ក្រសួង​លុប​អាជ្ញា​បណ្ណ​គេហ​ទំព័រ​ព័ត៌មាន​របស់​លោក​ ផែង​ វណ្ណៈ​ ក្រោយ​ពី​ជេរ​ប្រមាថ​ព្រះសង្ឃ​

ក្រសួងព័ត៌មាន នៅថ្ងៃនេះ បាន​សម្រេចលុបអាជ្ញាបណ្ណអាជីវកម្ម​គេហទំព័រព័ត៌មានរបស់លោក ផែង វណ្ណៈ ដោយថា ម្ចាស់អាជ្ញាបណ្ណរូបនេះបំពានធ្ងន់ធ្ងរលើវិជ្ជាជីវៈ ព្រោះបានជេរប្រមាថព្រះសង្ឃ។

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

យូ​ណេស្កូ​ បារម្ភ​​ពី​​ផល​​ប៉ះពាល់​​របស់​​គម្រោង​​ក្រុម​ហ៊ុន​ ​ណា​ហ្គា ​លើ​​គុណ​​តម្លៃ​​ឧទ្យាន​​អង្គរ​

​​អង្គការ​យូ​ណេស្កូ​ (UNESCO​) បង្ហាញ​ក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​រមណីយដ្ឋាន​សិប្បនិមិត្ត​មួយ​របស់​ក្រុម​ហ៊ុន ​ណា​ហ្គា​ខប (NagaCorp Ltd​) ទៅលើ​តំបន់​ឧទ្យាន​អង្គរ ក្នុង​ខេត្តសៀមរាប ខណៈ​គម្រោង​របស់​ក្រុមហ៊ុន​នេះសាងសង់​កៀក​នឹង​តំបន់​ឧទ្យាន​អង្គរ។

នាយក​​រដ្ឋ​មន្ត្រី​​ថា​ ឆ្នាំ​នេះ​​គ្មាន​​គម្រោង​​ផ្អាក​ឬ​លើក​ពេល​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​​ខ្មែរ​​ទៀត​​ឡើយ​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា រដ្ឋាភិបាលមិន​មាន​គម្រោង​ផ្អាកឬលើកពេល​ថ្ងៃឈប់​សម្រាក​នៅក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរដូច​ឆ្នាំមុន​ទៀត​នោះ​ឡើយ ដោយសារតែ​កម្ពុជា​អាច​គ្រប់គ្រង​សភាពការណ៍​ជំងឺ​កូ​វីដ១៩បាន។

រដ្ឋា​ភិបាល​សម្រេច​​ដាក់​ ភ្នំ​​ព្រះ​​គុហា​រ​ហ្លួង​ ជា​​តំបន់​​ការពារ​​បេតិក​ភណ្ឌ​​ធម្មជាតិ​​

រដ្ឋាភិបាលសម្រេច​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ «ភ្នំ​ព្រះ​គុហា​រហ្លួង» ដែល​មានផ្ទៃ​ដី​ទំហំ​២៥ហិ​កតា នៅក្នុង​ភូមិសាស្ត្រ ឃុំ​ទូកមាសខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ដើម្បី​ការពារ​ធនធាន​ធម្មជាតិនិង​វប្បធម៌​នៅ​តំបន់​នោះ​ឱ្យ​មាន​និរន្តរភាព។

វត្ត​សរសេរ១០០ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦ គ.ម ពីទី​រួម​ខេត្ត។

ចៅ​អធិការ​វត្ត​​សសរ​១០០​ ត្រូវ​​តែង​តាំង​​ឡើង​វិញ​​ទោះ​​បំណុល​​វត្ត​២២​ម៉ឺន​​ដុល្លារ​​មិន​ទាន់​​ដោះ​ស្រាយ​​

​ថ្នាក់ដឹកនាំ​សង្ឃ​ក្នុង​ខេត្តក្រចេះ សម្តែង​ការ​មិន​សប្បាយចិត្តនិង​ព្រមាន​លាលែង​ពី​តួនាទី ក្រោយពី​គណៈសង្ឃ​នាយកប្រកាស​តែងតាំង​អតីត​ព្រះគ្រូចៅអធិការ​វត្ត​សសរ១០០ ដែល​ធ្លាប់​រង​ការ​ចោទ​ថា​ បាន​ធ្វើ​ឱ្យ​វត្ត​ជាប់បំណុល​ចំនួន២២ម៉ឺន​ដុល្លារនិង​មិនទាន់​បាន​ដោះស្រាយ ឱ្យធ្វើ​ជា​ព្រះគ្រូចៅអធិការ​វត្ត​នេះ​ឡើងវិញ។

អាមេរិក​ផ្តល់​ជំនួយ​ជាង​៤០​ម៉ឺន​ដុល្លារ​សម្រាប់​អភិរក្ស​ប្រាសាទ​ពីរ​នៅ​កម្ពុជា​

រដ្ឋាភិបាលអាមេរិក ផ្តល់ជំនួយ​ជាង៤០ម៉ឺនដុល្លារដល់អាជ្ញាធរជាតិព្រះវិហារ និង​មូលនិធិប្រាសាទពិភពលោក សម្រាប់ការអភិរក្ស​ប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង។

សង្គម​​ស៊ីវិល​ ស្នើ​​រដ្ឋា​ភិបាល​​ទប់​ស្កាត់​​ការ​រំលោភ​​ដី​​នៅ​​តំបន់​​វប្បធម៌​​ជន​ជាតិ​​ដើម​​ភាគ​តិច​​នៅ​​ខេត្ត​រតន​គិរី​

​ក្រុម​អង្គការ​-សមាគម​ចំនួន៦ អំពាវនាវ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​វៀតណាម​មួយរំលោភ​យក​ដី​ភ្នំ​ដែល​ជា​តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ទំហំ​ជាង៧០០ហិ​កតា នៅ​ខេត្តរតនគិរី ដើម្បី​រក្សា​តំបន់​នោះ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅបាន​ប្រើប្រាស់​ជាទី​សក្ការ​បូជា​តាម​បែប​ជំនឿ​សាសនា​បន្ត​ទៀត។

នាយក​​រដ្ឋ​មន្ត្រី​​ប្ដេជ្ញា​​អភិ​រក្ស​​តំបន់​​អង្គរ​​ចំ​​ខួប​២៨​ឆ្នាំ​​ថ្ងៃ​​ចុះ​បញ្ជី​​បេតិក​ភណ្ឌ​​វប្បធម៌​​ពិភព​លោក​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ ដោយ​ថា អង្គរវត្ត​ជាគោល​ដៅ​ទេសចរណ៍​លេខ១លើ​ពិភពលោក។

មន្ត្រី​​អាជ្ញា​ធរ​​ជាតិ​​អប្សរា​ រក​​ឃើញ​​ឡ​ដុត​​ភាជន៍​នៅ​​ខាង​ជើង​​ខ្លោង​ទ្វារ​​ដី​​ឆ្នាំង​​នៃ​​ក្រុង​​អង្គរ​ធំ​

​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រក​ឃើញ​ឡដុត​កុលាលភាជន៍​បុរាណ​មួយ នៅ​ទីតាំង​ខាងជើង​ខ្លោងទ្វារ​ដី​ឆ្នាំង​នៃ​ក្រុង​អង្គរធំ ក្នុង​ភូមិសាស្ត្រ​សង្កាត់​គោកចក ក្រុង​-ខេត្តសៀមរាប ដែលតាមកា​រស​ន្និ​ដ្ឋាន​បឋម ឡបុរាណ​នេះ​ប្រហែល​ស្ថិត​ក្នុង​សម័យ​អង្គរឬសម័យ​ក្រោយ​អង្គរ។

ក្រសួង​​មួយ​​គ្រោង​​ស្នើ​​បង្កើត​​ទីក្រុង​​សៀមរាប​​ថ្មី និង​​តំបន់​​ទេស​ចរណ៍​​បន្ថែម​នៅ​​ខេត្ត​សៀម​រាប​​

ក្រសួងទេសចរណ៍គ្រោង​ស្នើ​ទៅ​រដ្ឋាភិបាលបង្កើត​ទីក្រុង​សៀមរាប​ថ្មី និង​គោលដៅ​ទេសចរណ៍​ថ្មី​មួយចំនួន​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិទៅកាន់​ខេត្តសៀមរាបឱ្យ​បាន​៧​លាន​​នាក់ នៅ​ឆ្នាំ២០៣៥។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ