះ​មានទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ កង្វះការយល់​ដឹង​អំពីតម្លៃ​របស់ស្រ្តី ការរើសអើងចំពោះ​ស្រ្តីនិង​ភាពភ្លើតភ្លើន​ទៅតាមសម្ភារៈនិយម ការ​ប្រើ​ប្រាស់បច្ចេកវិទ្យា​និង​បណ្តាញសង្គមខុសទិសដៅ”។

នាយករដ្ឋមន្រ្តី​ថា​កម្ពុជា​នៅតែបារម្ភ​នឹង​ករណីរំលោភនិងសម្លាប់ក្មេងស្រី

សហភាពសហព័ន្ធយុវជនកម្ពុជាសង្ឃឹមថានឹងមានអ្នកចូលរួមអង្គរសង្ក្រាន្តកាន់តែច្រើន​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 6:02 PM | 0 | 426

ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សុខ សប្បាយណា នៅព្រឹកនេះ លើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៤នៅឆ្នាំនេះនឹងមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន បើទោះបីមិនមានការរៀបចំបំបែកឯកត្តកម្មពិភពលោកដូចឆ្នាំមុន ដោយលោកថាប្រសិនបើមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ។ លោក សុខ សប្បាយណា លើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា។ លោកមានប្រសាសន៍ថា ព្រឹតត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមិនមានរៀបចំធ្វើនំអន្សមយក្ស ឬឧបករណ៍យក្សផ្សេងៗសម្រាប់តាំងបង្ហាញដូចឆ្នាំមុននោះទេ ប៉ុន្តែនឹងមានការពូនផ្តុំគ្នាធ្វើនំត្រៀបបាយ និងនំផ្លែអាយ ដែលត្រូវគេឲ្យឈ្មោះថា បង្អែមនៃក្តីស្រឡាញ់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលនឹងចូលរួមទស្សនា។ លោក សុខ សប្បាយណា មានប្រសាសន៍ថា៖ “ស្មារតីនៃយុវជនចូលរួម ស្មារតីនៃពុកម៉ែពូមីងចូលរួមមិនអាចយើងវាស់ស្មានបានទេ ប៉ុន្តែវាជាអរូបី ប៉ុន្តែយើងមានច្រើនជាងអ្វីដែលថាច្រើនជាង១លាននាក់ចូលរួម ហើយបើឲ្យប៉ាន់ស្មានតែម្តងអត់ហ៊ានដែរ តែសង្ឃឹមថាអ្វីដែលបងៗពូៗនៅទីនេះផ្សព្វផ្សាយទៅនឹងធ្វើឲ្យមានភាពទាក់ទាញ នឹងធ្វើឲ្យមានការចូលរួមពីប្រជាពលរដ្ឋបានច្រើន”។ លោកបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះក៏នឹងរៀបចំសួនកុមារ និងកន្លែងសម្រាប់ជនពិការ ក៏ដូចជាការតុបតែងភ្លើងចំរុះពណ៌ ដែលលោកថាលម្អទៅដោយរូបស្វានិមិត្ត និងផ្កាចម្ប៉ាតំណាងឱ្យទេវតាឆ្នាំថ្មីផងដែរ។ លោក សុខ សប្បាយណា បន្ថែមទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ នឹងមានរៀបចំកម្មវិធីជាច្រើនដូចជា ពិធីបួងសួងសុំសេចក្តីសុខសួស្តី ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត កម្មវិធីល្បែងប្រជាប្រិយនិងរបាំប្រពៃណីខ្មែរ កម្មវិធីមហោស្រពសិល្បៈវប្បធម៌បុរាណ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីទៅវត្តនិងពូនភ្នំខ្សាច់ […]

សហភាពសហព័ន្ធយុវជនកម្ពុជាសង្ឃឹមថានឹងមានអ្នកចូលរួមអង្គរសង្ក្រាន្តកាន់តែច្រើន

អ្នកប្រណិប័តន៍ពុទ្ធសាសនាជំរុញឲ្យពលរដ្ឋខ្មែរស្វែងយល់ពីបុណ្យមាឃបូជា​

ដោយ លោក លី បេឡា​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 6:57 PM | 0 | 259

នៅថ្ងៃទី២២ ខែកុម្ភៈ នៅគ្រប់វត្តអារាមប្រារព្ធពិធីបុណ្យមាឃបូជានេះ ដូចជានៅវត្តបុទុមតីមានការរៀបចំហែរក្បួនជុំវិញវត្ត ដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្ស និស្សិតជាង១០០០នាក់ និងព្រះសង្ឃជាង៤០០អង្គ។ ព្រះតេជគុណ វ៉េត សុគន្ធា គង់នៅវត្តបុទុមតីមានសង្ឃដីកាថា ការដើរហែរក្បួនប្រារព្ធពិធីបុណ្យមាឃបូជានេះគឺដើម្បីរំឭកដល់កាលដែលព្រះពុទ្ធព្រះអង្គដាក់អាយុសង្ខារ និងការផ្សព្វផ្សាយឲ្យពលរដ្ឋមានការយល់ដឹងពីព្រះពុទ្ធសាសនា។ ព្រះអង្គមានសង្ឃដីការបន្ថែមថា ក្រៅកម្មវិធីហែរក្បួននេះក៏មានកម្មវីធីមួយចំនួនទៀតដូចជាការសម្មាទានសីល ទេសនា និងសូត្រមាឃបូជារហូតដល់ម៉ោង១២ទៀបភ្លឺផងដែរ។

អ្នកប្រណិប័តន៍ពុទ្ធសាសនាជំរុញឲ្យពលរដ្ឋខ្មែរស្វែងយល់ពីបុណ្យមាឃបូជា

ក្រសួង​រំឭក​ឲ្យ​លើកក​ម្ព​ស់ប្រពៃណី​ខ្មែរ​ខណៈ​យុវជន​ខ្លះ​ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 11:36 AM | 0 | 1594

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពាវនាវឲ្យ​អាជ្ញាធរ និង​មាតា​បី​តាជួយ​ទប់ស្កាត់និង​ណែនាំដល់​យុវជនឲ្យ​ចេះ​ស្រឡាញ់​អារ្យធម៌ និង​ប្រពៃណី​ខ្មែរ ខណៈ​ទិវា​នៃ​ក្តីស្រឡាញ់ ដែល​ជា​វប្បធម៌​បរទេសនឹង​ចូលមក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។​

ក្រសួង​រំឭក​ឲ្យ​លើកក​ម្ព​ស់ប្រពៃណី​ខ្មែរ​ខណៈ​យុវជន​ខ្លះ​ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស​

ក្រសួងឲ្យទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់សិស្សក្នុង​ទិវានៃក្តីស្រលាញ់​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:55 PM | 0 | 1599

ក្រសួង​អប់រំអំពាវនាវឲ្យគ្រឹះស្ថានអប់រំទប់ស្កាត់កុំឲ្យសិស្សា​នុសិស្ស​បោះបង់ការសិក្សានៅថ្ងៃបុណ្យនៃក្តីស្រលាញ់ដោយក្រសួងកត់សំគាល់ថានៅថ្ងៃទី១៤កុម្ភៈកន្លងមកសិស្សខ្លះបានណាត់ជូប​គូស្នេហ៍ធ្វើឲ្យ​ប៉ះពាល់​ដល់វប្បធម៌​ប្រពៃណីជាតិខ្មែរ។

ក្រសួងឲ្យទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់សិស្សក្នុង​ទិវានៃក្តីស្រលាញ់​

ពុទ្ធបរិស័ទក្នុងខេត្តកំពង់ស្ពឺជំទាស់នឹងការតែងតាំងចៅអធិការវត្ត​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 2:06 PM | 0 | 338

ពុទ្ធបរិស័ទរាប់រយនាក់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជំទាស់នឹងការតែងតាំងចៅអធិការវត្តស្លាបលែង ដែលរៀបចំដោយមន្ត្រីធម្មការស្រុក ដោយពុទ្ធបរិស័ទអះអាងថា មិនទាន់ស្គាល់ច្បាស់ពីប្រវត្តិរបស់ព្រះតេជគុណអង្គនោះ។

ពុទ្ធបរិស័ទក្នុងខេត្តកំពង់ស្ពឺជំទាស់នឹងការតែងតាំងចៅអធិការវត្ត​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required